មនុស្សបុរាណលោកតែងអប់រំក្មេងតាមរយៈការប្រឌិតរឿង 
ឬបង្កើតជាបម្រាមដើម្បីអោយក្មេងខ្លាច  
ដូចជាគាត់និយាយថាកុំអង្គុយលើថ្មសំលាងកាំបិតវាកើតបូសគូថ 
ឬថាកុំអូសក្តិតឆ្នាំងកូនកើតមកមានដៅគូថ (ស្នាមខ្មៅៗនៅគូថក្មេង) 
កុំមើលឆ្កែពាក់គ្នាវាកើតពពែឆ្កែ កុំទៅក្បែរសត្វតុកកែប្រយត្ន័វាលោតតោងក។ 
បើយើងយកពាក្យគាត់មកវិភាគពិចារណាទើបយើងដឺងថាពាក្យទាំងនេះគឺជាពាក្យដែលគាត់បន្លាចក្មេងកុំអោយវាធ្វើដូចពាក្យថាកុំអង្គុយលើថ្មសំលាងកាំបិតវាកើតបូសគូថ
 ជាធម្មតាថ្មសំលាងកាំបិតវាតូច បើចេះតែយកវាមកអង្គុយពីលើយូរៗទៅគង់និងបាក់ 
គាត់ថាកុំអូសគូថឆ្នាំងផ្ទាល់និងដីកូនកើតមកមានដៅគូថ
 ពីសម័យដើមឆ្នាំងផលិតពីដីដុតបើមិននិយាយចឺងទេ 
ក្មេងស្រីដែលខ្ចិលមិនលើកឆ្នាំងអោយផុតទេ 
ពិតជាអូសវាផ្ទាល់និងដីដែលនាំអោយបែកក្តិតឆ្នាំង។ 
កុំមើលឆ្កែពាក់គ្នាវាកើតពពែឆ្កែ ព្រោះគាត់មិនចង់អោយក្មេងវាមើលរូបភាពអស់នេះ 
កុំនៅក្បែរតុកកែខ្លាចវាតោងក 
គឺគាត់មិនចង់អោយក្មេងទៅធ្វើទុកបុកម្នេញសត្វមួយនេះព្រោះវាជាសត្វមានប្រយោជន៏ស៊ីកន្លាត
 កណ្ឌៀរនៅផ្ទះ ដល់តែក្មេងឭក៏ចេះតែនិយាយតគ្នារហូតដល់ចាស់ខ្លួនមិនយកមកពិចារណា
 ។
 មានរឿងខ្លះទៀតដែលគាត់បង្កប់អត្ថនយ័អប់រំក្នុងពិធីមង្គលការខ្មែរ 
ដូចជាឈុតអោយកូនក្រមុំលាងជើងកូនកំលោះ 
អាចារ្យការខ្លះមិនស្រាវជ្រាវមិននិយាយបកស្រាយប្រាប់សាម៉ីខ្លួនយល់ទេ 
យូរៗទៅអ្នកមិនយល់ន័យទៅជាចោទថាពិធីលាងជើងមើលងាយស្រ្តីភេទ 
ហើយតម្រូវអោយបំបាត់ចោល ។ តាមពិតកន្លែងលាងជើងនេះ 
វាបង្កប់ន័យអប់រំអោយសាម៉ីខ្លួនពិចារណា 
លោកចង់ប្រាប់កូនកម្លោះថាខាងស្រីគេសុំសំអាតឧបទ្រពចង្រៃដែលកូនកម្លោះធ្លាប់ដើរលេងសើចពីមុនមកអោយអស់ត្រឹមនេះ
 ព្រោះត្រូវចូលខ្លួនមកជាសមាជិកគ្រួសារគេហើយ ហើយក្នុងពេលលាងជើងនោះ 
កូនកម្លោះតម្រូអោយឈរលើដុំថ្មចង្រ្កាន ដែលធ្វើអោយកូនកម្លោះប្រឹងទប់ខ្លួន 
ក្នុងន័យនេះគឺលោកចង់អោយកូនកម្លោះយល់ថា 
ឥឡូវអ្នកឯងក្លាយជាមេគ្រួសារគេហើយត្រូវតាំងជំហរអោយមាំទាំឡើងកុំឡេះឡោះទៀត 
បន្ទុកគ្រួសាររបស់អ្នកដូចដុំថ្មដែលអ្នកឯងឈរពីលើចឺង 
បើមិនប្រឹងប្រែងទេវានឹងក្រឡាច់ដួល។ 
តាមពិតប្រពៃណីខ្មែរយើងអោយតម្លៃស្រ្តីខ្ពស់ជាងការគិតរបស់យើងទៅទៀត ។ 
ប្រពៃណីចិនបុរាណពេលការហើយកូនស្រីត្រូវទៅបំរើឳពុកម្តាយក្មេក 
ទៅរស់ក្នុងគ្រួសារប្រុស ។ 
តែប្រពៃណីខ្មែរពេលការហើយកូនកម្លោះត្រូវមករស់នៅក្នុងគ្រួសារខាងស្រី។
Subscribe to:
Post Comments (Atom)
EmoticonEmoticon