សត្វកែះ

សត្វកែះ ៖
កែះជាសត្វចតុបាទព្រៃដែលស្ថិតក្នុងអំបូរពពែភ្នំ ។ វាមានសម្បុរខ្មៅប្រផេះ រោមនៅលើដងខ្លួនវាខ្លី ប៉ុន្តែរោមចាប់ពីក្បាលតាមបណ្តោយឆ្អឹងខ្នងវាវែងហើយរឺងដូចរោមប្រែង ។បបូរមាត់វាពណ៌ស ជើងវែងៗ មានស្នែងដុះខ្លីកោងទៅក្រោយ កន្ទុយខ្លី។ កែះចូលចិត្តរស់នៅតាមតំបន់ព្រៃភ្នំ ជ្រលង និងពូកែឡើងតាមផ្ទាំងថ្ម
។ ចំណីរបស់វាគឺស្លឺករុក្ខជាតិ ផ្លែឈើព្រៃនានា វាជាសត្វពូកែស្រង់ក្លិន និងជាសត្វរហស័រហួន ។ វាអាចបន្តកំណើតកូនបានតែមួយប៉ុណ្ណោះក្នុងមួយឆ្នាំ ។ កែះជាសត្វដែលគេចាត់ចូលជាក្រុមដ៏កម្រដែលរងការយាយីពីពួកព្រានព្រៃ ហើយកំពុងឈានទៅរកការផុតពូជ ។ វាត្រូវបានច្បាប់ការពារនិងហាមឃាត់ការបរបាញ់ ។


EmoticonEmoticon