សិល្បៈករដើម សម័យអយុធ្យា

 
សិល្បៈករដើម សម័យអយុធ្យា មិនមានសមត្ថភាពឆ្លាក់ព្រះពុទ្ធរូបធំ ដោយប្រើថ្មតែមួយដុំដូចសិល្បៈករខ្មែរ
ប្រសិនបើគេចូលទៅទស្សនាវត្តព្រះស្រីមហាធាតុ នៅលើកោះអយុធ្យា ដែលជាអតីតរាជធានីរបស់ថៃ អស់រយៈពេលជិត ៥០០ឆ្នាំ តាំងតែពីចុងសតវត្សទី ១៣ រហូតដល់ ពាក់កណ្តាលទី ២ នៃសតវត្សទី ១៨ នោះគេនឹងឃើញមានព្រះពុទ្ធរូបដែលដាក់តាំងនៅតាមរបៀងកំពែងវត្ត ដាក់ជាជួរយ៉ាងមានសណ្តាប់ធ្នាប់ ព្រះពុទ្ធរូបទាំងនោះត្រូវបានសាងឡើងនៅដើមសម័យអយុធ្យា ។
ប្រសិនបើគេសង្កេតឲ្យបានច្បាស់លាស់ ព្រះពុទ្ធរូបគេនឹងឃើញថាព្រះពុទ្ធរូបទាំងនោះគឺត្រូវបានគេដាប់ឆ្លាក់ពីថ្មភ្នំ ដោយមានលក្ខណៈជាថ្មត.គ្នា យ៉ាងហោចណាស់ក៏បីដុំដែរ គឺមួយដុំជាព្រះភ្នែន មួយដុំជាតួខ្លួន និងមួយដុំទៀតជាព្រះកេស (ព្រះសិរ) ដែលព្រះពុទ្ធរូបទាំងអស់នេះ មិនមែនត្រូវបានកងទ័ពភូមា វាយបានក្រុងអយុធ្យាហើយ វាយបំបាក់នោះទេ តែគឺជាការដាប់ឆ្លាក់តាំងអំពីដើមមកម្ល៉េះ ។

ចំណុចដែលសិល្បៈករថៃសម័យដើមអយុធ្យាឆ្លាក់ព្រះពុទ្ធរូបត.ចូលគ្នាដោយថ្មបីបួនកំណាត់នេះ មានអ្នកខ្លះសន្និដ្ឋានថាមកពីគេពុំមានដុំថ្មធំៗ ដូចនៅតំបន់អង្គររបស់ប្រទេសកម្ពុជា ចំណែកអ្នកខ្លះថាមកពីគេពុំមានសមត្ថភាពតែម្តង គឺមិនមានសមត្ថភាពខ្ពស់ដូចសិល្បៈករខ្មែរសម័យអង្គរនោះទេ ។ សូមជម្រាបផងដែរថាសិល្បៈចម្លាក់សូន្យរូបខ្មែរសម័យអង្គរ ត្រូវបានគេចាត់ទុកជាកំពូលសិល្បៈមួយនៅលើពិភពលោក ដោយសារភាពប្រណីតវិចិត្រសមសួនរបស់រូបសំណាកខ្មែរទាំងអស់នោះ ទើបសារមន្ទីរ និងអ្នកសន្សំវត្ថុបុរាណ ព្យាយាមស្វែងរករូបសំណាកនៃសិល្បៈខ្មែរយកទៅតាំងនៅក្នុងសារមន្ទីររបស់ពួកគេ ។

ប្រសិនបើយើងមើលទៅលើព្រះពុទ្ធរូបថ្មធំៗនៅជាន់ព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលមួយចំនួនជាសិល្បៈសម័យលង្វែក ឬក៏សម័យឧដុង្គ យើងឃើញថាសិល្បៈករខ្មែរសម័យលង្វែក និងឧដុង្គ គឺនៅតែមានសមត្ថភាពឆ្លាក់ព្រះពុទ្ធរូបពីដុំថ្មភ្នំមួយទាំងមូល ដែលមិនមែនឆ្លាក់ជាបីបួនដុំដូចសិល្បៈករថៃនោះទេ ។
 
ទាំងនេះស.ឲ្យឃើញថា ទោះបីជាមានសង្គ្រាមញឹកញយជាមួយប្រទេសជិតខាងក៏ដោយ ក៏ស្នាដៃសិល្បៈរបស់ខ្មែរនៅតែមានសមត្ថភាពខ្ពស់នៅឡើយ ហើយទាំងនេះ គឺតម្រូវឲ្យយើងសិក្សាអំពីសិល្បៈខ្មែរសម័យលង្វែក ឧដុង្គ និងក្រុងភ្នំពេញ ឲ្យបានច្បាស់លាស់ដើម្បីរកឲ្យឃើញនៃចំណុចភ្ជាប់គ្នា ឬចំណុចរួម របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវទេពកោសល្យដ៏ខ្ពស់នេះ មកដល់កូនចៅខ្មែរជំនាន់ក្រោយ សូម្បីតែក្សត្រថៃសម័យអយុធ្យា ក៏បញ្ជាឲ្យក្រុមស្ថាបនិកថៃ មកតំបន់អង្គរដើម្បីមើលគំរូស្ថាបត្យកម្មខ្មែរយកទៅសង់វាំងប្រាសាទនៅអយុធ្យាដែរ ។


EmoticonEmoticon