ប្រភពនៃពាក្យ បឹងទន្លេសាប

បឹងទន្លេសាប
តាមវចនានុក្រមខ្មែរបោះពុម្ពក្នុងព.ស ២៥១២ គ.ស ១៩៦៨ របស់វិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យក្នុងទំព័រ ១៩៧ បានពន្យល់អំពីប្រភពនៃពាក្យ ទន្លេសាប នេះថា : សៀមហៅ សមុទ្រ ថា ''ទះលេ'' ( អានថា ថៈល៉េ ) , សាប ជាពាក្យខ្មែរប្រែថា ''មិនប្រៃ'' សៀមថា ចឺត ( អានថា ជឺត ប្រែថា ''មិនប្រៃ'' ) គួរតែសៀមហៅបឹងធំស្រដៀងនឹងសមុទ្រនេះថា ទះលេចឺត ( អានថា ថៈល៉េជឺត ) ប្រែថា ''សមុទ្រសាប''
មិនដូច្នោះទៅជា ''ទះលេសាប'' ដោយពាក្យ ''ទះលេ'' ជាពាក្យសៀម , ''សាប'' ជាពាក្យខ្មែរ ( ត្រង់នេះមានន័យថាសៀមប្រេីពាក្យចម្រុះ ខ្មែរផង សៀមផង ) ។ សៀមថា ទះលេ ''សមុទ្រ'' ខ្មែរថា ទន្លេ ''មហានទី'' , ទន្លេសាបថា ''ទន្លេមិនប្រៃ'' គឺទន្លេមានទឹកសាប , តេីមានទន្លេឯណាមានទឹកប្រៃ ? គឺថាគ្មានទេ បេីគ្មានទន្លេប្រៃ ម៉េចក៏មានទន្លេសាប ?
បេីខ្មែរហៅបឹងធំនោះថា សមុទ្រសាប , សៀមថា ទះលេចឺត យ៉ាងនេះវិញទេីបសម ។ ប៉ុន្តែនឹងឱ្យកែយ៉ាងម៉េចបេីពាក្យ ទន្លេសាប ចុះក្នុងផែនទីពិភពលោកទៅហេីយ ក្នុងសកលលោកគេស្គាល់ ទន្លេសាប ឬ ទះលេសាប អស់ទៅហេីយ , ត្រូវទុកឱ្យដូចដេីមដដែលមិនគួរកែមកជា សមុទ្រសាប ឬ ទះលេចឺត ឡេីយ ។

ប្រែសម្រួលពីវចនានុក្រមខ្មែរ


EmoticonEmoticon