ពាក្យពេចន៍របស់ឪពុកទៅកាន់កូនប្រុសអំពីអាពាហ៍ពិពាហ៍

ពាក្យពេចន៍របស់ឪពុកទៅកាន់កូនប្រុសអំពីអាពាហ៍ពិពាហ៍៖
១. កូនប្រុស, ប្រសិនបើកូននៅតែចំណាយលុយលើមនុស្សស្រី ហើយនាងមិនដែលសួរកូនអំពីរឿងសន្សំ ឬរកសីុអ្វីនោះ, ហើយនាងគិតតែពីរឿងចំណាប់អារម្មណ៍លើនាងក៏អត់ កូនកុំរៀបការនឹងនាងឲ្យសោះ។
២. កូនប្រុស, ស្ត្រីអាចក្លាយជាប្រពន្ធល្អបាន ខ្លះអាចធ្វើជាម្តាយដ៏ល្អសម្រាប់កូនរបស់កូនបាន ប៉ុន្តែប្រសិនបើកូនរកបានស្ត្រីណាម្នាក់ដែលប្រៀបបាននឹងម្តាយ នឹងកូនរបស់កូន ហើយនិងក្រុមគ្រួសាររបស់កូន សូមកូនកុំបោះបង់នាង។

៣. កូនប្រុស, កុំបង្ខាំងប្រពន្ធទៅនឹងចង្ក្រានឲ្យសោះ កុំមានគំនិតបែបនឹង។ សូម្បីតែសព្វថ្ងៃ មនុស្សក៏ធ្វើស្រែរៀងរាល់ព្រឹកដែរ។
៤. កូនប្រុស, ប្រសិនបើកូនគិតថាខ្លួនឯងជាមេគ្រួសារ កូនកុំអាងថាដោយសារតែកូនជាអ្នករកលុយ តែត្រូវសម្អាងថាតើកូនអាចឃើញស្នាមញញឹមលើមុនប្រពន្ធកូនបានឬអត់។
៥. កូនប្រុស, ប្រសិនបើកូនចង់រស់បានយូរអង្វែង កូនត្រូវឲ្យប្រពន្ធកូនជាអ្នកទុកដាក់លុយកាក់។ វានឹងធ្វើឲ្យនាងពិបាកចាយ ព្រោះតែនាងត្រូវគិតលើរឿងចំណាយរបស់គ្រួសារ។ បើកូនកាន់លុយខ្លួនឯង នាងនឹងសុំលុយកូនរហូត ទោះបីជារឿងខ្លះត្រូវបង់រួចហើយក្តី។
៦. កូនប្រុស, កុំបង្ករហិង្សារលើប្រពន្ធ។ ការឈឺចាប់លើរាងកាយរបស់នាង មិនស្មើនឹងផ្លូវចិត្តដែលខូចខាតទេ។ ហើយកូននឹងពិបាករស់នៅជាមួយមនុស្សស្រីដែលមានរបួសផ្លូវចិត្តមិនខាន។
៧. កូនប្រុស, ប្រសិនបើកូនរៀបការរួច ហើយកូនធ្វើខ្លួនដូចនៅលីវ កូនប្រាកដជានៅលីវម្តងទៀត។
៨. កូនប្រុស, កាលពីមុន មនុស្សប្រុសមានប្រពន្ធច្រើន កូនច្រើន គឺដោយសារតែយើងមានស្រែច្រើនដើម្បីធ្វើ ឥលូវស្រែគឺសល់តិចតួច អញ្ចឹងហើយគួរតែរក្សាប្រពន្ធឲ្យបានជាប់។
៩. កូនប្រុស, កន្លែងដែលម៉ែឯង និងឪជួបគ្នាដើម្បីញាុំបាយគ្រាន់តែដើមឈើមួយដើមទេ មិនមែនដូចសព្វថ្ងៃ មានភោជនីយ៍ដ្នាននោះទេ តែកូនត្រូវចាំ ចំណងរបស់ម៉ែនិងពុកជាប់លាប់គ្នាខ្លាំងជាងអ្នកនៅក្នុងភោជនីយ៍ដ្នាន។
១០. កូនប្រុស, កុំកិបគេងលុយទៅមនុស្សស្រីរាងស្អាតទាំងនោះពេលដែលកូនមាន ពួកនោះវាមិនធ្លាប់ដឹងថាលុយពិបាករកប៉ុនណាទេ។ កូនត្រូវចំណាយលុយលើមនុស្សស្រីម្នាក់ដែលតែងតែរុញកូនទៅដល់គោលដៅតាំងពីបាតដៃទទេមក។
១១. កូនប្រុស, ពេលដែលឪគប់ថ្ម ឬក៏ហួចទៅបង្អួចផ្ទះម៉ែកូន មិនមែនពុកច្រលើមទេ គឺពុកគ្រាន់តែឲ្យសញ្ញាថាពុកនឹកម៉ែរបស់កូន។
១២. កូនប្រុស, កូនត្រូវចាំ នៅពេលកូននិយាយថាប្រពន្ធកូនមានចរិកប្លែក កូនត្រូវដឹងថា កូនក៏ប្លែកអ្វីម្យ៉ាងដែរ។
១៣. កូនប្រុស, ម៉ែរបស់កូនជិះកង់នោះជាមួយឪមុនពេលដែលឪទិញឡាន។ មនុស្សស្រីណាក៏ដោយដែលមិនចេះរអូរពេលកូនក្រ ក៏មិនចេះអំណរពេលកូនមានដែរ។
១៤. កូនប្រុស, កុំប្រៀបធៀបប្រពន្ធកូនទៅនឹងស្រីដទៃ។ នាងក៏អាចធុញទ្រាន់នឹងកូនដែរ គ្រាន់តែនាងមិនដែលប្រៀបធៀបកូនទៅនឹងប្រុសដទៃទេ។
១៥. កូនប្រុស, ប្រសិនបើប្រពន្ធកូនទាមទារសិទ្ធស្មើរគ្នា កូនត្រូវយកលុយដែលត្រូវបង់ថ្លៃគ្រប់យ៉៉ាងចែកជាពីរ ហើយឲ្យនាងចេញពាក់កណ្តាលទៅ។
១៦. កូនប្រុស, ម្តាយរបស់កូនជាមនុស្សស្រីក្រមុំព្រហ្មចារីពេលជួបឪ ដូច្នេះហើយពុកចំណាយពេលយូរទម្រាំឪពុករបស់គាត់ព្រមឲ្យមកឪ។ ប៉ុន្តែបើប្រពន្ធកូនមិនក្រមុំទេ កុំបន្ទោសនាង អ្វីដែលពុកមិនដែលប្រាប់កូននោះគឺ មនុស្សស្រីគេមើលលើគុណសម្បត្តិ។
១៧. កូនប្រុស, ឪមិនបានឲ្យប្អូនស្រីកូនទៅសាលាព្រោះតែឪល្ងង់ពេលនោះ។ កូនកុំធ្វើកំហុសដូចឪ។ មនុស្សស្រីដែលជោគជ័យប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យមនុស្សប្រុសទៅជាមនុស្សធម្មតា មិនអស្ចារ្យដូចជំនាន់ឪទេ។
១៨. កូនប្រុស, ម៉ែកូនធ្លាប់ចាប់ទាញឪស្ទើររហែកអាវ ព្រោះតែគាត់ខឹងឪ តែឪមិនបានលើកដៃតបវិញទេ ហើយឪមានមោទនៈណាស់ដែលឪមិនដែលវៃម៉ែកូនសូម្បីតែម្តងឡើយ។
១៩. កូនប្រុស, ជំនាន់ឪ មនុស្សស្រីមានសម្រស់ធម្មជាតិ ហើយឪមិនកុហកកូនទេ។ អ្នកខ្លះមានរូបលើដងខ្លួន ដែលសម័យឥលូវគេហៅថា ចាក់សាក់។ ប៉ុន្តែយ៉ាងណាស្រីៗជំនាន់នោះ ក៏មិនដែលលេចលើស្មើក្រោមដូចឥលូវដែរ។
២០. កូនប្រុស, ពុកម៉ែមិនចង់លូកដៃរឿងកូនទេ បើមានរឿងអ្វីឈ្លោះគ្នា កូនដោះស្រាយខ្លួនឯងទៅ ប្រសើរជាងឲ្យពុកម៉ែដោះស្រាយ។
២១. កូនប្រុស, ត្រូវចាំ ឪទិញម៉ាសីុនដេឲ្យម្តាយកូនមុនគេបង្អស់។ កូនត្រូវបំពេញក្តីស្រមៃរបស់ប្រពន្ធ ឲ្យដូចកូនបំពេញក្តីស្រមៃខ្លួនឯងដែរ។
២២. កូនប្រុស, កុំបោះបង់ឪពុកម្តាយ។ វាជារឿងសម្ងាត់របស់មនុស្សចាស់ដែលតែងចង់ឲ្យកូនមើលថែខ្លួន។ កូនគង់តែមានកូនមើលថែដែរទេ។
២៣. កូនប្រុស, បួងសួងសម្រាប់គ្រួសារកូន។ រឿងខ្លះកើតឡើងកូនស្មានមិនត្រូវមុនទេ។ បួងសួរដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឲ្យជួយបីបាច់ថែរក្សារអ្នករាល់គ្នា រៀងរាល់ថ្ងៃណាកូន។


EmoticonEmoticon