ប្រវត្តិ​ប្រដាល់សេរី ក្បាច់​យុទ្ធ​គុន​ប្រដាល់សេរី

ប្រវត្តិ​ប្រដាល់សេរី
ក្បាច់​យុទ្ធ​គុន​ប្រដាល់សេរី
•••••🇰🇭•••••
ក្បាច់​យុទ្ធ​គុន​ប្រដាល់សេរី ត្រូវបាន​ហ្វឹកហាត់​តាំងពី​សម័យ​បុរាណ នៅ​អាស៊ីអាគ្នេយ៍។ នៅក្នុង​តំបន់​​អង្គរ ទាំង​ទ័ព និង រាស្រ្ត​សាមញ្ញ ត្រូវបាន​ហ្វឹកហាត់​រៀន​ដោយ​ជនជាតិខ្មែរ។ ក្បាច់​យុទ្ធគុន​នេះ ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ជា​ប្រព័ន្ធ​វាយ​ប្រយុទ្ធ​របស់​ទ័ព​ខ្មែរ​នា​សម័យ​អង្គរ និង​មូល​ហេតុ​មួយ​ទៀត ដែល​អាណាចក្រ​ខ្មែរ​បាន​វាយ​គ្រប់គ្រង​ តំបន់​អាស៊ីអាគ្នេយ៍។
ជាក់​ស្តែង​​ភស្តុតាង​រូបចម្លាក់​នៅ​​ប្រាសាទ​បាយ័ន្ត និង ដ៏ទៃទៀត​នៅ​ប្រាសាទ​អង្គរវត្ត បាន​បង្ហាញ​ថា ក្បាច់​គុន​ប្រដាល់​សេរីខ្មែរ មាន​តាំងពី​សតវត្ស​ទី​៩ មក​ម្លេះ ដែល​ប្រភព​ដើម​ជា​របស់​ខ្មែរ។
ក្រោយ​មក​ដោយ​សារ​ការ​ឈ្លាន​ពាន​លុកលុយ លួច​ប្លន់ និង បំផ្លិចបំផ្លាញ​ពី​ទ័ព​សៀម (ថៃ) នៅ​ក្រុង​អង្គរ បណ្តាលអោយ​ភាគច្រើន នៃ​គម្ពី​ក្បាច់​យុទ្ធគុន​ប្រដាល់សេរីខ្មែរ ត្រូវបាន​បំផ្លិចបំផ្លាញ និង យកធ្វើ​ជា​របស់​ពួកគេ ហើយ​ថែមទាំង​ចាប់​ខ្មែរ​ជា​ឈ្លើយ និង រាជវង្ស សានុវង្ស​ខ្មែរ ទៅ​ក្រុង​អយុធ្យា។
តាម​ការស្រាវជ្រាវ​ប្រវត្តិ​ក្បាច់​កីឡា​ប្រដាល់​បុរាណ​ខ្មែរ (ប្រដាល់​​សេរី) ជា​កីឡា​មួយ​ប្រភេទ ដែល​គេ​រៀបចំ​ប្រកួត​ក្នុង​ពិធី​ធំ​ៗ ដូច​ជា​បុណ្យ​ប្រពៃ​ណី​ជាតិ បុណ្យ​ចូល​ឆ្នាំ ជូន​កាល​គេប្រកួត​ថ្វាយ​ស្តេច​ទត និង​ប្រកួត​ជ្រើសរើស មេទ័ព អង្គរក្ស ពលសេនាកងវាំង។ ភាគ​ច្រើន​គេ​តែងតែ​រៀបចំ​ពិធីប្រកួត​នៅ​រដូវប្រាំង ពេល​ដែល​កសិករ​រួចការងារ​ស្រែ​ចំការ។
កាល​ណោះ​ការប្រកួត​គ្នា​កីឡាករ​ស្លៀក​តែ​ខោខ្លី​លើជង្គង់ ហើយ​គ្មាន​ស្រោម​ដៃ​ទេ គឺគេ​យក​អំបោះ​ឆៅ​ទៅ​រុំម្រាម​ដៃ​តែ​៣​ទេ គឺម្រាម​ចង្អុល​ម្រាម​កណ្តាល និង​ម្រាម​នាង​ដៃ។ គួរ​បញ្ជាក់​ដែរ​ថា ម្រាម​កណ្តាល គេ​ត្រកួញ​រុំ​ឱ្យ​បានខ្ពស់​ជាងគេ។ ពេល​ខ្លះ​គេពាក់​សម្បក​ខ្ចៅ នៅ​ចុង​កណ្តាប់​ដៃ​ទៀត​ផង ដើម្បី​ឱ្យ​គូប្រកួត​ឆាប់​របួស​។
ការប្រកួត​នោះ​អ្នកចាញ់​​ជួនកាល​​អាចមាន​រហូត​ដល់​ស្លាប់​ឯណោះ អ្នកឈ្នះ​គ្មាន​ទោស​អ្វី​ឡើយ ហើយ​អ្នក​រៀប​ចំ​​ការប្រកួត​ត្រៀម​រួច​ជាស្រេច​នូវមឈូស អាចារ្យ ព្រម​ទាំង​រង្វាន់​សម្រាប់​អ្នក​ឈ្នះ។ ហើយ​ការប្រកួត​មាន ៥ទឹក ដូច​សព្វថ្ងៃ​នេះ​ដែរ។ ការប្រកួត​នោះ​ គេយកធូបមក​អង្កន់​ជា​ប្រាំ​កំណាត់ មួយកំណាត់ គឺមួយទឹក ។ ក្បាច់​ប្រដាល់​បុរាណ​ខ្មែរ​មាន​លក្ខណៈ​ទន់ភ្លន់ តែ​រឹងមាំ​រហ័ស​រហួន និង​មាន​សភាព​សា​ហាវ​ក្នុង​ការ​វាយ​ទៅ​លើគូ​ប្រកួត។ គុនខ្មែរ


EmoticonEmoticon