ស្ពានតាអោង ជាស្ពានបុរាណមួយដែលវែងជាងគេ

ស្ពានតាអោង ជាស្ពានបុរាណមួយដែលវែងជាងគេ

ស្ពានតាអោង គឺជាស្ពានបុរាណមួយវែងជាងគេក្នុងចំណោមស្ពានទាំង ១៤ ដែលស្ថិតនៅភូមិកំបោរអ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប តាម​បណ្តោយផ្លូវបេងពីអង្គរទៅបាកាន ដែលជាផ្លូវ​បុរាណ​ពី​អង្គរ​ទៅ​ប្រាសាទព្រះខ័ន​កំពង់ស្វាយ។
ស្ពានបុរាណ តាអោង នេះ គឺត្រូវបានកសាង​​ឡើងក្នុងចុងសតវត្សទី១២ និងដើមសតវត្សទី​១៣​​ ដែលគ្រឹះ​ និងតួ​របស់វាធ្វើអំពីថ្មបាយក្រៀម និងលម្អដោយបង្កាន់ដៃរូបនាគ​ក្បាល​៩ និង​មាន​ព្រះពុទ្ធ​សមាធិ​នៅ​ចំក្បាល ធ្វើអំពីថ្មភក់ ដែលស្ថិតក្នុងរចនាបទបាយ័ន។
ស្ពានបុរាណនេះមាន​បណ្តោយ​​​ប្រវែង ៧៧ម៉ែត្រ ទទឹង១៣ម៉ែត្រ និង​កម្ពស់៦ម៉ែត្រ ដោយមានរន្ធត្រដេវចំនួន ១៥ ហើយរន្ធ​នីមួយៗ​មាន​ប្រវែង ២ម៉ែត្រ និងកម្ពស់ ៦​ម៉ែត្រ ។


EmoticonEmoticon