ប្រវត្តិ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ

ប្រវត្តិ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ
ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ស្តេចប្រសូតនៅថ្ងទី ០៧ កញ្ញា ១៨៤០- ហើយសោយទីវង្គត់នៅថ្ងៃទី០៩ សីហា ១៩២៧។
ព្រះអង្គឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាពីគ.ស. ១៩០៤
រហូតដល់វេលាដែលព្រះអង្គសោយព្រះទិវង្គតនៅគ.ស ១៩២៧។
ព្រះអង្គជាព្រះរាជបុត្រានៃព្រះរាជាសម្តេចព្រះហរិរក្សរាមាសុរិយមហាឥស្វរអធិបតី
ព្រះអង្គឌួង និងព្រះអនុជនៃព្រះបាទនរោត្តម ព្រះរាមនៃព្រះអង្គម្ចាស់ស៊ីវត្ថា។
វេលានៃព្រះអង្គព្រះរាជសម្ភព គឹកម្ពុជាស្ថិតនៃការគ្រប់គ្រងពីសំណាក់ពួកសៀម និងយួននៅឡើយ។
ព្រះរាជវង្សានុវង្សច្រើនគង់នៅតំបន់សៀមកាន់កាប់ជាងគង់នៅតំបន់ដែលយួនកាន់កាប់។
ព្រះអង្គបានសិក្សានៅរាជធានីបាងកកដូចព្រះរាមរបស់ព្រះអង្គគឺព្រះបាទ នរោត្តម
ដែរ។ ព្រះអង្គមិនបានព្រះរាជមាតុភូមិនិវត្តន៍រហូតដល់គ.ស.១៨៦០ អំឡុងព្រះបិតាគឺព្រះអង្គឌួង
សោយព្រះទិវង្គត។ ព្រះអង្គបានយាងប្រកបដោយប្រញាប់ប្រញាល់មករាជធានីឧត្តុង្គដើម្បីបង្ការមិនអោយព្រះអនុជដែលមានព្រះមាតាទីទៃគឺព្រះអង្គម្ចាស់ស៊ីវត្ថាទទួលបាននូវរាជសម្បត្តិ។
ព្រះអង្គបានទទួលអោយព្រះរៀមដែលមានព្រះមាតាទីទៃដែរនោះគឺព្រះបាទនរោត្តមបានឡើងសោយរាជ្យ។ បើទោះបីជាព្រះបាទនរោត្តមស្តេចមានការរារែកនិងព្រួយព្រះហឬទ័យពីចលនាបដិវត្តន៍ដែលបានផ្ទុះឡើងក្នុងប្រទេសកម្ពុជា និងកង្វល់ដែលបារាំងកំពុងស្វែងរកវិធីដាក់ការគ្រប់គ្រងនៅកម្ពុជា។ បារាំងបានបង្ខំអោយព្រះបាទនរោត្តមសម្រេចព្រះទ័យយល់ព្រមទទួលយកភាពជាអាណាព្យាបាលរបស់បារាំងមកលើកម្ពុជា។ ហើយបន្ទាប់មកបារាំងក៏បានបញ្ចប់ការគ្រប់គ្រងពីសំណាក់សៀមនិងយួនដោយចាត់កម្ពុជានៅក្រោមអាណាព្យាបាលបារាំងដែលធ្វើអោយ កម្ពុជាមានស្វ័យភាពឡើងវិញ។
ដោយមិនសប្បាយព្រះទយ័ព្រះស៊ីសុវត្ថិ ក៏បាននិរទេសព្រះអង្គឯងទៅព្រៃនគរ(សៃហ្គន) វៀតណាមនៅឆ្នាំ១៨៦៤។ ដែលកាលណោះបារាំងក៏បានគ្រប់គ្រងលើព្រៃនគររួចហើយដែរ
ជាហេតុធ្វើអោយបារាំងងាយនិងស្វែងរកព្រះស៊ីសុវត្ថិដែលគង់នៅទីនោះដោយយកលេសការពារព្រះអង្គពីពីក្រុមប៉ះបោរ។ តែភាពពិតពួកបារាំងបានប្រើព្រះស៊ីសុវត្ថិជាឧបករណ៍ដើម្បី គំរាមកំហែងព្រះនរោត្តម គឺប្រសិនបើព្រះនរោត្តមមិនព្រមធ្វើតាមបញ្ជាបារាំងនោះបារាំង និងយាងព្រះស៊ីសុវត្ថិមកសោយរាជជំនួស។
ក្រោយពេលព្រះបាទនរោត្តមសោយព្រះទិវង្គត ព្រះបាទស៊ីសុវត្ថិដែលកាលនោះមានតួនាទីជា
ព្រះឧបយុរាជក៏ត្រូវបានបារាំងនិង ក្រុមប្រឺក្សារាជសម្បត្តិជ្រើសអោយឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមានព្រះបរមនាម "ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ
ចមចក្រពង្ស ហរិរាជ បរមិន្ធរ ភូវណៃ ក្រៃកែវហ្វា សូឡាឡៃ" នៅឆ្នាំ១៩០៤។
តាមពិតរាជសម្បត្តិនេះត្រូវផ្ទេរទៅអោយព្រះរាជបុត្រាព្រះបាទនរោត្តមគឺព្រះអង្គម្ចាស់យុគន្ធរតែដោយព្រះអង្គម្ចាស់យុគន្ឋរមិនសូវចុះសម្រុងនឹងបារាំងទើបបារាំងផ្ទេររាជសម្បត្តិនេះទៅ អោយព្រះស៊ីសុវត្ថិវិញ។

អំឡុងនៃរជ្ជកាលព្រះស៊ីសុវត្ថិ
ស្តេចទ្រង់បន្តព្រះរាជកិច្ចតាមលំអាននៃ ព្រះបាទនរោត្តម ហើយស្តេចក៏បានជំរុញអោយបារាំងទាមទារយកពីសៀមមកវិញនៅខេត្តបី
គឺខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះវិហារ នៅឆ្នាំ១៩០៧ ។ ក្រៅពីនោះក៏មានការបោះពុម្ភប្រាក់កាក់ថ្មីសំរាប់ចាយផងដែរ ។ ដោយមានទំនាក់ទំនងល្អ បារាំងក៏បានសាងសង់ព្រះរាជ ដំណាក់ថ្មី និងធ្វើអំណោយនូវនាវាដែលដើរដោយចំហាយទឹកថ្វាយទ្រង់ ។ នៅគ.ស១៩២៧ព្រះអង្គបាន ចូលទីវង្គតក្នុង ព្រះបរមបច្ឆាមរណនាម
"ព្រះករុណាព្រះស៊ីសុវត្ថិ ព្រះរាជានុកោដ្ឋ"។ រាជសម្បត្តិត្រូវបានធ្លាក់ទៅលើព្រះរាជបុត្រានិងជាព្រះរាជទាយាទ ព្រះអង្គគឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីវង្ស។



EmoticonEmoticon