ភីស្មៈ ជ្រើសរើសថ្ងៃស្លាប់នៅថ្ងៃឧត្តរាយាន គឺ ៥៨ ថ្ងៃ ក្រោយសង្គ្រាមមហាភារតៈបញ្ចប់

ភីស្មៈ ជ្រើសរើសថ្ងៃស្លាប់នៅថ្ងៃឧត្តរាយាន គឺ ៥៨ ថ្ងៃ ក្រោយសង្គ្រាមមហាភារតៈបញ្ចប់
កាលពីជាតិមុនភីស្មៈគឺជាទេពធំមួយក្នុងចំណោមទេពធំៗ ទាំង ៨
ដែលគេហៅថា ព្រះអដ្ឋវសុ ហើយភីស្មៈគឺជាទេពប្រភាសៈ ឬក៏មេឃ
នៅថ្ងៃមួយពួកទាំង ៨ នោះបានទៅជាមួយមហេសីរបស់ខ្លួនដើម្បីទៅ
គោរពព្រះព្រហ្មឥសី គឺ ឥសី វសេដ្ឋា ឥសីអង្គនេះ មានមេគោស័ក្តិសិទ្ធិ
មួយ ដែលអាចផ្តល់ចំណីអាហារគ្រប់បរិបូណ៌តាមការស្នើរបស់ម្ចាស់
របស់ខ្លួន ។

មហេសីរបស់ព្រះ ប្រភាសៈ ចង់បានមេគោនោះ ក៏អង្វរឲ្យ
ព្រះប្រភាសៈលួចគោនោះពីព្រះព្រហ្មឥសីវសេដ្ឋា រហូតដល់ប្រភសៈ
យល់ព្រម ហើយក៏សូមឲ្យទេពទាំង ៧ អង្គទៀតជួយពេលឥសីមក
ទាន់ ក៏ដាក់បណ្តាសារឲ្យទេពទាំង ៨ អង្គទៅកើតនៅស្ថានមនុស្ស
ដោយទេពទាំង ៧ អង្គផ្សេងទៀតគ្រាន់តែទៅកើតភ្លាម នឹងត្រូវបាន
សម្លាប់ភ្លែត ឲ្យត្រឡប់មកកើតនៅស្ថានទេវលោកវិញ ដោយឡែកតែ
ប្រភាសៈ ដែលជាអ្នកផ្តើមគំនិត នឹងត្រូវទៅកើតរងទុក្ខទោម្នេញយូរ
ជាងគេនៅស្ថានមនុស្សលោក ។

ព្រះនាងគង្គារបានទទួលសំណូមពរពីទេព ទាំង ៨ ដើម្បីធ្វើជាម្តាយ
របស់ទេពទាំង ៨ ពីព្រោះមិនអាចមានស្ត្រីណាមានចិត្តរឹងប៉ឹងនឹង
បង្កើតទារកដល់ទៅ ៧ ហើយសម្លាប់ភ្លាមៗបាន ដូចព្រះនាងទេ ព្រះ
នាងបានសម្លាប់កូនរបស់ព្រះនាងទាំង ៧ ដោយបោះចូលក្នុងទន្លេ
គង្គានៅពេលគេប្រសូតមកភ្លាមៗ លើកលែងតែភីស្មៈ ឬព្រះប្រភាសៈ
ដែលនៅរស់រហូតដល់អាយ ៨៥ ឆ្នាំ រងទុក្ខវេទនាជារៀងរហូតមួយ
ជីវិត មានតំណែងជាយុវរាជ ឬឧបរាជ តែមិនបានឡើងសោយរាជ្យ
ហើយថែមទាំងនៅមើលសង្គ្រាមរវាងចៅរបស់ខ្លួនទៀត ។
នៅក្នុងសង្គ្រាមមហាភរតៈ រយៈពេល ១៨ ថ្ងៃ ភីស្មៈគឺជាមេទ័ពនៅខាង
ត្រកូលកុរវៈ រយៈពេល ១០ ថ្ងៃ បើទោះបីជាដឹងថាពួកបណ្ឌវៈខុស ក៏
នៅតែទ្រាំធ្វើការងារនេះ ព្រោះខ្លួនបានស្បថថានឹងការពារបល្ល័ង្ក
នៃនគរកុរុ រហូតដល់ថ្ងៃទី ១០ ភីស្មៈត្រូវព្រួញរបស់អរជុន ជាចៅ
ឡើងសុសពេញខ្លួន តែភីស្មៈមិនបានស្លាប់នៅក្នុងថ្ងៃនោះទេ គឺនៅ
ដេកលើគ្រែព្រួញអស់ជាង ៦០ ថ្ងៃ គឺក្រោយសង្គ្រាមចប់ ៥៨ ថ្ងៃ
ទើបភីស្មៈស្លាប់ ព្រោះភីស្មៈបានទទួលពរថាបើភីស្មៈមិនចង់ស្លាប់
នោះភីស្មៈនឹងមិនស្លាប់នោះទេ ហើយភីស្មៈសម្រេចចិត្តស្លាប់នៅថ្ងៃ
ឧត្តរាយាននេះ ដោយសារជាពេលវេលាដែលព្រះអាទិត្យត្រឡប់ពីខាង
ត្បូង មកខាងជើងវិញ ជាពេលមង្គលក្នុងជំនឿសាសនាព្រហ្ម
ហើយភីស្មៈនៅឃើញការស្លាប់គជើងរបស់កូនចៅមិត្តភ័ក្តិរបស់ខ្លួន
ទាំងខាងបណ្ឌវៈ និងកុរវៈ ។
គេថាមនុស្សដែលមានឧត្តមគតិ និងការលះបង់ខ្ពស់ដូចភីស្មៈ មិនមាននៅលើលោកនេះទេ ។







EmoticonEmoticon