ព្រះអគ្គី ក៏ដូចជាព្រះឥន្ទ្រ និងព្រះវារុណ ផងដែរ
ព្រះអង្គគឺជាព្រះដ៏សំខាន់នៅក្នុងសម័យគម្ពីរវេទរបស់ព្រហ្មញ្ញសាសនា
តែនៅសម័យក្រោយៗព្រះអគ្គី ព្រះឥន្ទ្រ និងព្រះវារុណ ត្រូវបានជំនួសដោយព្រះសិវៈ
ព្រះវិស្ណុ និងព្រះព្រហ្ម ។
ព្រះអគ្គីបានធ្លាក់មកនូវត្រឹមទេពប្រចាំទិសអាគ្នេយ៍
ដែលពុំសូវមានការផ្តល់តម្លៃនៃការគោរពសក្ការៈនោះទេ ។
នៅក្នុងសិល្បៈឥណ្ឌាគេនិយមឆ្លាក់ ឬគូររូបព្រះអគ្គីដោយមានពាហនៈជាសត្វពពែ
ដោយឡែកនៅក្នុងសិល្បៈខ្មែរសម័យអង្គរ ក៏ដូចជាសម័យក្រោយ
គេនិយមឆ្លាក់រូបព្រះអគ្គី មានពាហនៈជាសត្វរមាស ដែលឥទ្ធិពលសិល្បៈនេះ
ក៏បានផ្សព្វផ្សាយ និងអនុវត្តបន្តដោយជនជាតិថៃផងដែរ ។
មូលហេតុដែលគេយករមាសមកធ្វើជាពាហនៈ របស់ព្រះអគ្គី អាចបណ្តាលមកពីការជឿថា
រមាសជាសត្វជួយពន្លត់ភ្លើងព្រៃ នៅពេលវាធុំក្លិនផ្សែង វានឹងតាមរកប្រភពភ្លើង
ហើយពន្លត់ តែជំនឿនេះ មិនត្រូវបានបកស្រាយដោយវិទ្យាសាស្ត្រនោះទេ ។
EmoticonEmoticon