គ្រោះរាំងស្ងួតនៅស្រុកខ្មែរ

គ្រោះរាំងស្ងួតនៅស្រុកខ្មែរ៖
តាំងពីចាប់កាន់សៀវភៅ ‪#‎ភូមិវិទ្យា‬ ពីថ្នាក់បឋមសិក្សា និង ចេះមើលផែនទីស្រុកខ្មែរកាលណាមក ខ្ញុំមិនដែលគិតថាស្រុកខ្មែរនឹងជួបគ្រោះរាំងស្ងួតសោះ ឯផលស្រូវផលដំណាំគួរតែដាំបានខួបប្រាំងខួបវស្សាឥតល្ហែ ដោយសារមានបឹងទន្លេសាបមួយធំណាស់នៅចំកណ្តាលស្រុកខ្មែរ ។
ឯមនុស្សក៏ស្លាប់មិនស្ទើរដែរសម័យពាក់អាវខ្មៅក្នុងយុទ្ធសាស្រ្តជីកប្រឡាយកាយប្រឡង់ ។
ហៃម៉េចក៏ស្រុកនេះជួបគ្រោះរាំងស្ងួតដដែលៗ ?
ឆ្នាំមុនអត់អុំទូកមួយក្តារហើយនៅភ្នំពេញ ។ ដូចជាយ៉ាប់ជាងស្រុកអេស៊ីប យ៉ាប់ជាងអ៊ីស្រាអែល ស្រុកឃើញតែថ្មឃើញតែខ្សាច់ ។
បើថាមិនកើតទេ លុបបឹងទន្លេសាបហ្នឹងសង់ផ្ទះល្វែងសង់ខុនដូ សង់បុរីអីទៅ លក់ លក់ ឱ្យលុយវាវិលមានចរាចរណ៏ ឱ្យកម្មករសំណង់ក្នុងស្រុកមានការងារធ្វើ ។ ទុកធ្វើអីជម្រកសត្វស្លាប ត្រីពងកូនអី អេកូឡូស៊ីអី បឹងធំតែផ្តល់ប្រយោជន៏តិចដដែល ស្រុករាំងស្ងួតដដែលៗ នៅភ្នំពេញលុបបឹងសង់បុរីជិតអស់ដែរហើយ មកលុបបឹងទន្លេសាបទៀតក៏មិនថ្វីដែរ ។ ដើម្បីបានលុយ ស្រុកនេះឥឡូវគិតតែចឹង ។ តា Dream Land កន្លែងសម្រាប់កំសាន្តសប្បាយលំហែជាលក្ខណះគ្រួសារ ក៏លក់សង់អាគារអស់ដែរ គ្មានសល់ទេស្រុកនេះ ។ រួចពីមុនអ្នកណាសង់អាគាររាងខ្ពស់ៗបន្តិចនៅម្តុំព្រះបរមរាជវាំង តាំងមករករឿងម្ចាស់អគារ តែដល់គេសង់ដល់ ៥៥០ម ក៏ស្ងាត់មាត់ ស៊ីញ៉េយល់ព្រមភ្លែត ។ បុក!
លុបបឹងហ្នឹង ឱ្យតូចក៍ស្រួលធ្វើស្ពានឆ្លងពីពោធិ៌សាត់ទៅកំពង់ឆ្នាំដែរ មិនបាច់វៀងចង់កន្លះប្រទេស ។


EmoticonEmoticon