រកឃើញ​សិលាចារឹក​ថ្មី​មួយ​ផ្ទាំង​នៅ​ទួល​ក្រាំង​ព្រះពុទ្ធ​ក្បែ​ររាជធានី​ភ្នំពេញ​

រកឃើញ​សិលាចារឹក​ថ្មី​មួយ​ផ្ទាំង​នៅ​ទួល​ក្រាំង​ព្រះពុទ្ធ​ក្បែ​ររាជធានី​ ភ្នំពេញ​

​ ​ទិន្នន័យ​ព័ត៌មាន​របស់​ទួលប្រាសាទ​បុរាណ​មួយ​ឈ្មោះ​ទួល​ក្រាំង​ ព្រះពុទ្ធ នៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​២ ប្រមាណ ២០០ ម៉ែត្រ ដែល​បាន​រលាយ​តួខ្លួន​អស់នោះ បានបង្ហាញ​ឡើង​បន្ទាប់ពី​អ្នកស្រុក​ជី​កកាយ​បំផ្លាញ​យក​ថ្ម ក៏​ប្រទះឃើញ​សិលាចារឹក​ថ្មី​មួយ​ផ្ទាំង ដែល​បុព្វបុរស​ខ្មែរ​ចារ​លើ ’​ស៊ុម​ប្រអប់ទ្វារ​ប្រាសាទ​” ។ ទី​ទួលប្រាសាទ​នោះ​ស្ថិតក្នុង​ភូមិ​ក្រាំង​គន្ធរ ឃុំ​ព្រែកកំពឹស ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ជាប់​ព្រំប្រទល់​ភូមិសាស្ត្រ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​


 
​ ​សារសំខាន់​នៃ​សិលាចារឹក​នេះ​វា​ជា​ភស្តុតាង​មួយ​បានបង្ហាញ អំពី​ទឹក​ដី​នៃ​រាជធានី​ភ្នំពេញ​យើង ដែល​ត្រូវបាន​ផ្សារ​ភ្ជាប់​នឹង​ខេត្តតាកែវ ដែល​មាន​ទីក្រុង​បុរាណ ’​អង្គរ​បុរី​” ជា​រាជធានី ។ នេះ​ជា​ការបង្ហាញ​នូវ​វឌ្ឍនភាព​នៃ​ជាតិខ្មែរ​ក្នុង​ភូមិភាគ​នេះ ដែល​គេ​ពុំ​នឹក​ស្មាន​ដល់​ហើយ​នៅ​ជុំវិញ​តំបន់​នោះ ដែរ​សម្បូរ​ទៅដោយ​ប្រាសាទ​បុរាណ​ខ្មែរ ដែល​បាន​រលាយបាត់​អស់​សល់​តែ​ខឿន​គួរឲ្យ​សោកស្តាយ​បំផុត ។​
​ ​ផ្នែក​ភូមិសាស្ត្រ​នៃ​រាជធានី​ភ្នំពេញ​យើង​នេះ​យើង​ចាត់ទុក​ថា ពី​អតីតកាល​គេ​មិន​អាច​ផ្តាច់ចេញ​ពី​តំបន់​នានា​ដែល​ធ្លាប់​ជា​ទីក្រុង​នា​ សម័យ​នគរ​ភ្នំ​ជាដាច់ខាត ។ មានន័យ​ថា បរិវេណ​នៃ​រាជធានី​ភ្នំពេញ​មាន​ការអភិវឌ្ឍន៍​យ៉ាងខ្ពស់​រួចទៅហើយ ចាប់ពី​ចុង​សតវត្សរ៍​ទី​៦ ដើមទី​៧ ដែល​ស្ថិត​នៅក្នុង​អន្តរកាល​សម័យ​នគរ​ភ្នំ និង​ចេនឡា​យ៉ាង​ប្រាកដ ។


EmoticonEmoticon