បណ្តាញអគ្គិសនីជាតិនៅកម្ពុជា ឆ្នាំ២០១៦

បច្ចុប្បន្ននៅកម្ពុជា បណ្តាញអគ្គិសនីជាតិមានខ្សែបណ្តាញបញ្ជូន ១៤០៥គីឡូម៉ែត្រ និងមានអនុស្ថានីយធំៗចំនួន២២កន្លែង ហើយកំពុងសាងសង់ចំនួន៦កន្លែងទៀត!
....
សំណុំនៃបណ្តាញបញ្ជូនអគ្គិសនីធំៗ ដែលជាផ្លូវហាយវ៉េរបស់ចរន្តអគ្គិសនី រួមជាមួយអនុស្ថានីយតភ្ជាប់នានា បង្កើតបានជាប្រព័ន្ធមួយហៅខ្លីថា បណ្តាញជាតិ ។

បច្ចុប្បន្ននៅកម្ពុជា បណ្តាញជាតិមានខ្សែបណ្តាញបញ្ជូន ១៤០៥គីឡូម៉ែត្រ និងមានអនុស្ថានីយធំៗចំនួន២២កន្លែង ដែលតភ្ជាប់ប្រមូលប្រភពអគ្គិសនីទាំងអស់ដែលបានអភិវឌ្ឍ និងបញ្ជូនផ្ទាល់ទៅដល់ខេត្តក្រុងចំនួន១៣ រួចហើយ គឺភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ចាម។
ឥឡូវនេះ រាជរដ្ឋាភិបាលកំពុងធ្វើការសាងសង់បណ្តាញជាតិ ចំនួន៦កន្លែងទៀតគឺ៖
១. ខ្សែបញ្ជូនពីភ្នំពេញទៅស្វាយរៀង ឆ្លងកាត់ព្រៃវែង និងកណ្តាល
២. ខ្សែបញ្ជូនពីក្រចេះទៅស្ទឹងត្រែង
៣. ខ្សែបញ្ជូនពីកំពង់ចាមទៅក្រចេះ
៤. ខ្សែបញ្ជូនពីភ្នំពេញត្រង់ទៅខេត្តព្រះសីហនុ ១ ខ្សែទៀត
៥. ខ្សែបញ្ជូនពីភ្នំពេញទៅសៀមរាបដោយឆ្លងកាត់ស្គន់(កំពង់ចាម) និងខេត្តកំពង់ធំ
៦. ខ្សែបញ្ជូនពីកំពង់ធំទៅកាន់ខេត្ត ព្រះវិហារ
៧. ខ្សែបញ្ជូនពីស្រុកស្រែអំបិលទៅទីរួមខេត្តកោះកុង
៨. ខ្សែបញ្ជូនពីខេត្តកំពង់ចាមទៅខេត្តក្រចេះត្រើយខាងលិចទន្លេមេគង្គ។
បណ្តាញជាតិមានតួនាទី២ដ៏សំខាន់ សម្រាប់ការអភិវឌ្ឍអគ្គិសនីគឺ៖
ទី១.ប្រមូលប្រភពអគ្គិសនីនានាដែលបានអភិវឌ្ឍរួច ទោះបីជាការនាំចូល ឬការផលិតនៅទីណាក៏ដោយ មកលាយបញ្ចូលគ្នាក្នុងបណ្តាញជាតិបង្កើតជាប្រភពអគ្គិសនីរួមរបស់បណ្តាញជាតិ។ តួនាទីទី១នេះ បើកឱកាសឲ្យគេអាចអភិវឌ្ឍវារីអគ្គិសនី រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ឧស្ម័ន បាយយ៉ូម៉ាស់ និងតិចណូឡូស៊ីផ្សេងៗទៀត ព្រមទាំងនាំចូលអគ្គិសនីពីប្រទេសជិតខាងនៅកន្លែងណាក៏ដោយឲ្យតែគេអាចអភិវឌ្ឍបាន។
ទី២.បែងចែកនិងបញ្ជូនប្រភពអគ្គិសនីរួមដែលបានប្រមូលនេះ (ប្រភពអគ្គិសនីរបស់បណ្តាញជាតិ) ទៅកាន់បណ្តាខេត្តនិងតំបន់នានាដើម្បីបន្ថយថ្លៃអគ្គិសនី។


EmoticonEmoticon