ប្រវត្តិរបស់ បាភ្នំ និង ប្រាសាទច័ន្ទ នៅជើងភ្នំបាភ្នំ

ប្រវត្តិរបស់ បាភ្នំ និងប្រាសាទច័ន្ទ នៅជើងភ្នំបាភ្នំ៖
...................................................................
តាមខ្លឹមសារសាស្ត្រាស្លឹករឹត នឹងតាមការដំណាល
របស់ចាស់ទុំ បានឲ្យដឹងថា កាលមុនគ្រឹស្តសករាជ
ជាយូរលង់ណាស់មកហើយ ស្រុកបាភ្នំកើតឡើង
មានឈ្មោះ ថា អង្គរភ្នំ។ អង្គរភ្នំ មានព្រះមហាក្សត្រ
ដឹកនាំ និងមានមេទ័ព ប្រុស-ស្រី គ្រប់ប្រភេទទ័ព
និងកម្លាំងពលករតាមតំបន់អាណាខេត្ត។


ភ្នំនីមួយៗមានវត្ថុបុរាណជាទីតាំង ដូចជា កំពូល
ភ្នំឈើកាច់ ដែលមានចេតិយមួយធំ ស្រដៀង
ចេតិយវត្តភ្នំ ប៉ុន្តែត្រូវខូចខាតដោយរបបប៉ុលពត។
ភ្នំសំពៅមានរាងថ្ម ដូចជាគេរៀបបាវស្រូវ នៅគូថ
សំពៅ។ល។ ទ័ពការពារនគរភ្នំ គឺមានទ័ពបា ទ័ពមេ
ជាច្រើន។ ទ័ពបា និង ទ័ពមេ តែងតែប្រលងប្រជែងគ្នា
លើការងារ បំរើនគរ ហើយនាំគ្នាពូនភ្នំប្រលង
ប្រជែងគ្នា។ ខាងបា គេពូនភ្នំខាងបា មេដែង គេពូនភ្នំ
ខាងមេដែង។ បន្ទាប់ពីខាងបា ត្រូវពូនភ្នំចាញ់មេដែង
គេបន្តការប្រលងបាញ់ធ្នូ ស្នា ទៅវិញទៅមក។ ខាង
ទ័ពបា គេកាច់ឈើល្អៗ ធ្វើព្រួញបាញ់ទៅខាងមេដែង
ជាប់នាមមកថា ភ្នំឈើកាច់។ ខាងទ័ពភ្នំមេដែង គេកាច់
ឈើតូចតាចមិនល្អធ្វើព្រួញបាញ់មកខាងទ័ពភ្នំបាម្ល៉ោះ
ហើយភ្នំឈើកាច់មានដើមឈើតូចៗ ទាបមិនល្អ
ដូចសព្វថ្ងៃ ជាប់នាម មកថា បាភ្នំ និងភ្នំជើងមេដែង។
មានមេទ័ពមួយ មានរិទិទ្ធខ្លាំងក្លា ឈ្មោះ តេជោ។
មេទ័ពនេះសំណប់ចិត្តព្រះមហាក្សត្រ។ ក្រោយមក
តេជោ យកនាងរ័ត្ន មានកូនប្រុសមួយឈ្មោះ មគ្គរីផល។
ប្តីប្រពន្ធ ក៏បានបញ្ជូនកូនឲ្យទៅបំពេញវិជ្ជា នៅ
ប្រទេសក្រិច។
ក្រោយមកទៀត ស្តេចក្រិច ពេញចិត្ត នឹងមគ្គរីផល
ក៏លើកកូនស្រីឈ្មោះ មេស ឲ្យទៅមគ្គរីផល និងមាន
កិច្ចឹសន្យា មិនឲ្យ មគ្គរីផល វិលទៅប្រទេសវិញ ដោយ
តែងតាំងឲ្យធ្វើជាមេទ័ពប្រទេសក្រិច។ ក្រោយមក
ទៀត មគ្គរីផល បានកូនប្រុស មួយមាននាម ថា
គរីជោគ។ កាលនោះនគរភ្នំមានសង្គ្រាម ឪពុក មគ្គរីផល
ក៏បានសរសេរសំបុត្រទៅប្រទេសក្រិច ឲ្យកូនប្រុស
មកកាន់ប្រទេសជាបន្ទាន់ ដោយយកលេសថា ខ្លួនមាន
ជម្ងឺធ្ងន់ ពេលនោះ មគ្គរីផល ក្បត់នឹងកិច្ចសន្យា ដែលខ្លួន
បានព្រមព្រៀង ជាមួយឪពុកក្មេង ថា មិនវិលមកកាន់
ប្រទេសវិញ ដោយខ្លួនបានលបលួចមក នគរភ្នំ ដើម្បី
ជួយឪពុកច្បាំង និងសត្រូវ ក្រោយពីបានឈ្នះសង្គ្រាម
លើសត្រូវឈ្លានពាននៅនរគភ្នំ ឪពុក មគ្គរីផល បាន
តែងតាំងឲ្យធ្វើជាមេទ័ពប្រចាំនគរ។
ក្រោយមកទៀត ស្តេចប្រទេសក្រិច ខឹងនិងកូនប្រសារ
យ៉ាងខ្លាំង ដែលបានក្បត់ពាក្យសន្យា ក៏រកមធ្យោបាយ
សំលាប់ មគ្គរីផល ដោយធ្វើហឹបយន្តឲ្យមគ្គរីផលមួយ
ពេលបើកហឹបនោះឡើង កាំបិតយន្ត បានកាត់ក្បាល
មគ្គរីផលទំលាក់ក្នុងហឹបយន្តនោះស្លាប់ទៅ។ ស្តេចខ្មែរ
មានការសោកស្តាយជាខ្លាំង ចំពោះការស្លាប់របស់
មគ្គរីផល ដែលជាមេទ័ពខ្លាំងពូកែ ក៏បានធ្វើបុណ្យ
ឧទ្ទិសកុសល ជូនចំនួន ៧ ថ្ងៃ ជារៀងរាល់ឆ្នាំ។ ក្រោយមក
បុណ្យនេះ នៅសល់តែបីថ្ងៃ គឺថ្ងៃទី ១៣, ១៤, ១៥ កើត
ខែជេស្ឋរៀលរាល់ឆ្នាំ។ តមក ហៅក្លាយថា ជាបុណ្យឡើង
អ្នកតា ‹អ្នកតា មគ្គរីផល›។ ម្យ៉ាងវិញទៀត ភាពស័ក្តិសិទ្ធ
ល្បីល្បាញ នៃទីក្រុងបាភ្នំ ក៏ពាក់ព័ន្ធទៅ នឹងប្រាសាទ
បុរាណមួយដែរ ប៉ុន្តែប្រាសាទនេះ ត្រូវរលំរំលុះនាសម័យ
ប្រល័យពូជសាសន៍ប៉ុលពត។
ចំពោះ ប្រាសាទច័ន្ទ នៅក្រោមជើងនៃភ្នំបាភ្នំវិញ
(អ្នកស្រុកប៉ាន់ស្មានថា ឈ្មោះ ច័ន្ទ នេះមកពី ពាក្យចាម
ប៉ុន្តែការប៉ាន់ស្មាននេះ គឺមិនត្រឹមត្រូវទេ) ត្រូវបាន
ស្ថាបនាឡើង នាសម័យអង្គរ ដើម្បីឧទ្ទិសចំពោះ
លទ្ធិព្រហ្មញ្ញសសនា។ បូជនីយដ្ឋាន ប្រាសាទច័ន្ទនេះ
មានទំហំប្រមាណជា ៨០ម៉ែត្របួនជ្រុង ហើយមានខឿន
ធ្វើអំពីថ្មបាយក្រៀមហ៊ុំព័ទ្ធជុំវិញ។ ប្រាសាទច័ន្ទ ស្ថិតក្នុង
ភូមិបាភ្នំ ក្នុងបរិវេណវត្តព្រះវិហារគុក ដែលស្ថិតនៅលើ
ជម្រាលភ្នំបាភ្នំក្នុងខេត្តព្រៃវែង។ ប្រាសាទសម័យអង្គរនេះ
ត្រូវបាន បំផ្លាញទាំងស្រុងទៅហើយ ដោយគ្រាន់តែ
បន្សល់ទុកនូវទម្រង់និងស៊ុំទ្វារចូល ដែលធ្វើអំពីថ្មភក់។
ប្រាសាទនេះមានក្លោងទ្វារចូល ចំនួន ៣ បែរមុខទៅ
ខាងកើត ព្រមទាំងទ្វារបង្អួច ចំនួន ៣ សម្រាប់បំភ្លឺនៅ
ពេលយប់។
ពីដើមមុនឆ្នាំ១៩៧០ គេសង្កេតឃើញមានគុហារតូចៗ
ជាច្រើន ដែលមានតម្កល់ព្រះបដិមាបុរាណជាច្រើន
តែឥឡូវនេះត្រូវបានលួចប្លន់ ឬបំផ្លាញចោលទាំងស្រុង
ទៅហើយ។ នៅឯខាងលិចភ្នំ គឺគុហារកែវ និងស្រះកែវ
អាថ៌កំបាំង ។ នៅភ្នំធំ មានគុហារមួយឈ្មោះ គុហារចិវ
ដែលមានរូងមួយជ្រៅ។ នៅជាប់គុហារតូច ខាងជើង
ឈៀងឦសាន្ត មានគុហារធំមួយមានពុទ្ធដិមាករធំមួយ
សាងអំពីថ្មបាយក្រៀម ហើយក្លាយមកជាវត្តគុហារធំ។
នៅមុខ ប្រាសាទច័ន្ ទប្រហែល ៣០០ម មានស្រះមួយ
ឈ្មោះ ស្រះស្រង់ ហើយនៅខាងកើតស្រះស្រង់ ជាកន្លែង
ចេតិយបុរាណធំមួយ ដែលបាក់បែកអស់ ហើយសព្វថ្ងៃ
បានក្លាយវត្តកំពូលឈើកាច់៕


EmoticonEmoticon