វល្លិ ក្តួច

ក្តួចជាវល្លិដំឡូងម្យ៉ាងដែលដុុះនៅក្នុងព្រៃ វាចូលចិត្តតោងតាមដើមឈើដែលនៅក្បែរវា ហើយការលូតលាស់របស់វាអាស្រយ័ជីជាតិដីដែលវាដុះ ។ ដើមរបស់វាមានបន្លា ដែលបន្លានោះក្រាស់នៅពីដើមគល់ ហើយរង្វើលបន្តិចម្តងៗរហូតដល់ចុង ។ រីឯស្លឺកវាមានធំមានតូចដែលក្នុងមួយធាងវាចែកចេញជាបីសន្លឺក
ប់ុន្តែជាធម្មតាស្លឺកវាច្រើនមានពីពាក់កណ្តាលដើមឡើងទៅដោយនៅខាងគល់វាទុំជ្រុះសល់តែដើមប៉ុណ្ណោះ ចំពោះមើមរបស់វាវិញមានលក្ខណៈជាចង្កោម ហើយមើមនិមួយៗមានរោមឆ្មាៗរឺង ។ ក្នុងសមយ័បុរាណ ក៏ដូចជាសមយ័ ខ្មែរក្រហមគ្រប់គ្រងប្រជាជនដែលរស់នៅជនបទដាច់ស្រយ៉ាលខ្វះខាតស្បៀងខ្លាំង គេតែងនាំគ្នាទៅជីកក្តួចពីក្នុងព្រៃមកទទួលទានជំនួសបាយ ប៉ុន្តែក្តួចខុសពីដំឡូងដ៏ទែ វាមានសាធាតុពុលនៅក្នុងនោះ ដែលគេត្រូវយកវាទៅបន្សាបជាមុនទើបអាចទទួលទានបាន បើពុំនោះទេវានិងធ្វើអោយអ្នកបរិភាគវា ក្អួតចង្អោរ វិលមុខឈឺក្បាល តែវាមិនបណ្តាលអោយស្លាប់ទេ ។ វិធីបន្សាបគឺគេចិតសំបកវាចោលហើយហាន់សាច់ក្តួចអោយស្តើងៗដាក់ត្រាំទឺកអំបិល បន្ទាប់មកបានស្រង់វាយកទៅច្រកការុងហើយយកទៅទំលាកក្នុងអូ ប្ញត្រពាំង បើមានប្រភពទឹកហូកាន់តែល្អ ទុកវាចោលនៅទីនោះពីរ បីថ្ងៃ ហើយក្នុងមួយថ្ងៃត្រូវឧស្សាហ៏ស្រង់វាមកសង្កត់យកទឹកចេញពីរ ទៅបីដង ដើម្បីអោយវាឆាបសាបជាតិពុល ។ គេធ្វើរបៀបនេះ ពីរ ទៅបីថ្ងៃទើបគេស្រង់វាមកវិញ ។ ជាធម្មតាគេសំគាល់មើលកាលណាមានកូនត្រី ប្ញសត្វក្តាម ហែលក្បែរការុងក្តួចដែលត្រាំនោះ មាននយ័ថាវាសាបជាតិពុលហើយ ។ ក្រោយពីស្រង់ពីទឹកមក គេយកវាទៅសំដិលហាលថ្ងៃអោយស្ងួត ទើបគេច្រកទុកជាស្បៀងបំរុងទុក ។


EmoticonEmoticon