ប្រយោជន៍ដ៏អស្ចារ្យពី ពោតបារាំង Amazing Benefit of Lady’s Finger

ពោតបារាំង

OKRA , Lady’s Finger , Gombo....
ឈ្មោះវិទ្យាសាស្ត្រ Abelmoschus esculentus ( Linn. ) Moenh
មានដើមកំណើតពីប្រទេសអាហ្វ្រិកខាងលិច។ ដើមពោតបារាំងមានកម្ពស់ពី ០.៥-១មែ៉ត្រអាចដាំដុះបានស្ទើរគ្រប់តំបន់នៃប្រទេសខ្មែរ។
បច្ចុប្បន្នមានការនិយមបរិភោគពោតបារាំងយ៉ាងខ្លាំងក្នុងពិភពលោកដោយសារពោតបារាំងមានផលប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព ,សម្រស់, និងព្យាបាលជម្ងឺជាច្រើនយ៉ាង។ ពោតបារាំង បរិបូណ៌ដោយ VitAVit B1 B2 B3 , Vit C , Vit E, Vit K, Calcium , ដែក , Potassium , សង្កសី, Carbohydrate, ស្ករ , Proteine , ជាពិសេសកាកសរសៃនិងជាតិរំអិល ...។ល។
ពោតបារាំងអាចយកទៅធ្វើម្ហូបបានជាច្រើនបែបច្រើនយ៉ាង ដូចជាស្រុសធ្វើអន្លក់
ឆា ស្លម្ជូរ ស៊ុប អាំង ញាុំផ្សេងៗ ជ្រលក់ម្សៅបំពង ។ល។
ម្សៅយកពីគ្រាប់ពោតបារាំង អាចយកទៅ ធ្វើនំប័ុង ឬ តៅហ៊ូបាន។ ស្លឹកហាលស្ងួតយកមកកិនឲ្យម៉ត់ប្រើចំនួសប៊ីចេងបាន។ ចំណែកគ្រាប់លីង អាចជំនួសកាហ្វេបានដែរ។
ប្រយោជន៍ក្នុងការព្យាបាលជម្ងឺ ៖
-រោគក្រពះ ពោះវៀនដោយសារពោតបារាំងមានជាតិរំអិលជាច្រើន ( Pectin និង Gum )
ដែលអាចជួយផ្សះដំបៅ ក្រពះនិងពោះវៀន មិនឲ្យ រាលដាលខ្លាំង ។
-បំប៉នខួរក្បាល កែទល់លាមក ទម្លាក់ព្រូនល្អិត
-បំប៉នថ្លើម ( ១ថ្ងៃ ១០ ទៅ ១៥ ផ្លែ )
-ពិសារពេលល្ងាច ៣០-៤០ ផ្លែ អាច លាងជាតិពុល ពីខ្លួនបាន ( DETOX )
-បំប៉នទារកក្នុងគ៌ត , បង្កើតគ្រាប់ឈាមក្រហម
-សំខាន់ គឺនៅក្នុងពោតបារាំង មានសារធាតុ GLUTATHIONE ដែលជាសារធាតុរក្សាជម្ងឺថ្លើមនិងសព្វថ្ងៃមានការប្រើប្រាស់ផ្នែកសម្រស់ ចាក់ក្នុងបរិមាណខ្ពស់ ដើម្បីឲ្យស្បែកស
-ការពារជម្ងឺ មហារីក ផងដែរ ៕

រៀបរៀង ដោយ ៈ ផ្កាយ និស្ស័យ
ឯកសារអះអាង អាហារជាថ្នាំ ( Thailand )
ចំណាំ ៈ អត្ថបទខាងលើមិនអាច យកធ្វើជាឯកសារអះអាងបានទេ គឺគ្រាន់ជាការចែក
រំលែកចំណេះដឹងខ្លះៗ ពីប្រយោជន៍នៃរុក្ខជាតិជុំវិញខ្លួន សម្រាប់សុខភាព ។


EmoticonEmoticon