លោកយាយអាយុ70ឆ្នាំ អ្នកចេះក្បាច់គុនល្បុក្កតោ និងគុនដំបង
ខេត្តកំពង់ឆ្នាំង ៖ យើងគ្រប់គ្នាធ្លាប់តែបានឮនិងឃើញបុរស ឬក៏តាៗទេ ដែលចេះក្បាច់គុនល្បុក្កតោ ឬគុនដំបងជាដើម ប៉ុន្តែប្រហែលជាភ្លេចគិតថា ស្ត្រីក៏មានដែរ ជាក់ស្តែងលោកយាយម្នាក់បានបង្ហាញខ្លួនថា គាត់នៅចេះចាំក្បាច់គុនរបស់បុព្វបុរសយើងមិនចាញ់បុរសឡើយ ។ លោកយាយរូបនេះឈ្មោះសៅ វ៉ុន បច្ចុប្បន្នអាយុ៧០ឆ្នាំ មានទីលំនៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ។ លោកយាយមានស្វាមីឈ្មោះចាប បូ បច្ចុប្បន្នអាយុ៧៦ឆ្នាំ មានកូន៦នាក់ ប៉ុន្តែត្រូវស្លាប់ក្នុងសម័យខ្មែរក្រហមអស់៤នាក់ សព្វថ្ងៃនៅសល់២នាក់ស្រីទាំង២ ម្នាក់មានគូស្រករហើយ និងម្នាក់នៅលីវ។
អង្គុយលើគ្រែក្រោមផ្ទះជាកម្មសិទ្ធិដែលកូនសង់ឱ្យ លោកយាយបានរៀបរាប់ក្នុងដង្ហើមដង្ហក់ស្រក់ដោយញើសហូរកាត់ផែនថ្ពាល់ដែលមានសភាពជ្រីវជ្រួញជាមួយនឹងបបូរមាត់លឹបខុបទៅក្នុង ព្រោះតែគ្មានធ្មេញទប់ និងយកក្រមាចាស់ស្ទើរតែបាត់ពណ៌ក្រឡាអស់ទៅហើយ មកជូតញើសចេញពីផ្ទៃមុខដែលទើបតែបញ្ចប់ការបង្ហាញក្បាច់គុណមុននេះបន្តិច ។ លោកយាយបាននិយាយរៀបរាប់ថា លោកយាយមិនបានរៀនក្បាច់គុនពីលោកគ្រូណាទេ គឺលួចរៀនចេះពីឪពុក និងជីតារបស់លោកយាយ រួមទាំងការបង្ហាត់បង្ហាញពីបងប្រុសផងដែរ។ កាលណោះលោកយាយមានអាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ ប្រទេសជាតិកើតកលយុគ ស្រុកកើតអសន្តិសុខ ទន្ទឹមនឹងនោះក៏មានកើតចលនាខ្មែរឥស្សរៈ ជីតាលោកយាយឈ្មោះឡឹក នឹម និងឪពុកបង្កើតឈ្មោះសៅ ចិ ដែលសុទ្ធតែជាអ្នកចេះក្បាច់គុន បានកេណ្ឌអ្នកភូមិមកហាត់រៀនក្បាច់គុនល្បុកតោ ដើម្បីការពារភូមិស្រុក ប៉ុន្តែជីតា និងឪពុករបស់គាត់មិនឱ្យស្រីៗចូលហាត់រៀនទេ គឺយកតែប្រុសៗប៉ុណ្ណោះ។
លោកយាយរៀបរាប់ទៀតថា ទោះបីមានការហាមប្រាមបែបនេះក្តី តែនៅពេលដល់ម៉ោងគេហាត់រៀនគាត់តែងទៅលបមើលគេ ហើយធ្វើត្រាប់តាមជីតា និងឪពុកគាត់ដោយលោតវាយ ឬវាយដំបងនឹងគេដែរ មានពេលខ្លះបងប្រុសគាត់ឃើញក៏លួចជួយបង្ហាត់បង្រៀនបន្ថែម មិនយូរប៉ុន្មានដោយនិស្ស័យពីកំណើតគាត់ក៏ចេះក្បាច់គុនអាចល្មមនឹងការពារខ្លួនបាន។ ក្បាច់គុនដែលគាត់បានចេះគឺក្បាច់គុនល្បុក្កតោ ក្បាច់ទ្វារ៨ និងក្បាច់មេរាប់ មេរងជាដើម។ សម្រាប់ក្បាច់គុនល្បុក្កតោវិញ គឺបំបែកចេញជាច្រើនរយមេទៀតដែលគាត់ចាំមិនអស់។ កាលណោះអ្នកដែលមកហាត់គុនជាមួយឪពុក និងជីតារបស់លោកយាយបានតែមួយឆ្នាំក៏បែកគ្នាឈប់ហាត់អស់ទៅ ដោយសារកាលៈទេសៈប្រទេសជាតិ ខ្លះរត់ចូលចលនាខ្មែរឥស្សរៈ ខ្លះក៏ងាកចូលជាទាហានបារាំង ។
លោកយាយប្រែខ្លួនបន្តិចរួចយកក្រមាជូតញើសបន្ថែមព្រមទាំងបក់រុយដែលព្យាយាមរោមមុខរបស់គាត់ ហើយបន្តថា ចូលដល់វ័យក្រមុំគាត់តែងរំលឹកក្បាច់គុននេះជារឿយៗគួបផ្សំនឹងជាកូនកសិករស្រុកស្រែចំការដែលមានការងារធ្ងន់ៗផងនោះ គាត់មានសាច់ដុំមាំមួនអាចទប់ទល់ជាមួយកម្លោះៗក្នុងភូមិដែលចង់សាកក្បាច់គុនជាមួយគាត់ម្តង៣នាក់ក៏បានដែរ។ ប៉ុន្តដោយគាត់ជាកូនស្តាប់ការទូន្មានឪពុកម្តាយ ក៏ព្រមយកប្តី និងបានកូនប្រុសស្រី៦នាក់។ ក្រោយពីឪពុកម្តាយស្លាប់ចោលអស់ ចូលដល់សម័យប៉ុល ពត កូនៗគាត់៤នាក់ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលអស់ ដោយចោទថា ក្បត់អង្គការ។ បន្ទាប់ពីប្រទេសជាតិបានរំដោះគាត់សល់កូនស្រី២នាក់ ពួកគេសព្វថ្ងៃម្នាក់មានប្តី ម្នាក់នៅលីវ។ យ៉ាងណាក៏ដោយចុះ ក៏គាត់សូមសារភាពថាបានភ្លេចភ្លាំងអស់ច្រើនហើយ គឺវាបានបាត់បង់ទៅតាមវ័យ។
អ្នកស្រី ខាត់ សុនីម អាយុ៣៨ឆ្នាំ ដែលត្រូវជាកូនលោកយាយបាននិយាយថា គាត់មានប្តីមានកូន៤នាក់ហើយមិនដែលបានដឹងថា ម្តាយគាត់ចេះក្បាច់គុនទាល់តែសោះ និងមិនបានដឹងថា គាត់ចេះក្បាច់គុននេះពីពេលណានោះទេ ទើបតែថ្ងៃនេះគាត់បញ្ចេញក្បាច់គុនគួរឱ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍បំផុត ។

វិជ្ជាក្បាច់គុនល្បុក្កតោនេះ បុព្វបុរសយើងជំនាន់ដើមដែលចេះប្រាកដប្រជាគឺខ្លាំងក្លាណាស់ អាចការពារខ្លួនពីខ្មាំងសត្រូវ ឬសត្វសាហាវដូចជា សត្វខ្លាជាដើម មិនឱ្យយាយីបានឡើយ។ ចំពោះប្រវត្តិក្បាច់គុនខ្មែររបស់បុព្វបុរសយើង គឺមិនបានដឹងថា មានកំណើតពីពេលណានោះទេ ប៉ុន្តែយើងបានឃើញនៅតាមជញ្ជាំងប្រាសាទតាមសសរផ្អោបនៃប្រាសាទបន្ទាយឆ្មារប្រាសាទបាពួន ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន និងប្រាសាទអង្គរវត្តជាដើម ដែលបានកសាងឡើងនៅចន្លោះសតវត្យទី៩ និងទី១២ គឺមានចម្លាក់ក្បាច់គុនយ៉ាងសម្បូរបែប។
សូមរំលឹកថា ទីលំនៅរបស់លោកយាយនៅមិនឆ្ងាយពីភូមិក្រាំងលាវប៉ុន្មានទេ ដែលជាភូមិមួយ ត្រូវបានជំនាន់អាណានិគមបារាំងដាក់ងារភូមិនោះថា ជាភូមិតិរច្ឆាន ព្រោះតែអ្នកភូមិបានក្រោកឡើងប្រឆាំងការជិះជាន់របស់បារាំង ហើយបានសម្លាប់ចៅហ្វាយខេត្តបារាំងឈ្មោះ ហ្សកបាដេស ខណៈពេលដើរទារពន្ឋដារ៕
KHTOEM

EmoticonEmoticon