ការបែងចែកធម្មជាតិ ជាភេទក្នុងវប្បធម៌ ខ្មែរ

ការបែងចែកធម្មជាតិ ជាភេទក្នុងវប្បធម៌ ខ្មែរ
🇰🇭

មានតឹកតាងជាច្រើន ដែលពាក់ព័ន្ធ ទៅនឹងការសាកល្បងសមត្ថភាពរវាង ស្ត្រី និង បុរស ដើម្បីសាងភ្នំ ប្រុស ភ្នំ ស្រី ឬ ប្រាសាទ ប្រុស ប្រាសាទ ស្រី ហើយក្នុងការប្រកួតប្រជែងនេះ ស្រី ភេទរមែងតែ យកជ័យជំនះលើបុរសជានិច្ចកាល ។ 
ដូច្នេះតាមរយៈរឿងព្រេងបុរាណ ទាំងនោះយើងឃើញថាតម្លៃនៃ ស្ត្រី ខែ្មរ ត្រូវបានគេលើកយ៉ាងខ្ពស់ក៏មែនពិតប៉ុន្តែ ទន្ទឹមនឹងនេះក៏បង្កប់នូវទស្សនវិទ្យាមួយ ដែលមានន័យដ៏ ជ្រាលជ្រៅបំផុតគឺ ការបែងចែកធម្មជាតិជាភេទ ប្រុស និង ភេទ ស្រី ឬ ញី និង ឈ្មោល ដែលយើង នឹង ខិតខំបកស្រាយនៅទីនេះ ។
ដូចបានកត់សម្គាល់ពីខាងលើរួចហើយ ជាឧទាហរណ៍ជាក់ស្តែងយើងអាចលើក យករឿងព្រេងទាក់ទិនទៅនឹង ប្រាសាទ ប្រុស និង ស្រី នៅខេត្តកំពត ភ្នំ ប្រុស និង ភ្នំ ស្រី នៅខេត្តកំពង់ចាម ដែលគ្រប់ មជ្ឈដ្ឋាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា បានចងចាំតាំងពីអតីតកាលមកទល់នឹងបច្ចុប្បន្ន ។ តាមពិតទៅករណីខាងលើនេះ ក៏ មិនខុសគ្នា នឹង ករណីនៅ ប្រទេស អ៊ឺរ៉ុប ដែរ ។ បើតាមការសិក្សា ស្រាវជ្រាវរបស់លោក ឡឺ រ័ហ្គូរ៉ាំង អ្នក បុរេប្រវត្តិ បារាំង ឃើញថានៅអ៊ឺរ៉ុបការបែងចែកធម្មជាតិជា ភេទនេះ ត្រូវបានអនុវត្តឡើង យ៉ាងហោចណាស់ ក៏ ២៥៦០០ ឆ្នាំ មកហើយ ។ 
ជាទូទៅប្រការនេះ ត្រូវបានគេទទួលស្គាល់ ថា ជាការ សាកល្បង ធ្វើ ឲ្យ ធម្មជាតិ មានលក្ខណៈ ពិត រៀបរយ បែប រូបរាង ពិត របស់មនុស្ស ទាំងពី រ ភេទ ដែល បុព្វការីជន បានផ្អែកតាមលក្ខណៈវិនិច្ឆ័យ ដោយមានការគិតគូរយ៉ាង ត្រឹមត្រូវ សុក្រិត និង ល្អិតល្អន់ជាទីបំផុត ។
មួយវិញទៀត ការដែលចាស់ទុំ ខ្មែរ ពី សម័យដើមបានឲ្យសារៈសំខាន់ ដល់ ទស្សនៈ ខាងលើនេះ គឺ ដោយសារតែ ចំពោះ គាត់ គ្មាន បែងចែក រវាង មនុស្ស និង ធម្មជាតិ ទេ ។ ត្រង់នេះ មានន័យថា ក្នុង បំណង យក ទម្រង់ ធម្មជាតិ ធ្វើជាគម្រូ ទើប ខ្មែរ បុរាណ បានឲ្យតម្លៃ ដ៏ លើសលុបលើ រុក្ខជាតិ សត្វ ឬ ក្រំ ថ្ម ឬ ភ្នំ ជាដើម ហើយសំដែងចេញតាមការតាំង ជា ភេទ ឬ ប្រភេទ ។ ទស្សនៈបែបនេះនៅកម្ពុ ជាមានសំអាងលើពុម្ពពូថៅ ឬ ដឹង ដែល គេ បានរកឃើញក្នុងស្ថានីយ៍បុរេប្រវត្តិ មួយចំនួន យុគ សំ រិ ទ្ធិ រវាង ១៥០០ - ៥០០ ឆ្នាំមុន គ . ស ។ ក្នុង ភាសា ខ្មែរ សព្វថ្ងៃគេ នៅតែហៅថាពុម្ព ឈ្មោល ពុម្ព ញី ដដែល ហើយ ភស្តុតាងដែលជាក់ស្តែង ជាងនេះទៀត គឺ ពុម្ព ឈ្មោល សំដៅ ពុម្ព ម្ខាង ដែលតូចជាង ដែលគេ ផ្អឹមចូលគ្នាជា គូ ។ យ៉ាងណាមិញក្នុងសង្គម ខ្មែរ មេ សំគាល់ ស្ត្រីភេទ ដែលជាម្តាយ , គូសង្សា ឬ អ្នកដឹកនាំ ជាភេទ ស្រី ឬក៏ ជាសត្ ញី ។ រីឯ បាសំគាល់បុរស ឬ សត្វ ឈ្មោល ។ បើសិនជាមនុស្ស នាសម័យ ដើម ផ្តោត ការយកចិត្តទុកដាក់ លើបរិស្ថានជុំវិញខ្លួនគេ ផ្ទាល់ការពន្យល់របស់ពួកគេ ពិតជា បង្ហាញសារៈសំខាន់ និង តួនាទី របស់ ធម្មជាតិ និង វត្ថុ ជុំវិញខ្លួន ។ ភស្តុតាងមួយចំនួន មានក្នុង ទំនៀមទម្លាប់ ខ្មែរបច្ចុប្បន្ន បង្ហាញ ឲ្យឃើញថាមានការបែងចែកធម្ម ជាតិ ជាភេទ ប្រុស និង ស្រី ញី និង ឈ្មោល ហើយ ព្រឹតិ្តការណ៍នេះ ពិតជា បានកើតឡើង តាំងពីសម័យបុរេប្រវត្តិសាស្ត្រ ម្ល៉េះ ក្នុងខណៈដែលមនុស្សស្ថិតក្រោម ឥទ្ធិពលធម្មជាតិ ។ មានន័យថា ដើម្បី ស្វែងយល់ អំពី ប្រភព នៃ ការបែងចែកជា ភេទ ឬ ប្រភេទ យើង ត្រូវថយ ទៅក្រោយបន្តិច ហេតុនេះយើងអាច ដឹងថាហេតុដូចម្តេចបានជាមាន ការបែងចែកបែបនេះដែល គ្មាន កំណត់សម្គាល់ ក្នុង ឯកសារ ប្រវត្តិសាស្ត្រ ។
ចំពោះយើងការបែងចែកខាងលើនេះ គឺជា ការធម្មតាហើយ ប្រភពដើម នៃ ទស្សនៈនេះមានន័យយ៉ាង ជ្រាលជ្រៅ ក្នុង ជំនឿសាសនាបែប ជីវចលនិយម ។ យ៉ាងណាមិញ ការបែងចែកធម្មជាតិ ជាភេទ ញី និង ឈ្មោល ក៏ឆ្លុះបញ្ចាំង នូវ ទស្សនវិជា្ជ របស់ បុព្វការី ជន ខ្មែរ ដែលស្ថិតក្រោម ឥទ្ធិពលធម្មជាតិ ផងដែរ ។ សូមជម្រាបថា រហូតដល់សព្វថ្ងៃ ទស្សនៈខាងលើនេះ ក៏ពុំទាន់ផ្លាស់ប្តូរ ច្រើនទេ នៅតាម ស្រុកភូមិ ដាច់ ស្រយ៉ា ល ឬ នៅជនបទ ។ 
ក្រៅពីការបែងចែក ជាភេទ យើង នៅមាន សំណល់ ឬ ស្លាកស្នាម ជាច្រើន ដូចជា ជំនឿ លើ អច្ឆរិយភាព របស់ ធម្មជាតិ ដែលយើង អាចបញ្ចូលក្នុង ប្រភេទ ជំនឿ បែប ជីវច ល ដូចគ្នា ដែល ដូចជា ថ្ម ញី ( យោនី ) ថ្មឈ្មោល ( លិង្គ ) ដើមឈើ ញី ឈ្មោល ពុម្ព ញី ពុម្ព ឈ្មោល ៘ ដែលជាទំនៀមទម្លាប់ ពី បុរាណ ។ 
សរុបសេចក្តីមកក៏ដូចជានៅក្នុងវប្បធម៌ ផ្សេងៗទៀតដែរ ការបែងចែកជាភេទ ប្រុស និង ស្រី ញី និង ឈ្មោល ក្នុងសង្គម ខ្មែរ មិន ត្រឹមតែទំនៀមទម្លាប់មួយដែលមានអាយុកាលដ៏យូរលង់តែប៉ុណ្ណោះទេ ក៏ប៉ុន្តែ ធវើឲ្យឃើញនូវផ្នត់គំនិត ឬ ទស្សនវិជ្ជា ខ្មែរ ដែល រស់នៅក្នុង បរិស្ថាន មួយ ដែលធម្មជាតិបានហើយកំពុងដើរតួនាទីយ៉ាងសំខាន់បំផុត ។ នេះជាហេតុដែលបណ្តាលឲ្យមានការ បែងចែកធម្មជាតិ គឺដោយសារតែកត្តាវប្បធម៌ហើយគឺកត្តាវប្បធម៌នេះហើយ ដែលធ្វើឲ្យមនុស្សស្គាល់នូវខ្លឹមសារ ពិត នៃជីវិត ពោលគឺភាពជាដៃគូជាអមតៈ នៃ ភេទទាំងពីរដែលផ្ទុយគ្នា ក៏ប៉ុន្តែមិនអាចមានជីវិតរស់រានបានទេ បើមានមួយខ្វះមួយ ៕


EmoticonEmoticon