ប្រាសាទដំរី

ប្រាសាទដំរី

ប្រាសាទដំរី គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទជាងមួយរយ ដែលស្ថិតនៅក្នុងបរិវេណតំបន់រាជធានីបុរាណកោះកេរ្តិ៍។ ហើយរាជធានីបុរាណកោះកេរ្បុរាណនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ (គ.ស ៩២៨-៩៤២)។
រូប​ចម្លាក់​ដំរី​ ដែល​នៅ​ព័ទ្ធ​ជុំ​វិញ​ប្រាសាទ​ត្រូវ​បាន​បែកបាក់​ និង​ធ្លាក់​​មក​ខាង​ក្រោម​ជា​ដើម​ គឺ​មាន​តែ​រូប​ចម្លាក់​មួយ​ប៉ុណ្ណោះ​ដែល​បាន​រក្សា​រូបរាង​ល្អ​ជាមួយ​គេ​ ហើយ​រូប​ចម្លាក់​សត្វ​ដំរី​នេះ​ ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​លើ​ក្រដាស​ប្រាក់​ ៥០,០០០​ ៛​ ផងដែរ​នា​ពេល​បច្ចុប្បន្ន​នេះ​។


EmoticonEmoticon