ស្រះនៅមុខប្រាសាទបាយ័ន

ស្រះនៅមុខប្រាសាទបាយ័ន


នរណាក៏បាន ជ្រាបដែរថាជាទូទៅ ប្រាង្គ ប្រាសាទខ្មែរ នាសម័យបុរាណភាគច្រើន សុទ្ធសឹងតែមាន ស្រះនៅចំពីមុខ យ៉ាងហោចណាស់ ក៏មានពីរដែរ គឺ មួយ នៅខាងឆ្វេង និង មួយទៀតនៅខាងស្តាំ អមគោបុរៈ ឬ ទ្វារ ចូលទៅកាន់ ប្រាសាទ ដូចករណី ប្រាសាទភ្នំរុង , ប្រាសាទវត្តភូ , ប្រាសាទអង្គរវត្តជាដើម ។ ស្រះទាំងនោះ គឺ តំណាឲ្យ ស្រះ ដែលមានលើស្ថានសួគ៌ា ដែល មានចែងក្នុងលោកធាតុវិទ្យាឥណ្ឌូ - ខ្មែរយ៉ាងជាក់ច្បាស់ ។ 

 
តើហេតុដូចម្តេចបានជាគេពុំបានប្រទះ នៅ ប្រាសាទបាយ័នដែលជា ប្រាសាទរាជ របស់ទីក្រុង អង្គរធំ ទៅវិញ ? បើ យើង ប្រៀបធៀប បូជនីយដ្ឋាន ដ៏សំខាន់នេះ នឹង ប្រាសាទមួយចំនួនដែលទើបតែ រៀបរាប់ ខាងលើ ?
សូមជម្រាបថានិស្សិតដែលចុះទៅ ស្រាវជ្រាវ ឬ សរសេរអត្ថបទមួយចំនួន ទាក់ទិន នឹង ប្រាសាទបាយ័ន ដែល ត្រូវបានកសាងឡើងនៅចុង ស . វ ទី ១២ ដើម ស . វ ទី ១៣ ដោយស្តេច ព្រះបាទ ជ័យវរ្ម័ន ទី ៧ ក៏ ពុំបាននិយាយដល់វត្តមាន របស់ ស្រះ ទាំងនោះដែរហាក់បីដូចជាពុំមាន វត្តមានរបស់ ស្រះទាំងពីរក្នុង អតីតកាលខាងលើនេះអញ្ចឹង ។ 
តែបើយើងមើលប្លង់ នៃ ប្រាសាទនេះ ដែលគូរដោយអ្នកឯកទេស នៃ សាលា បារាំង ចុង បូព៌ា យើងឃើញថាមានយ៉ាង ប្រាកដ ។ សូមជម្រាបថា ស្រះបុរាណ ទាំងពីរ នេះ គ្រាន់តែ ត្រូវដីលុបតែប៉ុណ្ណោះ ។ 
គឺ ប្រការ នេះហើយដែលយើងសូមរំ ឮ ក អំពីវត្តមានរបស់ ស្រះទាំងពីរខាងលើនេះ ឡើងវិញដោយភ្ជាប់មកក្នុងអត្ថបទនេះនូវ ប្លង់ជាមួយផង ៕
 


EmoticonEmoticon