ប្រវត្តិ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស

ប្រវត្តិ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស
ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស គឺជាព្រះរាជបុត្រទី៦ និងជាព្រះរាជបុត្រាទី២នៃព្រះបាទស៊ីសុវត្ថិ។ ព្រះមាតាគឺអ្នកម្នាង វ៉ាន់ ដែលក្រោយមកមានព្រះគោរម្យងារជា សម្តេចព្រះវររាជនី។ ព្រះអង្គទ្រង់ប្រសូតនៅរាជាធានីភ្នំពេញ ក្នុងគ.ស. ១៨៧៥។ នៅពេលនោះ ព្រះបិតុលាព្រះអង្គគឺព្រះបាទនរោត្តមកំពុង គ្រងរាជ្យនៅឯក្រុងឧត្តុង្គដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ បារាំង។ ក្នុងគ.ស. ១៨៨៤ បន្ទាប់ពីបារាំងបានគ្រប់គ្រងប្រទេសឡាវ និងកាន់កាប់ប្រទេសវៀតណាម ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលស្ថិតក្រោមនឹមអាណានិគមនិយមបារាំង។
ប្រទេសសៀមបានចាញ់សង្គ្រាម តែមិនត្រូវបានកាន់កាប់ឡើយ។ ព្រះរាជវង្សានុវង្សបានយាងចេញពីក្រុងឧត្តុង្គមករាជាធានីថ្មីគឺភ្នំពេញជាទីដែលព្រះបាទស៊ីសុវត្ថិ មុនីវង្សទ្រង់បានគង់នៅ។នៅក្នុងគ.ស. ១៩០៤ ក្រោយពីព្រះបិតុលាព្រះអង្គបានយាងសោយព្រះទិវង្គត ព្រះបិតាព្រះអង្គគឺព្រះបាទស៊ីសុវត្ថិ ដែលជាព្រះរាជទាយាទបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រ។ នៅពេលនោះ ព្រះអង្គក៏បានក្លាយជាព្រះរាជាទាយាទនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គធ្លាប់បានយាងអមព្រះរាជដំណើរព្រះបាទស៊ីសុវត្ថិទៅកាន់ប្រទសបារាំង[១]។ នៅពេលនោះ ព្រះអង្គបានចូលសិក្សានៅក្នុងសាលាយោធា សាំង-មេសង់(Saint-Maixent)។ ព្រះអង្គបានបញ្ចប់ការសិក្សារយៈពេល២ឆ្នាំ និងក្រោយមកបានឋាន្តរសក្តិជា អនុសេនីយ៍ត្រី នៅក្នុងជួរកងទ័ពបារាំង(French Foreign Legion)។ ព្រះអង្គត្រូវបានអោយទៅកាន់ទីក្រុងប្រ៊ីវ (Brive) និងបន្ទាប់មកទៅកាន់ទីក្រុងប៉ារីស។ នៅក្នុងគ.ស. ១៩០៩ ព្រះអង្គបានយាងត្រឡប់មកកម្ពុជាវិញ។ ព្រះអង្គត្រូវបានតម្លើងឋាន្តរសក្តិជាបន្តបន្ទាប់គឺអនុសេនីយ៍ទោ (Lieutenant) គ.ស. ១៩១០, អនុសេនីយ៍ឯក (Captain) គ.ស. ១៩១៦, មេបញ្ជាការនៃកងវរសេនាតូច (Chief of Battalion) គ.ស. ១៩២២, រួចព្រះអង្គបានរួចផុតពីកាតព្វកិច្ចយោធា។ ក្នុងអំឡុងសង្គ្រាមលោកលើកទី១ ព្រះអង្គបានបំពេញតួនាទីជានាយទាហានស្ម័គ្រចិត្តយ៉ាងសកម្ម។ ការបំពេញភារកិច្ចយោធានេះដែលនាំអោយព្រះអង្គបានទទួលមេដាយ Cross of Commander of the Foreign Legion និងមានព្រះគោរម្យងារជាសម្តេចព្រះកែវហ្វា។ បន្ទាប់មកព្រះអង្គបានទទួលព្រះតំណែងជា"អគ្គលេខាធិការនៃគណៈរដ្ឋមន្រ្តី" និងជា"អធិបតីនៃក្រុមសង្គហព្រះរាជវង្សានុវង្ស"។

ព្រះអង្គបានឡើងគ្រងរាជសម្បត្តិពីគ.ស. ១៩២៧ ដល់ គ.ស. ១៩៤១ព្រះគោរម្យងារព្រះអង្គគឺព្រះបាទសម្តេចព្រះសិរីមុនីវរ្ម័នក្រុមហ្លួងចៅចក្របាងស្ស ស៊ីសុវត្ថិ មុនីវង្ស នៃព្រះរាជាណចក្រកម្ពុជា ព្រះបាទមុនីវង្សមានស្នំជាងច្រើន មានយ៉ាងតិច៦អង្គបានទទួលស្គាល់ជាផ្លូវការក្រោយពីបានប្រសូតបុត្រអោយទ្រង់។[១] នៅក្នុងចំណោមស្រីទាំងនោះ ស្រ្តីម្នាក់ដែលត្រូវបានគេហៅថា "មាឃ" ជាសមាជិកនៃក្រុមរបាំព្រះរាជទ្រព្យ ដែលមានងារជា"ឃុនព្រះម្នាងបុប្ផានរល័ក្ខ មាឃ"។ នៅក្នុងឆ្នាំ១៩៣៤ ឬ១៩៣៥ ប្អូនជីដូនមួយ២រូបបានមករស់នៅជាមួយអ្នកម្នាង មាឃ។[២] ប្អូនជីដូនមួយដែលអាយុក្មេងជាងគេប្រហែល៦ទៅ៧ឆ្នាំ ដែលត្រូវបានគេស្គាល់ឈ្មោះថាជា"សាឡុត ស" ដែលក្រោយដូរឈ្មោះជាប៉ុល ពត ហើយបានរស់នៅក្រោមការគ្រប់គ្រងរបស់អ្នកម្នាងមាឃរហូតដល់គ.ស.១៩៤២។
នៅក្នុងគ.ស. ១៩២៧ ព្រះបិតាទ្រង់គឺព្រះបាទស៊ីសុវត្ថិបានសោយព្រះទិវង្គត ក្រុមប្រឺក្សារាជសម្បត្តិបាទយាងព្រះ មុនីវង្សឡើងសោយរាជ្យក្នុងព្រះជន្ម៥២ព្រះវស្សា។ ដូចជាព្រះបិតុលា និងព្រះបិតាទ្រង់ដែរ ព្រះបាទមុនីវង្សគឺជាបដិទាននាម ឬជាបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់តែគ្មានអំណាចនៃរដ្ឋបាលបារាំង និងដែលអំណាចពេញលេញនោះស្ថិតក្នុងកណ្តាប់ដៃនៃអគ្គទេសាភិបាល បារាំងឯណោះ។ក្នុងរជ្ជកាលព្រះបាទមុនីវ្ស ប្រទេសកម្ពុជាហាក់បានបើកចំហចំពោះឥទ្ធិពលកុម្មុយនីស្តដែលនៅខាង ក្រៅ។ នៅគ.ស. ១៩៣០ មេដឹកនាំសញ្ជាតិវៀតណាម ហូ ជីម៉ិញបាន រកឃើញ"គណបក្សកុម្មុយនីស្តឥណ្ឌូចិន"ដែលបានទទួលប្រជាប្រិយភាពគួរអោយ កត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ ជនកុម្មុយនីស្តកម្ពុជាបានកំណត់គោលបំណងជាអទិភាពមួយគឺការផ្តួល រំលំពួកបារាំង។
នៅឆ្នាំ១៩៤០ ពេលដែលបារាំងបានចាញ់ពួក"ណាហ្ស៊ី"(Nazi) អាល្លឺម៉ង់, ពួកជប៉ុនក៏បានឈ្លានពាននិងកាន់កាប់កម្ពុជានៅដើមឆ្នាំ១៩៤១។ ពួកជប៉ុនបានអោយពួកមន្រ្តីបារាំងសញ្ជាតិខ្មែរអោយកាន់កិច្ចការខុសត្រូវតែក្រោមការគ្រប់គ្រងពីសំណា់ជប៉ុន។ នៅភាគខាងលិចនៃប្រទេសកម្ពុជា ថៃដែលជាសម្ព័ន្ធមិត្តនឹងជប៉ុនបានចូលមកកាន់កាប់ទឹកដីមួយផ្នែករបស់កម្ពុជាឡើងវិញ។ ក្រោយពីបានទ្រង់ជ្រាបពីស្ថានកាណ៍នោះមក ព្រះបាទស៊ីសុវត្ថិ មុនីវង្សមានទុក្ខព្រះទយ័ជាអនេក ដោយសាគ្មានអំណាចដោះស្រាយអ្វី ៗព្រះអង្គក៏សំរេច ព្រះទយ័យាងទៅកាន់ព្រះរាជដំណាក់នៅលើភ្នំបូកគោ ក្នុងខែត្រកំពតនៅចុងឆ្នាំ១៩៤១ និងបានសោយព្រះទិវង្គតនៅទីនោះក្នុងឆ្នាំតែមួយ។ ព្រះបរមបច្ឆាមរណនាមព្រះអង្គគឺ ""ព្រះករុណាព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ""។ បើទោះបីជាព្រះរាជបុត្រព្រះបាទមុនីវង្សគឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត សក្តិសមនឹងគ្រងរាជសម្បត្តិ អាជ្ញាធរបារាំងបានសម្រេចជ្រើសរើសព្រះរាជនត្តាព្រះបាទមុនីវង្ស និងជាព្រះរាជបុត្រនៃអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ កុសុមៈ និងព្រះអង្គម្ចាស់ នរោត្តម សុរាម្រិត គឺព្រះអង្គម្ចាស់ នរោត្តម សីហនុអោយស្នងព្រះរាជបល្ល័ង្គបន្ត ដោយពួកបារាំងជឿថាទ្រង់មានភាពងាយស្រួលក្នុងការបញ្ចុះបញ្ចូលជាងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត។ព្រះករុណាព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស មានព្រះអគ្គមហេសី ព្រះជាយាចំនួន១៦អង្គ និងព្រះរាជបុត្រាបុត្រីចំនួន២៤អង្គ៖

ជាមួយសម្តេចព្រះមហាក្សត្រី នរោត្តម កានវិមាន នរល័ក្ខ ទេវី៖ 

សម្តេចព្រះរៀម ស៊ីសុវត្ថិ ថាវេត រុង្ស៊ី នារីវង្ស (៣០ មីនា ១៨៩៩-១៩៧៥)
សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសុមៈ នារីរត្នន៍ សិរីវឌ្ឍនា (០៩ មេសា ១៩០៤-២៨ មេសា ១៩៧៥)
សម្តេចក្រុមព្រះស៊ិសុវត្ថិ មុនីរ៉េត (២៥ វិច្ឆិកា ១៩០៩-១៩៧៥??)
ព្រះអង្គម្ចាស់ព្រះអង្គក្រុមហ្លួងស៊ីសុវត្ថិ មុនីពង្ស (២៥ សីហា ១៩១២-៣១ សីហា ១៩៥៦)


EmoticonEmoticon