សមាគមយុវជនបដិវត្តន៏កម្ពុជា ក្នុងទសវត្សរ៏៨០


ថ្ងៃនេះរើឯកសារចាស់ៗ រកឃើញរបស់ចាស់មួយយកមកចែកចាយក្មេងៗស្រករក្រោយអោយបានស្គាល់ ។ មាននរណានៅចាំរូបសញ្ញានេះទេ ? អ្នកដែលបានឆ្លងកាត់ជំនាន់រូបសញ្ញានេះ មកទល់ឥឡូវប្រហែលអ្នកខ្លះក្លាយជាតាយាយគេរួចទៅហើយក៏មិនដឺង ហិហិ ។
នេះជារូបសញ្ញាសមាគមយុវជនបដិវត្តន៏កម្ពុជា ក្នុងទសវត្សរ៏៨០ ។ កាលជំនាន់នោះ នៅតាមរោងចក្រនិមួយៗគេបង្កើតអង្គការចាត់តាំងបី គឺក្រុមស្នូល (សំរាប់ក្រុមចាស់ៗ) សមាគមយុវជន(សំរាប់យុវវយ័) និងសមាគមនារី(សំរាប់ស្រ្តីមានប្តីហើយ) ដែលគេហៅថាអង្គការមហាជន ។ ក្នុងចំណោមអង្គការចាត់តាំងទាំងបីនេះ សមាគមយុវជនគឺជាក្រុមដែលមានសមាជិកច្រើនជាងគេនៅតាមរោងចក្រ ព្រោះតាមរោងចក្រភាគច្រើនជាកម្លាំងយុវវ័យ ។ កាលណោះខ្ញុំត្រូវបានគេបោះឆ្នោតរើសជាប្រធានសមាគមយុវជននៅរោងចក្រជួសជុលកង់ឡាននិងផលិតស្បែកជើងផ្ទាត់ SKPជារោងចករខ្ញុំធ្វើការ ប្រហែលដោយសារតែកាលណោះខ្ញុំជាគ្រូអក្ខរកម្មប្រចាំរោងចក្រផង ជាបុគ្គលិករដ្ឋបាលរោងចក្រផង ។ ហើយក្រោយមកក៏បានជាប់ជាប្រធានយុវជនតំបន់ប្ញស្សីកែវ (សំរាប់តែសមាគមយុវជនតាមរោងចក្រ) ។ ធ្វើប្រធានសមាគមយុវជនក្នុងរោងចក្រខ្លួនឯងវាមិនស្អីទេ វាងាប់អាប្រធានតំបន់ ត្រូវដើរប្រមូលរបាយការណ៏ពីតាមរោងចក្រក្នុងតំបន់ ធ្វើជារបាយការណ៏រួមមួយផ្ញើទៅសមាគមយុវជនក្រសួងឧស្សាហកម្ម ដែលកាលណោះបង សៅ សិរីមុនីជាប្រធានសមាគម ហើយ លោក សាម ស៊ុនឌឿនជាប្រធានសមាគមយុវជនមជ្ឈឹម ហេតុតែស្មោះស្មគ្រនិងបក្ស ខំជិះកង់ពីគល់ស្ពានជ្រោយចង្វាទៅដល់ច្រាំងចំរេះដើម្បីចូលយករបាយការណ៏ពីបសមាគមរោងចក្រនិមួួយៗ ជំនាន់នោះគ្មានឡាន មូតូសំបូរដូចសព្វថ្ងៃទេ ឡាន មូតូភាគច្រើនជារបស់ចាស់ដែលសល់ពីសម័យប៉ុល ពត យកមកជួសជុលប្រើឡើងវិញ ហើយភាគច្រើនជារបស់អង្គភាព។ ក្រោយមកបង ហ៊ុល យ៉ុនប្រធានរោងចក្រខ្ញុំគាត់ឃើញវេទនាពេក គាត់ក៏អោយយកមូតូMobilet កញ្ចាស់មួយរបស់រោងចក្រជិះធ្វើការ បានធូខ្លួនតិច តែពេលខ្លះត្រូវរុញវាបែកញើសខ្នងដែរបានវាព្រមទៅ ហិហិ ។
ក្រោយមកសមាគមយុវជនតាមរោងចក្រនេះក៏ផ្ទេរមកនៅក្រោមខ្សែរយៈសមាគមយុវជនរាជធានីភ្នំពេញទាំងអស់គ្នា។ រោងចក្រដែលនៅតំបន់ប្ញស្សីកែវដែលនៅដំណើរកានាសមយ័នោះមាន៖
១-រោងចក្រជួសជុលកង់ឡាននិងផលិតស្បែកជើងផ្ទាត់
២-រោងចក្រអគ្គីសនីទី១
៣-រោងចក្រទឹកដោះគោ
៤រោងចក្រក្រឡឹង
៥-រោងចក្រតំ្បាញអាវយឺត និងភួយ
៦-រោងចក្រតម្បាញសារុង
៧-រោងចក្រទឹកក្រូច
៨-រោងចក្រផលិតដែកគោល
៩-រោងចក្រសុរាគារកម្ពុជា
១០-រោងចក្រផលិតឧកស៊ីសែន អាសេទីឡេន
១១-រោងចក្រប្រងកន្ទក់
រោងចក្រអស់នេះនៅដំណើការរហូតដល់មុនបោះឆ្នោតសកល
១៩៩៣ ទើបបាត់រូបរាងដោយសារគេលក់អោយទៅឯកជនបណ្តើៗ ។
មនុស្សជំនាន់នោះស្មោះត្រង់និងការងារណាស់ បានគេអោយបណ្ណសសើរមួយយកមកព្យួរជញ្ជាំង ធ្វើការងាប់ ទាំងគេទាំងខ្ញុំ ឥចឹងបានវាក្រទល់សព្វថ្ងៃហិហិ ។
ឃើញរូបនេះឡើង នឹកឃើញជំនាន់កង់ឌុប ។
Source: Om Tara


EmoticonEmoticon