ស្វាពាក់ម្កុដ

ស្វាពាក់ម្កុដ ៖
កាលណានរណាម្នាក់ឡើងបុណ្យស័ក្តិដោយមិនមែនតាមសមត្ថភាពខ្លួនឯង ប្ញដណ្តើមបុណ្យស័ក្តិគេដោយការឈ្នានិិស លុះបានតំណែងមកធ្វើការអ្វីមិនកើត ចាស់ៗលោកតែងប្រដូចមនុស្សរបៀបនេះថាដូចស្វាពាក់ម្កុដ ។ ពាក្យថាស្វាពាក់ម្កុដនេះ វាចេញពីឈុតមួយនៃរឿងរាមកេរ្តីខ្មែរ ត្រង់ឈុតហនុមាន  ខឺងនិងព្រះរាមហើយរត់ទៅសំងំក្នុងព្រៃហេមពាន្ត លុះព្រះរាមលើកទ័ពទៅច្បាំងដណ្តើមនាងសិដាពីក្រុងលង្កា
ទំនាយទាយថាទាល់តែហៅហនុមានមកវិញទើបសង់ផ្លូវទៅក្រុងលង្កាបាន ព្រះរាមក៏អោយគេទៅអង្វរហៅហនុមានមកវិញ ពេលនោះហនុមានក៏បានចិត្តហើយក៏ដាក់លក្ខណ្ឌថាទាល់តែអោយខ្លួនឡើងសោយរាជ្យ ទើបទៅវិញ។ ដោយគ្មានជំរើសព្រះរាមក៏យល់ព្រម លុះហនុមានត្រឡប់មកវិញ ព្រះរាមក៏យល់ព្រមអោយហនុមានឡើងសោយរាជ្យតាមការទាមទា។ ក្រោយពីបានឡើងគ្រងរាជ្យហើយ ខ្លួនមិនចេះធ្វើអ្វី បានត្រឺមអង្គុយលើកៅអីធ្វើប្ញកក្រទីក្រទា នាម៉ីនមន្រ្តីជុំវិញខ្លួនយល់ក្តីដឺងថាស្វាមិនចេះអីក៏ឃ្មានខ្មីចាកចេញទៅតាមព្រះរាមអស់ទៅ ។ លុះរស់នៅក្នុងវាំងយូរៗទៅក៏កើតរឿងធុញថប់ ព្រោះមិនចេះធ្វើអ្វីចុងបញ្ចប់ក៏សុំព្រះរាមដាក់រាជ្យអោយវិញ ព្រោះយល់ថាកំណើតខ្លួនជាស្វារស់នៅអាស្រ័យតាមលក្ខណៈធម្មតាសប្បាយរីករាយជាង។


EmoticonEmoticon