ប្រាសាទបាតជុំ

ប្រាសាទបាតជុំ

ប្រាសាទបាតជុំមានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចំងាយប្រមាណ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលា (ផ្លូវបុរាណ) ដែលស្ថិតនៅខាងជើងភូមិក្រវ៉ាន់។ ប្រាសាទនេះ​ស្ថាបនា​ឡើង​អំពី​ឥដ្ឋ មាន​បី​តួបែរ​មុខទៅទិសខាងកើត។

 

តាមសិលាចារឹក​នៃ​ប្រាសាទនេះ​ទាក់ទង​ទៅនឹង​ការស្ថាបនា​ប្រាសាទនេះ​ដោយមន្រ្តី​ខាងពុទ្ធសាសនាម្នាក់ ឈ្មោះកវីន្រ្ទារិមថន ដែល​ជា​មន្រ្តី​នៅ​ក្នុងរាជ​ព្រះបាទរាជេន្ទ្រវរ្ម័ន សោយរាជ្យក្នុងឆ្នាំ៩៤៤។ សិលាចារឹកសរសេរក្នុងឆ្នាំ៩៥៣ បានឱ្យឈ្មោះប្រាសាទនេះក្នុងសម័យកាលនោះថា សោគតាគ្រម។ ប្រាសាទនេះហៅសព្វថ្ងៃថាបាតជុំ។
បាត: មានន័យថាបាតជើង
ជុំ: ព័ទ្ធជុំវិញ


EmoticonEmoticon