មនុស្សគម ឬ តឿ

មនុស្សគម ឬ តឿ

នៅប្រាសាទខ្មែរ មួយចំនួនជាពិសេស ប្រាសាទ តាណៃ ដែលត្រូវបានកសាងឡើងក្នុងរាជ្ជរបស់ ព្រះបាទជ័យវរ្ម័ន ទី៧ ហើយឧទ្ទិសចំពោះ ព្រះពុទ្ធសាសនា មហាយាននោះយើងបានឃើញនូវវត្តមាននៃចម្លាក់តំណាងឲ្យមនុស្សតឿ នៅខាងមុខក្លោងទ្វារចូលកាន់ ប្រាសាទ ។ 

 
អ្វីដែលគួរកត់សម្គាល់នៅទីនេះគឺថា វត្តមានរបស់ចម្លាក់មនុស្ស តឿ ឬ មនុស្ស គោម បែបនេះក៏ ត្រូវបានជួបប្រទះនៅក្នុងបរិវេណនៃ ប្រាសាទ កោះកេរ ដែលជាស្នារ ព្រះហត្ថរបស់ ព្រះបាទ ជ័យវរ្ម័ន ទី៤ ពោលគឺនៅក្នុង ស .វ ទី ១០ នៃ គ .ស ។ 
ជាទូទៅទេវរូបខាងលើនេះ ស្លៀកសំពត់ចងក្បិន ខ្លីមួយនៅចង្កេះស្ថិតក្នុង ឥរិយាបថ អង្គុយលុតជង្គង់ មួយទាប មួយខ្ពស់ ។ ថ្វីត្បិតតែដៃទាំងពីរ ត្រូវបានបាត់បង់ក្តី ក៏ប៉ុន្តែយើងអាចដឹងថាស្ថិតក្នុង ឥរិយាបថសំពៈ ឬ អង្វរក ។ 
បើសំអាងលើទេវ កថាវិទ្យាបែប ព្រាហ្មណ៍និយម យើងអាចដឹងថាចម្លាក់ មនុស្ស តឿ ខាងលើនេះគឺជា អវតារ របស់ ព្រះវិស្ណុ យ៉ាង ប្រាកដ ។
គឺក្នុងបរិបទនេះហើយទើបមនុស្ស គម ត្រូវគេចាត់ទុកជាអច្ឆរិយបុគ្គលគួរជាទី ពឹងពាក់សម្រាប់ពុទ្ធសាកនិកជិតឆ្ងាយ ទាំងឡាយក្នុងការស្វែងរកបុណ្យបារមីនៅទេវស្ថាន ។ ដោយហេតុថាតាមរយៈការបន់ស្រន់ ឬ ធ្វើអំណោយទានចំពោះ ទេវរូបនេះពួកគេអាច នឹង បង្កើតនូវទឹកចិត្ត ជ្រៈថ្លាកុសលទាន ។ 
អត្ថបទសិលាចារឹកមិនបាននិយាយ ដល់ សារសំខាន់របស់មនុស្ស គោម ឡើយ ប៉ុន្តែតាមរយៈការស្រាវជ្រាវយើងអាចឃើញនូវអត្ថន័យស៊ីជម្រៅរបស់ចម្លាក់តំណាងមនុស្ស គោម ទាំងនោះដែលគេបានជួបនៅតាមទេវស្ថាន និង ពុទ្ធសាសនដ្ឋាន ខ្មែរ ។ 
ជានិច្ចកាលវត្តមានរបស់ចម្លាក់ ទាំងនោះរួមបញ្ចូល មនុស្ស គោម ពិតៗផង នៅតាមក្លោងទ្វារចូលកាន់ សាសស្ថានបង្ហាញនូវការរួមបញ្ចូលគ្នារវាង តម្លៃសីលធម៌ នៃ ព្រហ្មញ្ញសាសនា រួម ចូលជាមួយឧត្តមគតិបែបពុទ្ធនិយមផង ។ 
ចំពោះសាសនិកជនគេច្រើនតែធ្វើ អំណោយទៅមនុស្ស គោម ទាំងនោះ នៅពេលដែលគេទៅបន់ស្រន់ ឬ សំពះ ព្រះម្តងៗ ហើយពួកមនុស្សគម ទាំងនោះអាច នឹង រស់រានមានជីវិតបាន ក៏ដោយសារសប្បុរសធម៌របស់ ពួកសាវ័ក ឬ ឧបាសិការមែងតែធ្វើអំណោយជាម្ហូបអាហារ ឬ អំណោយផ្សេងៗ ។ 
កុំភ្លេចថាអំណោយតូចធំទាំងឡាយ សុទ្ធសឹង ជាយន្តការចាំបាច់ស្តែងចេញពី ករុណាធម៌មេត្តា ឬ ព្រហ្មវិហារធម៌ របស់ ពុទ្ធសាសនិក ក្នុងសម័យវប្បធម៌បាយ័ន ។ 
ការពន្យល់ន័យដូច្នេះអាចទទួលបាន ក៏ប៉ុន្តែមិនទាន់ គ្រប់គ្រាន់ទេ ។ ដោយហេតុថា បើសំអាងលើការសិក្សា ស្រាវជ្រាវរបស់លោក ម៉ា ល្លើ រេ យើងអាចដឹងថាក្នុងវប្បធម៌បុរាណក៏ដូចជា វប្បធម៌នាសម័យទំនើបមួយចំនួនផងដែរ ការនិយម ប្រតិបត្តិមនុស្ស តឿ ឬ គម ត្រូវបានលើកតម្លៃយ៉ាងខ្ពស់ដោយមូលហេតុសាសនា ។ ដូច្នេះហើយបានជាសព្វថ្ងៃនេះ នៅតាម បូនីយដ្ឋាន វត្តមានរបស់ ក្រុមមនុស្ស គម ឬ តឿ ដែលជាអ្នកសូមទាន នៅតែមានទោះបីជាសង្គម ខ្មែរ ត្រូវបាន ឆ្លងកាត់នូវការកែប្រែទម្រង់ យ៉ាងណាក៏ដោយ ។ 
ឆ្លៀតឱកាសនេះសូមរំលឹកផងដែរថា រហូតដល់ សព្វថ្ងៃតាមរយៈ អត្ថបទ អក្សរសាស្ត្រ ខ្មែរ មួយចំនួនភាពពិការ របស់មនុស្ស ខ្លះ ក្នុង ក្រសែភ្នែករបស់ អ្នកស្រុក ខ្មែរ ខ្លះមិនត្រូវបានគេចាត់ទុកថា ភាពពិការ គឺជាបាតុភូតធម្មជាតិទេ ក៏ប៉ុន្តែជាលទ្ធផលនៃការចាប់ជាតិរបស់ទេពតា ទៅវិញដូចករណីរឿង ព្រហ្មកិល ជាដើម ដែលជាភ័ស្តុតាងដ៏ជាក់ស្តែងមួយក្នុងបណ្តាភ័ស្តុតាងផ្សេងៗឯទៀត ៕ 
ត្រា ណេ


EmoticonEmoticon