តំបន់ភ្នំវល្លិ៍

តំបន់ភ្នំវល្លិ៍: អតីតទីតាំងយុទ្ធសាស្រ្តយោធាដ៏រឹងមាំមួយរបស់ក្រុមខ្មែរក្រហម នៅភាគនិរតីប្រទេស បច្ចុប្បន្នក្លាយជាតំបន់កសិកម្ម តំបន់កសិដ្ឋានចិញ្ចឹមសត្វ និងជាតំបន់ទេសចរដ៏គួរអោយទាក់ទាញ!
...
ក្រោយពីថ្ងៃរំដោះឆ្នាំ១៩៧៩ រហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ តំបន់ភ្នំវល្លិ៍ ជាទីតាំងយុទ្ធសាស្រ្តយោធាដ៏រឹងមាំរបស់ក្រុមខ្មែរក្រហមក្នុងចំណោមទីតាំងកាន់កាប់ដទៃទៀតនៅភាគនិរតីប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងចន្លោះភូមិសាស្រ្តរវាង ខេត្តកែប និងខេត្តកំពត ជាពិសេសភ្នំវល្លិ៍ ជាមូលដ្ឋានប្រយុទ្ធដ៏រឹងមួយរបស់ខ្មែរក្រហម ដែលមានភូមិសាស្រ្តស្ថិតនៅជិតបំផុតនឹងព្រំដែននៃប្រទេសវៀតណាម។

ក្រោយពីខ្មែរក្រហមធ្វើសមាហរណកម្មចុះចូលជាមួយរដ្ឋាភិបាលកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៩០ មកភ្នំវល្លិបានក្លាយចំណុចទាក់ទាញយ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍រហូតមកដល់ពេលនេះ គឺអតីតមេបញ្ជាការខ្មែរក្រហមម្នាក់ឈ្មោះ ឈូក រិន បានបញ្ជាឲ្យយោធាថ្នាក់ក្រោមរបស់ខ្លួនបាញ់សម្លាប់ភ្ញៀវបរទេស៣នាក់ ក្នុងនោះមានជនជាតិស្ត្រាលី បារាំង និងអង់គ្លេស នៅទីនោះ ក្រោយពេលលការចរចាដោះដូរជាថ្នូរនឹងទឹកប្រាក់20ម៉ឺនដុល្លារអាមេរិកត្រូវបរាជ័យ។ ជនបរទេសទាំង៣នាក់នោះ ត្រូវពួកខ្មែរក្រហមចាប់បានក្នុងអំឡុងពេលវាយប្រហារលើខ្សែរថភ្លើងដែលធ្វើដំណើរពីភ្នំពេញ ទៅកំពង់សោម។
ឥលូវនេះ តំបន់ភ្នំវល្លិ៍បានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ដែលមានព័ណបៃតង ជាតំបន់ដែលសម្បូរចំការម្រេច ចំការស្វាយ ល្ហុង ខ្នុរ ទុរេន និងកសិដ្ឋានចិញ្ចឹមសត្វយ៉ាងច្រើន។ល។ ជាពិសេស ជាតំបន់ដែលមានភាាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អោយទៅទស្សនាកម្សាន្តឥតមានពេលល្ហែរ។


EmoticonEmoticon