ភ្នំជីសូរ រមណីយដ្ឋានវ័យពាន់ឆ្នាំ

ភ្នំជីសូររមណីយដ្ឋាន វ័យពាន់ឆ្នាំ
តាមបណ្ដោយផ្លូវជាតិលេខ ២ ហួសច្រកចូលរមណីយដ្ឋាន សួនសត្វ ភ្នំ តាម៉ៅ ប្រមាណ ២៥ គីឡូម៉ែត្រ ទៀត ដែលសរុប ទៅចម្ងាយជាង ៦០ គីឡូម៉ែត្រ ពីភ្នំពេញខាងឆ្វេងដៃគេនឹងបានឃើញច្រកធំមួយចាក់ទៅកាន់ភ្នំមួយនៅទិសខាងកើត ។
ភ្នំដែលមានកម្ពស់ខ្ពស់ល្មមបានបង្ហាញខ្លួន ច្បាស់ទៅ ៗ នៅពេលដែលយានជំនិះ រុលទៅកាន់តែកៀក។ មួយ ស្របក់ប៉ុន្មាននាទីប៉ុណ្ណោះ លើដងផ្លូវអមដោយផ្ទះអ្នក ស្រុក អ្នកដំណើរទាំងឡាយ នឹង ចូលទៅដល់ ជើងភ្នំ ។ 

 
នោះគឺភ្នំជីសូររមណីយដ្ឋាន ប្រវត្តិសាស្ត្រ ស្ថិតនៅភូមិ ស្លា ឃុំ កំរៀង ស្រុក សំរោង ខេត្តតាកែវ ។
ភ្នំដែលកំពូលមាន ប្រាសាទ អាយុជិត ១០០០ ឆ្នាំ នេះជារមណីយដ្ឋានកម្សាន្ត ដែល សម្បូរ មនុស្សទៅលេងជារឿយ ៗ ពិសេសឱកាសបុណ្យទាន ធំ ៗ។
ដើម្បីឡើងដល់ ប្រាសាទ ដែលសាងសង់ឡើងសម័យអាណាចក្រ ខ្មែរ ក្នុងរាជ ព្រះ បាទសូរ្យវរ្ម័ន ទី ១ នៅសតវត្ស ទី ១១ គេ និយមថ្មើរជើងតាម ជណ្ដើរ ខាងលិចដែល មាន ៣៩០ កាំ និង ចុះមកវិញ នៅជណ្ដើរប៉ែកខាងត្បូងដែលមាន ៤០៨ កាំ។ ប្រាសាទ សាងសង់ដើម្បីគោរពបូជាដល់ ព្រហ្មញ្ញ សាសនា ដែលមានបណ្ដោយ ៦០ ម៉ែត្រ និង ទទឹង ៥០ ម៉ែត្រ បានពុកផុយ និង ខូចខាត ដោយអន្លើខ្លះហើយ នៅលើ ជញ្ជាំង ប្រាសាទ មានចម្លាក់ និង ក្បូរក្បាច់ពិពណ៌នាបុព្វកាលដ៏យូរលង់ ។
នៅលើកំពូល ភ្នំ នៃរមណីយដ្ឋាន ដែលជា កេរ្តិ៍ដំណែលវប្បធម៌ និង អរិយធម៌ ខ្មែរ គេ អាចគយគន់ទេសភាពភូមិ អ្នក ស្រុក វាស ស្រែ បឹងបួរ ដ៏ល្វឹងល្វើយក្រោមជំនោរបោកបក់។ នៅជាង ១៥០ ម៉ែត្រប៉ែកខាងត្បូងប្រាសាទមានរូងមួយ ។
មានការនិយាយតៗគ្នាមិនច្បាស់លាស់ ប៉ុន្មានទេ របស់ប្រជាជនពិសេសមនុស្ស ចាស់ ៗ នៅទឹកដីនោះថា រូង នោះមាន រៀងរ៉ាវ ដ៏ អាថ៌កំបាំង ហើយថាវាជារូង ក្រោមដីដែលតភ្ជាប់ទៅដល់ ភ្នំបូរីដែល មានចម្ងាយ ពីគ្នារាប់សិបគីឡូម៉ែត្រ ឯ នោះ និង គ្មាននរណាហ៊ាន ប្រថុយចូល ទេ ។ ប៉ុន្តែកាលសម័យសង្គ្រាមទសវត្ស ឆ្នាំ ៧០ រូង វិមានច័ន្ទ បានរងការទម្លាក់ គ្រាប់បែកធ្វើឲ្យថ្មបាក់ចូលបិទជិតរូង នោះ។

 


EmoticonEmoticon