ទាល់តែគេកាត់ត.អញ្ចឹងបានដឹងថាប្រាសាទបក្សីចាំក្រុង និងប្រាសាទធំ នៅកោះកេរមានគ្រោងប្រាសាទសាងលើខឿនច្រើនជាន់ដូចគ្នា ហើយមានរូបសណ្ឋានច្រើនយ៉ាងទៀតស្រដៀងគ្នា គឺមិនដូចទៅនឹងប្រាសាទពីសម័យមុន ហើយក៏សម័យក្រោយៗទៀតដែរ ។ សូមជម្រាបផងដែរថា ប្រាសាទពីរនេះ អាចត្រូវបានសាងឡើងនៅក្នុងពេល ឬសម័យប្រហាក់ប្រហែលគ្នា តែដោយព្រះរាជាពីរអង្គផ្សេងគ្នា គឺបក្សីចាំក្រុង សាងឡើងនៅសម័យស្តេចហស៌វរ្ម័នទី ១ (បញ្ចប់ដោយស្តេចរាជេន្ទ្រវរ្ម័នទី ២) នៅក្បែរជើងភ្នំបាខែង ចំណែកប្រាសាទធំ នៅកោះកេរវិញ គឺសាងដោយស្តេចជ័យវរ្ម័នទី ៤ នៅរាជធានីកោះកេរ ។ មានការសិក្សាមួយចំនួនដាក់ថាស្តេចទាំងពីអង្គនេះសោយរាជ្យដំណាលគ្នា គឺមួយនៅក្រុងយសោធរបុរៈ គឺក្រុងអង្គរ និងមួយទៀតសោយរាជ្យនៅកោះកេរ ដែលជាក្រុងថ្មី ។
លក្ខណៈពិសេសរបស់ប្រាសាទទាំងពីរនេះ គឺតួប្រាសាទមានរាងចោទខ្លាំង
និងមានបរិវេណខាងលើតូចចង្អៀត ខុសពីប្រាសាទភ្នំដែលសាងពីសម័យមុនៗ
ដូចជាប្រាសាទបាគង និងប្រាសាទភ្នំបាខែង
ហើយក៏ខុសពីប្រាសាទភ្នំដែលសាងនៅសម័យក្រោយៗដែរ ដូចជាប្រាសាទប្រែរូប
ប្រាសាទតាកែវ និងប្រាសាទប្រែរូបជាដ់ើម ដែលប្រាសាទទាំងនោះ
មានប្រាសាទខ្លះមានតួកណ្តាលដល់ទៅប្រាំ និងមានខឿនប្រាសាទធំទូលាយ
មិនមែនតូចចង្អៀត ដូចប្រាសាទទាំងពីរនោះទេ ។
លក្ខណៈខុសគ្នារបស់ប្រាសាទទាំងពីរគឺ ប្រាសាទបក្សីចាំក្រុងមានខឿនសាងពីថ្មបាយក្រៀម និងតួប្រាសាទសាងពីឥដ្ឋ ដោយឡែកប្រាសាទធំនៅកោះកេរ មានខឿន និងប្រាង្គកណ្តាលសាងពីថ្មភ្នំ តែគ្រោអខាងក្នុងរបស់ប្រាសាទ ក៏ប្រហែលជាសាងពីថ្មបាយក្រៀមផងដែរ ។ ចំណុចខុសគ្នាមួយទៀតគឺ ប្រាសាទបក្សីចាំក្រុង មានជណ្តើរឡើងពីគ្រប់ទិសធំទាំងបួន ដោយឡែកប្រាសាទធំកោះកេរ មានជណ្តើរឡើងតែមួយទិសប៉ុណ្ណោះ ដែលនេះជាលក្ខណៈប្លែកមួយ ក្នុងចំណោមប្រាសាទភ្នំទាំងឡាយ ។
ជាសរុបមក បើទោះបីជាប្រាសាទទាំងពីរនេះមានលក្ខណៈខុសគ្នាមួយចំនួនក៏ដោយ ក៏ប្រាសាទដែលសាងដោយព្រះរាជាពីរអង្គផ្សេងគ្នា នៅក្នុងពេលស្ទើតែតែមួយនេះ គឺមានលក្ខណៈស្រដៀងគ្នាច្រើន ដែលយើងពិបាកនឹងយល់អំពីទំនាក់ទំនងរវាងការសាងសង់ប្រាសាទទាំងពីរនេះ ព្រោះថាលក្ខណៈរបស់ប្រាសាទទាំងពីរនេះ គឺខុសពីប្រាសាទភ្នំនៅសម័យមុនៗ ហើយក៏សម័យក្រោយៗផងដែរ ។

EmoticonEmoticon