ល្បុក្កតោ

ល្បុក្កតោ
ខ្មែរ​មាន​ប្រវត្តិ​ជា​ពូជ​អ្នក​ចំបាំង ពូជ​អ្នកប្រយុទ្ធ និង​ពូជ​អ្នកគុននិយម។ ទឹក​ដី​មហានគរ​ដ៏រុងរឿង​ដល់​កំពូល ក៏​ដោយសារ​បុព្វ​បុរស​ខ្មែរ​ជាអ្នក​ខ្លាំង​ ពូ​កែខាង​សិល្ប៍សាស្រ្ត និង​យុទ្ធ​សិល្ប៍។ បើ​តាម​កំណត់​ត្រា​លោក ជីវ តា​ក្វាន់ បាន​បញ្ជាក់​ថា ខ្មែរ​ពូកែ​ច្បាំង​ ពិសេស​វីរៈ​មហា​ក្សត្រ​ខ្មែរ សុទ្ធ​សឹង​ជា​អ្នក​ខ្លាំង​ពូ​កែ​ធ្វើ​សឹក​សង្គ្រាម។ សឹក​សង្គ្រាម​សម័យ​បុរាណ ត្រូវ​ការ​អ្នក​ចេះ​ក្បាច់គុន។ តាម​រយៈ​ភាព​រុង​រឿង​នៃ​សម័យ​មហា​នគរ បញ្ជាក់​ថា​ ខ្មែរ​គ្រប់​ស្រ​ទាប់​ តាំង​ពី​ស្តេច​ដល់​រាស្រ្ត​សាមញ្ញ ពិត​ជា​អ្នក​ប្រ​កប​ដោយ​ទេព​កោសល្យ​ខាង​ក្បាច់​គុន យ៉ាង​សំបូរ​បែប។
អ្វី​ទៅ​ហៅ​ថា​ ល្បុក្ក​តោ?
ពាក្យ​ថា៖
ល្បុក្ក = វាយ ឬ ក្បាច់​គុន
តោ = សត្វ​តោ ឬ អនុភាព
រួម​សេចក្តី​មក ពាក្យ​ថា “ល្បុក្ក​តោ” មាន​ន័យ​ថា​ជា​កំពូល​ក្បាច់គុន ប្រកប​ដោយ​អនុ​ភាព ឬ ជា​ក្បាច់គុន​ខ្លាំង​ដូចសត្វ​តោ។
ក្បាច់​គុន​ល្បុក្កតោ​​ចែក​ជា​ ១២​មេ ហើ​យ​ក្នុង​មួយ​មេៗ មាន​រាប់​រយ​ក្បាច់។
ក្បាច់​គុន​ល្បុក្ក​តោ​ ជា​ព្រលឹង​វប្បធម៌​ខ្មែរ​សុទ្ធ​សាធ ដែល​ដូន​តា​ខ្មែរ​យើង​បន្សល់​ទុក​អោយ។ ដូច្នេះ​ដើម្បី​​អភិរក្សមរតក​ដែល​មិន​អា​ច​កាត់​ថ្លៃ​បាន​នេះ អោយ​បាន​គង់​វង្ស សូម​កូន​ខ្មែរ​ចូល​រួម​ហ្វឹក​ហាត់​ និង​ជំ​រុញ​ការ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​បណ្តុះ​ទឹក​ចិត្ត​អោយ​ស្រឡាញ់​ក្បាច់គុន​ខ្មែរ ពិ​សេស​ក្បាច់​គុន​ល្បុក្ក​តោ តាម​ទិស​ស្លោក “ខ្មែរ​ហាត់គុន​ខ្មែរ”៕ គុនខ្មែរ


EmoticonEmoticon