អ្វីដែលគេធ្វើមិនបាន ហើយយើងអាចធ្វើបាន នោះជាលក្ខណ:ឈានមុខគេក្នុងមុខជំនួញ។ 
អោយតែអ្នកឈានមុខគេក្នុងមុខជំនួញហើយ នោះជោគជ័យក្នុងមុខជំនួញ 
គឺជារឿងដែលអ្នកឈានមុខគេនោះត្រូវតែទទួលបាន។ 

ឆ្នាំនេះដោយសារការកើនឡើងនូវកំដៅ ការខ្សត់ភ្លៀងក្នុងរយៈពេលវែងជាធម្មតា ធ្វើអោយដំណាំម្រេចមានបញ្ហាយ៉ាងខ្លាំង។ ក្នុងតំបន់យ៉ាងច្រើននៃប្រទេសថៃវៀតណាម និងខ្មែរ ម្រេចបានងាប់ មានជំងឺ ផ្លែមិនសូវកាន់ល្អ កសិករខ្លះដោយមើលឃើញថាម្រេចខ្លួនប្រឈមនឹងការងាប់ដោយអត់ទឹកនិងអាកាសធាតុក្តៅខ្លាំង ផ្លែម្រេចមិនទាន់ចាស់ល្អក៏គាត់បង្ខំចិត្តត្រូវតែប្រមូលផល។
ដោយសារម្រេចមិនទាន់ចាស់ល្អហើយបង្ខំបេះមុនពេលម្រេចចាស់ល្អបែបនេះហើយ ទើបធ្វើអោយម្រេចក្រៀមក៏មានគុណភាពមិនល្អដែរ ជាហេតុធ្វើអោយតំលៃម្រេចដែលគាត់ត្រូវលក់ចេញនោះចុះថោក គឺដោយសារគុណភាពមិនល្អនៃម្រេចក្រៀមរបស់គាត់នេះឯង។ ប៉ុន្តែតំលៃម្រេចខ្ចីជាពិសេសគឺម្រេចខ្ចីពូជសីុឡនខាវ ដែលទីផ្សារធំរបស់វានៅប្រទេសថៃកើនថ្លៃឡើងយ៉ាងខ្លាំង គ្រាន់តែជាងមួយអាទិត្យសោះ តំលៃម្រេចខ្ចីនៃពូជសីុឡនខាវឡើងថ្លៃពីមួយគីឡូក្រាមថ្លៃ១២០បាតទៅដល់១៦០បាត ហើយនឹងទំនងបន្តឡើងថ្លៃទៀតនៅពីរបីសប្តាហ៍ខាងមុខនេះ។ ម្រេចខ្ចីជាងបីគីឡូក្រាមបន្តិច ធ្វើម្រេចទុំបាន មួយគីឡូក្រាម ដូច្នេះបើយក១៦០បាតគុណនឹង៣នោះយើងនឹងបាន៥៨០បាតឬប្រហែលជាង១៦$ ក្នុងម្រេចខ្ចី៣គីឡូក្រាម ឬក្នុងម្រេចទុំមួយគីឡូក្រាម ជាតំលៃខ្ពស់ណាស់សំរាប់ម្រេចទុំដែលតំលៃធម្មតានៃម្រេចទុំគឺប្រហែល៨$ក្នុងមួយគីឡូក្រាម។
ការធ្វើអោយចំការត្រជាក់មានសីតុណ្ហភាពសមស្របសំរាប់ម្រេចទោះមានការកើនឡើងនៃកំដៅក្នុងរដូវប្រាំងដ៏ក្តៅបែបនះក៏ដោយ
 គឺជាការឈានមុខគេមួយក្នុងជំនួញដាំដុះម្រេច 
បើអ្នកដេកគិតរកវិធីដោះស្រាយបញ្ហាអត់ទឹកនឹងការកើនឡើងនៃកំដៅនេះបាននោះ 
ម្រេចអ្នកនឹងនៅតែល្អនៅពេលដែលម្រេចជាច្រើនរបស់អ្នកដទៃដែលមិនបានបំរុងការពារទប់ទល់នឹងឧបសគ្គទាំងនេះ
 កំពុងងាប់និងមានជំងឺ។ 
ក្នុងករណីនេះអ្នកគឺជាមនុស្សឈានមុខក្នុងមុខជំនួញដាំម្រេចរបស់អ្នកហើយ។ 
ការគ្រាន់តែបោះទុនដាំម្រេចដើម្បីបានលុយចំណេញ 
ដោយអ្នកមិនបានស្រឡាញ់មុខរបរនេះទេ 
នោះការដាំដុះរបស់អ្នកមិនបានដល់ប្រសិទ្ធភាពកំពូលឡើយ 
មានន័យថាអ្នកនឹងមិនឈានមុខក្នុងមុខជំនួញរបស់អ្នកឡើយ 
ព្រោះថាបើអ្នកមិនស្រឡាញ់ការដាំដុះទេ 
នោះអ្នកក៏មិនបានរកឃើញប្រសិទ្ធភាពកំពូលនៃការដាំដុះដែលនឹងនាំអ្នកអោយមានការឈានមុខក្នុងមុខរបរដាំដុះរបស់អ្នកដែរ។
 
ក្នុងពេលដែលថ្ងៃខ្លះសីតុណ្ហភាពឡើងដល់៤៤អង្សាហើយទឹកសំរាប់ស្រោចម្រេចកាន់តែខ្សត់នារដូវប្រាំងនេះ
 
ចំការម្រេចច្រើនណាស់ដែលខំទប់ទល់សុំត្រឹមអោយតែដំណាំម្រេចរបស់ខ្លួនរស់ឆ្លងផុតរដូវប្រាំងដ៏ក្តៅហួតហែងនេះ
 ចាត់ទុកជាសំណាងធំរបស់ខ្លួនហើយ តែចំការម្រេចយើងខ្ញុំ 
ថែមទាំងអាចកាត់កូនបណ្តុះបានទៅដល់ជាង២០មឺុនកូន 
សំរាប់បញ្ចេញលក់នៅដើមរដូវវស្សាដែលនឹងឈានជិតចូលមកដល់នេះថែមទៀតផង។
ម្រេចដែលយើងកាត់ដើមយកមកបណ្តុះក៏នៅតែលូតលាស់ល្អ 
កូនដែលយកមកបណ្តុះក៏លូតលាស់ល្អ ក្នុងរដូវប្រាំងដ៏ក្តៅហួតហែងបែបនេះ 
ពិតជាត្រូវការ ការថែទាំមួយដែលមានលក្ខណៈពិសេសជាចាំបាច់មួយ 
ប្រហែសតែបន្តិចនឹងមានការអន្តរាយដល់មុខរបរផ្សាំកូនម្រេចលក់របស់យើងជាក់ជាមិនខាន។
 ទាំងនេះសុទ្ធតែជាលក្ខណៈឈានមុខគេខ្លះក្នុងមុខរបរលក់កូនម្រេចរបស់យើង 
នៅមានរឿងឈានមុខគេផ្សេងទៀត ដូចជាតំលៃកូនម្រេចថោកជាងគេ 
ផ្តល់លទ្ធភាពអោយអតិថិជនមកដល់ចំការដើម្បីជ្រើសរើសយកតែកូនល្អដែលអតិថិជនពេញចិត្តដែលពុំមានអ្នកលក់កូនម្រេចពូជថ្មីគឺពូជសីុឡនខាវណាផ្សេងក្រៅពីចំការយើងអាចធ្វើបានដូច
 
រួមទាំងការចែករំលែកបទពិសោធដោយស្មោះត្រង់ដើម្បីអោយអតិថិជនបានជោគជ័យក្នុងការដាំដុះម្រេចដូចយើងដែរ
 គឺសុទ្ធតែជាលក្ខណ:ឈានមុខគេនៃជំនួញលក់កូនម្រេចរបស់ចំការយើងខ្ញុំ។
ម្រេចសីុឡនខ្ចីមានរសជាតិឆ្ងាញ់ជាងម្រេចពូជខ្មែរពូជឥណ្ឌាឬពូជវៀតណាម 
មិនត្រឹមតែប៉ុណ្ណោះ ម្រេចពូជសីុឡនមានកួរវែង 
គ្រាប់ធំៗជាងម្រេចពូជផ្សេងទាំងអស់ ម្លោះហើយបានជានៅលើទីផ្សារថៃ 
ម្រេចខ្ចីពូជសីុឡនលក់បានថ្លៃជាងម្រេចខ្ចីពូជផ្សេងទៀតទាំងអស់។ 
ម្រេចសីុឡនខាវនេះ បេះខ្ចីបានពីរដងក្នុងមួយឆ្នាំ 
ដែលខុសពីពូជផ្សេងទៀតទាំងអស់ដែលទោះបីបេះខ្ចីក៏មួយឆ្នាំបេះផលបានតែម្តងដែរ។ 
ធន់នឹងជំងឺជាងពូជណាៗទាំងអស់ កួរវែង គ្រាប់ធំ 
អាយុប្រហែលគ្នាបានផលក្នុងមួយជន្លង់ស្មើនឹងម្រេចខ្មែរពីរជន្លង់ 
បេះខ្ចីបានផលពីរដងក្នុងមួយឆ្នាំ 
រសជាតិខ្ចីឆ្ងាញ់លើសពូជផ្សេងទាំងអស់ជាលក្ខណៈលើសគេនៃពូជម្រេចសីុឡន។
គុម្ពវាធំណាស់ដូច្នេះទើបតំរូវអោយដាំវាឃ្លាតគ្នាពីមួយទៅមួយគឺបីម៉ែត្រ 
ដាំកៀកគ្នាពេកផ្លែតែលើទេ ព្រោះពន្លឺថ្ងៃចូលមិនដល់ខាងក្រាម 
ដូចនេះយើងចំណាយលុយតិចក្នុងការទិញជន្លង់ជាងការដាំពូជម្រេចខ្មែរនិងពូជផ្សេងទៀត
 ប៉ុន្តែពេលបានផលវិញ មួយជន្លង់ម្រេចពូជសីុឡនខាវ 
អោយផលស្មើនឹងពីរជន្លង់នៃពូជផ្សេងទៀតដូចជាពូជខ្មែរ វៀតណាម ឥណ្ឌាជាដើម។ 
តើមានហេតុផលណាដែលមិនត្រូវដាំម្រេចពូជសីុឡនខាវនេះនោះ?ប្រភព៖ ម្ចាស់ ចម្ការម្រេច
 
EmoticonEmoticon