វត្តរាជបូណ៌ ឬ វត្តបូណ៌ ដែលមានអាយុកាលជាង ៥០០ឆ្នាំ

វត្តរាជបូណ៌ ឬ វត្តបូណ៌ ដែលមានអាយុកាលជាង ៥០០ឆ្នាំ

វត្តរាជបូណ៌ ជាបូជនីយដ្ឋាន និងបុរាណដ្ឋា​ន​ដ៏ល្បីមួយ​នៅក្នុង​ខេត្ត​សៀម​រាប ដែលបានកសាងឡើងក្នុងរវាងឆ្នាំ១៦៥០។ វត្តរាជបូណ៌ មាន​ទីតាំងស្ថិតនៅភូមិវត្តបូព៌ ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្ត​សៀមរាប។ 
វត្តរាជបូណ៌ជាវត្តដែលសម្បូរទៅដោយអ្នកប្រាជ្ញ និងមន្រ្តី​សង្ឈ​ ដែល​មាន​ឋានានុក្រមខ្ពស់ៗគង់នៅដូចជាព្រះមហាវិមលធម្ម ពិន សែម ព្រះ​រាជាគណៈថ្នាក់ទោ ព្រះពុទ្ធឃោសា ចារ្យ ខៀវ ណឺយ (លោកតាណឺយ) ព្រះរាជាគណៈថ្នាក់ទោជាដើម។ វត្តនេះក៏ជាវត្ត​កំណើតរបស់​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស សម្តេច​ព្រះមហា​សង្ឃរាជ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ដែលព្រះអង្គសាងព្រះផ្នួសនៅវត្តនេះតាំងពីសាមណេរ តមក ហើយសម្តេចធ្លាប់មានតួរនាទីជាព្រះគ្រូសូត្រស្តាំ​ក្នុងវត្តរាជបូណ៌​នេះផងដែរ។
និយាយអំពីការអប់រំក្នុងវត្តរាជបូណ៌វត្តនេះបានបើកសាលាពុទ្ធវិទ្យាល័យដែលផ្តល់ឲ្យព្រះសង្ឃក្នុងខេត្តដ៏ដូចជាព្រះសង្ឃ​មកពី​បណ្តា​ខេត្ត​នានា មានឱកាសរៀននូវចំណេះដឹង ទាំងខាងពុទ្ធសាសនា​ក៏ដូចជា​ចំណេះ​ដឹងទូទៅមានគណិតវិទ្យា វិទ្យាសាស្រ្ត និងភាសា បរទេស​ជា​ដើម។ ជាមួយគ្នានោះផងដែរ វត្តមានមជ្ឈមណ្ឌលវប្បធម៌និងសិល្បះ ដែលមាន បង្រៀននូវចំណេះដឹងខាងផ្នែករបាំ ផ្នែកដាប់ឆ្លាក់ ផ្នែកគំនូរ ផ្នែកភ្លេងបូរាណ មានទាំងស្បែក តូច ស្បែកធំ ភ្លេងពិណពាទ្យ ភ្លែងប្រពៃណី(ភ្លេងការ) ជាដើម។
បើនិយាយអំពីស្នាដៃស្ថាបត្យកម្មវិញ ព្រះវិហារវត្តបូណ៍ គឺជាមរតក​វប្បធម៌​ដ៏ល្អឯកមួយ ដែលពោលពេញទៅដោយក្បូរក្បាច់រចនា និង​ស្នាដៃសិល្បៈខ្មែរពិតៗ ដែលរួមមាននៅទាំងលើ ដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាទីចាប់អារម្មណ៍បំផុតសម្រាប់អ្នកទេសចរ អ្នក​ស្រាវ​ជ្រាវ​ជាតិ-អន្តរជាតិ។
តែគួរឲ្យស្ដាយ ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អពិចិត្រនៃសំណង់ ចម្លាក់ គំនូរទាំងនោះ ត្រូវបានខូចខាតនិង​បាត់បង់សោភ័ណ​ដើម​ដោយ​អន្លើនៅកន្លែងខ្លះដោយសារអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះ​ស្រាំ ធូលី និងផ្សែងធូបទៀនរុំជាដើម។ ហើយបច្ចុប្បន្ននេះ ព្រះវិហារវត្ត​បូណ៌ គឺស្ថិតនៅក្រោមការជួសជុសនិងអភិរក្សដោយ​ក្រុមអ្នក​ជំនាញ​អាជ្ញាធរជាតិអប្សរានិងអ៊ីតាលី។


EmoticonEmoticon