ប្រាសាទបន្ទាយសំរែ

ប្រាសាទបន្ទាយសំរែ
ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) ហើយស្ថិតនៅចម្ងាយប្រហែល ២ គីឡូម៉ែត្រពីភូមិព្រះដាក់ នៅខាងត្បូងផ្លូវពីប្រដាកទៅភ្នំបូក ។ ប្រាសាទបន្ទាយសំរែកសាងឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សទី ១២ ឧទិ្ទសដល់ព្រហ្មមញ្ញសាសនានិកាយព្រះនារាយណ៍ ។ យើងសូមលើកយកពាក្យបន្ទាយសំរែនេះមកពន្យល់ បន្ទាយ គឺមានកំពែងព័ទ្ធជុំវិញ ចំណែក សំរែ ជាតិមនុស្សអ្នកព្រៃមួយពួកកើតនៅក្នុងកម្ពុជរដ្ឋ ដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរែនេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ ហើយដែលមានស្តេច និងអ្នកបម្រើដែលជាជនជាតិសំរែរស់នៅទីកន្លែងនេះ ។ ឈ្មោះបន្ទាយសំរែនេះគឺទាក់ទងនិងប្រវត្តិពិតដែលថានៅម្តុំភូមិ ប្រដាក ដែលកាលដើមឡើយ គឺមានជនជាតិសំរែរស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅប្រដាកនេះមានជីដូនជីតា ជាជនជាតិសំរែ ដែលគេយកមកឲ្យយាមប្រាសាទ ។ ជាពិសេស ពួកសំរែនៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរ ហើយប្រហែលជាមានអ្វីមួយនៅបន្ទាយសំរែនេះ ។ ដូចច្នេះ ឈ្មោះនៃប្រាសាទសំររែនេះ គឺទាក់ទង់នឹងប្រវត្តិសាស្រ្ត ពិតដែលទាក់ទង់ទៅនិងរឿងព្រេង និងទាក់ទង់និងទីតាំងរូបរាងរបស់ប្រាសាទនេះ ៕


EmoticonEmoticon