ល្បែង អុកចត្រង្គ និងល្បែងបាស្កា

ល្បែង អុកចត្រង្គ និងល្បែងបាស្កា

ខ្មែរយើងមួយចំនួនយល់ច្រឡំរឿងបាស្កា និងអុកចត្រង្គនេះ
ទាំងគណៈកម្មការរៀបចំអុកចត្រង្គ ក៏យល់ខុសថាល្បែងបាស្កា ឬ
បាចីសី (សេះអុក) ជាមួយនឹងអុកចត្រង្គ នៅក្នុងរឿងមហាភារតៈ
ភ្នាល់គ្នាដាក់នគររវាងត្រកូលបណ្ឌវៈ និងកុរវៈ គឺគេលេងបាស្កាទេ
(សេះអុក ដោយមានទម្លាក់គ្រាប់ឡុកឡាក់ តាមរយៈសាច់រឿង

មហាភារតៈគេនិយាយថា សកុនី ស្តេចនគរគន្ធារៈ ត្រូវជាពូរបស់
ពួកកុរវៈ បានយកឆ្អឹងរបស់បិតារបស់ខ្លួន មកធ្វើជាគ្រាប់ឡុកឡាក់
ដែលអាចបញ្ជាចង់ចេញលេខណាក៏បាន) ដោយឡែកសម្រាប់
អុកចត្រង្គទើបតែកើតក្រោយ ប្រមាណជានៅសតវត្សទី ៦ នៅឥណ្ឌា
នោះទៅវិញទេ ហើយរឿងរាមាយណៈ ក៏ដូចជារឿងមហាភារតៈ
គឺត្រូវបានសរសេរឡើងនៅមុនគ្រឹស្តសករាជទៅទៀត ដូច្នេះ
បានន័យថាមុនការកើតអុកទៅទៀត ។ ចម្លាក់ឈុតលេងបាស្កា
នៅក្នុងរឿងមហាភរតៈនេះ នៅស្រុកខ្មែរភាគច្រើនគឺស្ថិតនៅ
ក្នុងចម្លាក់ផ្តែរ និងចម្លាក់ជញ្ជាំង នៅសម័យបាពួន ចម្លាក់លេងល្បែង
ដូចគ្នា នៅលើប្រាសាទបាយ័នវិញ មិនប្រាកដថាជាល្បែងណាមួយ
នោះទេ ។

អញ្ចឹងទេ ខ្ញុំថាយើងគួរតែសិក្សាបន្ថែម ដើម្បីបែងចែកឲ្យដាច់
រវាងបាស្កា និងអុក ហើយខ្ញុំក៏មិនប្រាកដដែរ ថាចម្លាក់នៅអង្គរ
មួយចំនួនជាអុក ឬក៏ជាបាស្កាដែរ ប៉ុន្តែប្រសិនបើចម្លាក់ទាក់ទង
នឹងរឿងមហាភារតៈ គឺវាគួរតែជាល្បែងបាស្កា មិនមែនអុកនោះទេ
តែក៏មិនប្រាកដថាខ្មែរសម័យអង្គរ គាត់ឆ្លាក់បាស្កា ឬក៏អុកដែរ
ជួលកាលមនុស្សសម័យនោះក៏ចេះច្រឡំដូចយើងដែរ តែនៅក្នុង
រឿងកាកី គឺស្តេចលេងអុក ជាមួយគ្រុឌ ដោយឡែកក្នុងរឿងវិធូរបណ្ឌិត
ទសជាតក បុណ្ណកយក្សា លេងបាស្កា ជាមួយស្តេចវិទេហរាជ
ភ្នាល់យកវិធូរបណ្ឌិត យកទៅទេសនាធម៌នៅស្ថានភុជង្គនាគ ។












EmoticonEmoticon