ល្បែងទាញព្រ័ត្រ 🇰🇭

ល្បែងទាញព្រ័ត្រ 🇰🇭
ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ត របស់យុវជនខ្មែរ ទាំងបុរស ទាំងស្ត្រី ក ម្លោះ ក្រម ។ ល្បែងនេះគេលេងដោយ ប្រើកម្លាំងកាយ ជាមូលហេតុហើយគេ លេងតែនៅរដូវចូលឆ្នាំ ខ្មែរ គឺ ខែចែត្រ - ពិសាខ ប៉ុណ្ណោះ ។ គេច្រើននិយមលេង ក្នុងវត្តអារាម ក្នុងពិធីបុណ្យចូលឆ្នាំ ខ្មែរ ព្រោះ វត្តមានទីវាលធំទូលាយ ងាយដល់ ការលេងល្បែងនេះ តែអាចលេងនៅតាម ភូមិក៏បាន បើប្រសិនជាភូមិនេះមានមនុស្ស នៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេង កើត ។ ល្បែងនេះគេច្រើនលេងនៅពេល ថ្ងៃ តែបើប្រសិនជាមានចង្កៀងយ៉ាងភ្លឺ ឬ ពន្លឺ ព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេល យប់ក៏បាន ។
សមាសភាពនៃអ្នកលេងល្បែងនេះ គេ ចែកមនុស្សអ្នកលេង ជា២ ក្រុម ម្ខាងៗ យ៉ាងតិចត្រឹម ៥ នាក់ ឬ ១០ នាក់ ឡើងទៅ តាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេង ប៉ុណ្ណោះ តែតាមទម្លាប់អ្នកស្រុក បើមាន មនុស្ស ស្រី ចូលលេងផងគេឲ្យ ស្រីៗ នៅ ម្ខាង ប្រុសៗ នៅម្ខាងហើយគេយល់ថា ភេទ ស្រី តែងមានកម្លាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីឲ្យមានចំនួនច្រើនលើ សខាង ប្រុស យ៉ាងតិចត្រឹម ២ នាក់ ជា ដរាប គឺបើខាងប្រុស ៨ នាក់ គេដាក់ខាង ស្រី ១០ នាក់ ។
គ្រឿងប្រដាប់សម្រាប់លេង គេយក ខ្សែព្រ័ត្រធ្វើពីស្បែកគោ ស្បែកក្របី ធ្វើ ជា ព្រ័ត្រ ឬ គេយកពួរធ្វើដូងជាព្រ័ត្រ សម្រាប់ទាញប្រវែងយ៉ាងខ្លី ពី ២០ ហត្ថ ឡើងទៅទំហំប៉ុនកដៃក្មេង ហើយនិងយក សម្កោរ ឬ គង ម៉ង ឬក៏ រគាំង ១ សម្រាប់ ទះ ឬ សម្រាប់វាយនៅពេលដែលទាញដំបូង ។
សកម្មភាពនៃអ្នកលេងដូចក្នុងរូបភាព នេះ :
របៀបលេងមុនដំបូងគេរើសរកប្រុស ម្នាក់ស្រីម្នាក់ មានមាឌធំមាំស្មាគាងកម្លាំង ច្រើនឲ្យជាអ្នកឈរកាន់ចុងព្រ័ត្រ គឺ ប្រុស កាន់ចុងម្ខាងស្រីកាន់ចុងម្ខាង ហើយឲ្យ ប្រុសម្នាក់ស្រីម្នាក់ទៀត មានមាឌធំមាន កម្លាំងឈរកណ្ដាលព្រ័ត្រ ត្រង់កន្លែងដែល ពួកទាំង ២ ឈរសម្រាប់នៃ ពួកខ្លួនឲ្យខំ ទាញតែរៀងខ្លួន ឯមនុស្សមាឌតូចៗ ស្គមៗ កម្លាំងខ្សោយៗ គេឲ្យឈរកណ្ដាលគេ ។ លុះរៀបចំរួចហើយ , គេឲ្យមនុស្សប្រុស ម្នាក់កាន់សម្ភោរ ឬ គងម៉ង ឬក៏រគាំងឈរ ត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងថាយក្សអរ !! ឬយ៉ាងខ្លាំងៗ ធ្វើសំឡេងវែងៗរលាក់រលៃកយ៉ាងគ្រលួច ។ ហើយអ្នកប្រុងទាញព្រ័ត្រទាំងប៉ុនា្មនជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺៗ ៣ ដង ទាញប្រុងយកជ័យជំនះតែរៀងខ្លួន ។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សម្ភោរ ឬគងម៉ង់ គេចេះតែបញ្ជើតសម្ភោរ ឬគងម៉ង់ ឬក៏រគាំងរឿយៗឮសូរតាក់ទឹងៗ ឬម៉ូងៗម៉ឺងៗជាដរាប ទាល់តែឃើញចាញ់ ឃើញឈ្នះម្ខាងៗទើបឈប់បញ្ជើត ។
ពេលលេងម្ដងៗ អស់ថេរវេលាពី ៥-៦ នាទី ១០ នាទីឡើងទៅ ទើបឃើញឈ្នះ ឃើញចាញ់ម្ខាងៗ ។
កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មីតទៅទៀត ដរាបដល់ហត់តែរៀងៗខ្លួនទើបឈប់ ។
ល្បែងនេះ ចាក់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឲ្យរាងកាយមានកម្លាំងមានសុខភាពល្អ ៕


EmoticonEmoticon