កថាចង្កេះក្នុងសង្គមខ្មែរ

កថាចង្កេះក្នុងសង្គមខ្មែរ🇰🇭
ចាប់តាំងពីដើម សតវត្សរ៍ ទី ១ នៃ គ . ស . ដល់សម័យចេនឡាបានបង្ហាញភស្តុតាង ជាច្រើនថាការផ្លាស់ប្តូរ ប្រពៃណី និង ជំនឿ របស់ ប្រជាពលរដ្ឋ ខ្មែរមួយចំនួន តាមបែបឥណ្ឌានៅចង្កេះ ឬ នៅក ។ ទម្លាប់ នេះ ត្រូវបានផ្សាភ្ជាប់នឹងជំនឿ នៃជីវចល និយមតាម ផ្នែកនិមិត្តរូបនិយមដែលជំនឿ នេះនៅតែមានបន្តរហូតមកដល់បច្ចុប្បន្នកាលនេះទៀត ។ 
តាមការស្រាវជ្រាវនៅស្ថានីយ ប្រវត្តិសាស្ត្រ អង្គរបុរីបានបង្ហាញឲ្យដឹងនូវ គំនិតរបស់ខ្មែរបុរាណថា ក្រោយការផ្សព្វផ្សាយ និង ទទួលយកជាបន្តបន្ទាប់នូវ ឥទ្ធិពលរបស់សាសនាឥណ្ឌា គេអាច មើលឃើញថា ព្រះកថាក្នុងជំនឿ មនោគមន៍សាសនាឥណ្ឌានេះធ្វើឡើងមិន គ្រាន់តែសម្រាប់លម្អរូបរាងកាយ តែប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាមានលក្ខណៈពិសិដ្ឋ ដើម្បីទប់ស្កាត់ការពារខ្លួនប្រាណរាល់អំពើ ឧបទ្រពចង្រៃ ។
ការនិយមព្រះកថានៅក្នុងសង្គមខ្មែរ បានចាប់ផ្តើមមានឡើងតាំងពីជនជាតិខ្មែរ បានក្លាយជាអ្នកកាន់ ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ដំបូងមកម្ល៉េះក្នុងអំឡុងនា ដើមសតវត្សរ៍ ទី ១ ។ ជំនឿលើព្រះកថា នេះពុំទាន់គិតដល់យ័ន្ត ឬ ព្រះគាថា ខ្លី ដែលចារជាភាសាសំស្ក្រឹតនៅលើ ត្រា ចិញ្ចៀន និង ក្រវិល ច្រមុះ ដើម្បីជាគ្រឿងសិរីសួស្តីមង្គលផងទេ ។ ភាគច្រើននៃ ព្រះកថា ដែលគេបានជួបប្រទះធ្វើអំពីដីដុតជួនកាលធ្វើអំពីថ្មផងដែរ ដែលនាំឲ្យយើងមើលឃើញនូវលក្ខណៈសំយោគក្នុងជំនឿខ្មែរបុរាណ ។ គេអាចនិយាយបានថា ព្រះកថាដែលសព្វថ្ងៃខ្មែរយើងពាក់នៅ ចង្កេះ ឬ ក ធ្វើពីមាសប្រាក់ ឬ សំណ បើទោះបីធ្វើខ្នាតតូចជាងសម័យពីដើម ក៏ដោយក៏មានអត្ថន័យមិនខុសពី ព្រះកថា សម័យដើមប្រវត្តិសាស្ត្រនោះដែរ ។ 
អត្ថន័យអាថ៌កំបាំងនៃគ្រឿងអលង្ការធ្វើពីដីដុតដែលគេទើបតែប្រទះឃើញ កន្លងមកនេះគឺស្ថិតក្នុងអាថ៌កំបាំង មនោគមវិជ្ជាសាសនាឥណ្ឌាដែលគេសង្កត់ធ្ងន់លើភាពស័ក្តិសិទ្ធិ ៕ 
ត្រា ណេ


EmoticonEmoticon