ការបូជាទេវតាប្រចាំទិស នាសម័យបុរាណ

ការបូជាទេវតាប្រចាំទិស នាសម័យបុរាណ
នៅតាមបុរាណស្ថានខ្មែរគ្រប់យុគគ្រប់សម័យដូចជាប្រាង្គប្រាសាទ និង មូលនិធិសាសនាជាដើម យើងរមែងតែឃើញចម្លាក់បុរាណមួយចំនួនដែលសេសសល់ដូចជារូប ដំរី សិង្ហតោ នាគ គ្រុឌ រមាស ជាដើម ។ ចម្លាក់បុរាណទាំងនោះត្រូវបានជួបប្រទះមិនត្រឹមតែក្នុងទឹកដី នៃ ព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនោះទេ ក៏ប៉ុន្តែនៅក្នុងប្រទេស វៀតណាមខាង ត្បូង ថៃ និង លាវ បច្ចុប្បន្ន ដែលពីដើមជាទឹកដីរបស់នគរខ្មែរ ។ 
វត្តមានរបស់ចម្លាក់សត្វនោះគឺជាភស្តុតាងនាំឲ្យអ្នកស្រាវជ្រាវ អំពីវប្បធម៌ ខ្មែរ ខិតខំតាំងពីពាក់កណ្តាល ស . វ ទី ១៩ រហូតដល់បច្ចុប្បន្នពន្យល់អត្ថន័យស៊ីជម្រៅ ។ 
ជាការពិតណាស់ចម្លាក់សត្វទាំងនោះ បង្ហាញអំពីស្នាដៃឯកពោរពេញទៅដោយទេពកោសល្យខ្ពស់ឧត្តុង្គឧត្តមរបស់វិចិត្រករខ្មែរម្ល៉េះ តាំងពីសម័យ ហ្វូ - ណន រហូតដល់សម័យអង្គរ ក៏ប៉ុន្តែទន្ទឹមនឹងនេះឥទ្ធិពលនៃ ជំនឿសាសនាបែបព្រាហ្មណ៍និយម ដែលបានចាក់ឫសកែវយ៉ាងជ្រៅក្នុងផ្នត់គំនិតរបស់មនុស្ស ខ្មែរ នាសម័យដើមផងដែរ ។
មានន័យថាចម្លាក់សត្វទាំងនោះ ដែល គេបានឃើញនៅតាមប្រាង្គប្រាសាទមួយចំនួនគឺ ត្រូវបានសាងឡើងសម្រាប់មូលហេតុសាសនាទាំងអស់ ។ បើនិយាយមួយបែបទៀតផលិតឡើងដើម្បីឧទ្ទិសថ្វាយចំពោះ ព្រះអាទិទេពនិករ ដ៏មានមហិទ្ធិឫទ្ធិ ដែលជាទីគោរពសក្ការៈក្នុងពិធីបុណ្យបួងសួងនាជំនាន់ដើម ។
សូមជម្រាបថាការគោរពប្រតិបត្តិ ព្រហ្មញ្ញសាសនា នាសម័យបុរាណគឺជា មូលហេតុ នៃ ការលេចធ្លោរឡើងនូវចម្លាក់ ព្រះអាទិទេពរក្សាទិសទាំងនោះដែលជារួមមានចំនួន ១០ អង្គ ទៅដូចខាងក្រោម : 
១- ព្រះ ឥន្ទ្រធិរាជ 
២- ព្រះ អគ្គី 
៣- ព្រះ ស្កន្ត ឬ ខ័ន្ធកុមារ 
៤- ព្រះពាយ 
៥- ព្រះ ឥសាន 
៦- ព្រះ និរតី 
៧- ព្រះ កុវេរ ឬ វេសសុវ័ណ 
៨- ព្រះ ភិរុណ 
៩- ព្រះព្រហ្ម 
១០- ព្រះ យមលោក 
សូមពន្យល់បញ្ជាក់បន្តិច នៅត្រង់ នេះថាធម្មតាមានតែទេវតាចំនួនតែ ៨ ទិសទេ ដែលថែរក្សាលោកយើងនេះ តែហេតុម្តេចបានគេឃើញមានចម្លាក់ ទៅដល់ ១០ អង្គ ទៅវិញ ។ សូមជម្រាបថា ចំនួនទេវតា ២ អង្គទៀត បណ្តាលមកពីគេរាប់បញ្ចូលនូវ ទិសពីរទៀត គឺ ទិសខាងលើ ឬ ស្ថានសួគ៌ា និង ទិស ខាងក្រោម ឬ បាដាល ។ 
បើយើងពិនិត្យចម្លាក់ផ្តែរ យើងនឹង ដឹងថាទេវតាទាំងប៉ុន្មាន អង្គ ខាងលើនេះ សុទ្ធសឹងតែមានយានជំនិះ ផ្ទាល់ ជា គ្រឿងសម្គាល់ទាំងអស់ ។ 
១- ព្រះ ឥន្ទ្រធិរាជដែលថែរក្សា បូព៌ាទ្រង់ប្រថាប់លើដំរីក្បាលបី ឈ្មោះ ឰរវ័ ណ្ណ ជាយានជំនិះ ឬ វហណៈ 
២- ព្រះ អគ្គី ទ្រង់ថែរក្សា ទិស អគ្នេ យ៍ មានយានជំនិះ ជាសត្វរមាស 
៣- ព្រះ ស្កន្ត ថែរក្សា ទិសទក្សិណ ប្រថាប់លើសត្វ ក្ងោក ជាយានជំនិះ 
៤- ព្រះពាយ ថែរក្សា នៅទិសពាយ័ព្យ ទ្រង់ប្រថាប់ លើក្តាន់ 
៥- ព្រះ ឥសាន ថែរក្សា ទិសឥសាន ទ្រង់ ប្រថាប់លើសិង្ហតោ 
៦- ព្រះ និរតី ទ្រង់ប្រថាប់លើ យក្ខ ថែរក្សា ទិសនិរតី 
៧- ព្រះ កុវេរ ឬ វេសវ័ណ្ណ ប្រថាប់ លើ គុជសិហ៍ ថែរក្សា ទិសឧត្តរ 
៨- ព្រះ ភិរុណ ថែរក្សា ទិសបច្ចឹម ប្រថាប់ លើ នាគ ឬ សត្វហង្ស 
៩- ព្រះព្រហ្ម ទ្រង់នៅ ខាងលើ ឬ ស្ថាន សួគ៌ា 
១០ ព្រះ យមលោក ប្រថាប់នៅ ស្ថាន ក្រោម ឬ បាដាល មានយានជំនិះ ជាក្របី
សូមរំឮកថាប្រភពសិលាចារឹកចារ ឡើងក្នុងរាជរបស់ ព្រះបាទសុរិយាវរ្ម័នទី ២ (១១១៣-១១៤០ គ . ស ) ក៏បានពិពណ៌នាអំពីការចាត់ចែងរៀបចំ ពិធីបួងសួងនេះដែរ ដោយព្រះរាជ គ្រូ របស់មហាក្សត្រផ្ទាល់ ៕ 
ត្រា ណេ


EmoticonEmoticon