អវតារទាំងដប់របស់ព្រះវិស្ណុ

អវតារទាំងដប់របស់ព្រះវិស្ណុ

ព្រះវិស្ណុ មានអវតារទាំងអស់ចំនួនដប់ ដែលប្រាំអវតារជាសត្វ និងប្រាំអវតារទៀតជាមនុស្ស[១] ដែលគេបានស្គាល់ថាជាទសអវតារ (“ទសៈ” ជាភាសាសំស្ក្រឹត ប្រែថាដប់)៖


•មត្ស្យា ជាត្រីដែលបានជួយជីវិតស្ដេចមនុ ឲ្យរួចពីទឹកជំនន់។
•កូម៌ៈ (កូ-រ-ម័ក) ជាអណ្ដើកដែលបានធ្វើជា កំណល់ទ្រភ្នំមន្ទរៈ ពេលកូរសមុទ្រទឹកដោះ។
•វរាហៈ ជាជ្រូកព្រៃ ដែលបានជួយលោកឲ្យផុតពីការជិះជាន់ សង្កត់សង្កិនរបស់ហិរណយក្ស។
•នរសិង្ហ ជាមនុស្សក្បាលតោ ដែលបានសម្លាប់យក្សឈ្មោះហិរណកសិបុ។
•វាមនៈ មនុស្សតឿ ដែលបានរំដោះលោក ដោយសុំដីបីជំហានពីយក្សពាលី។
•បរសុរាម ជាព្រះរាមកាន់ពូថៅ ដែលបានរំដោះពួកព្រាហ្មណ៍ពីពួកក្សត្រិយៈកំណាច។
•ព្រះរាម ជាតួអង្គក្នុងរឿងរាមាយណៈ ដែលបានសម្លាប់យក្សឈ្មោះក្រុងរាពណ៍។
•ក្រឹស្ណៈ ជាមនុស្សសម្បុរខ្មៅ ដែលបានសម្រេចស្នាដៃជាច្រើន។
•ពុទ្ធៈ គឺព្រះពុទ្ធ ដែលពួកហិណ្ឌូបញ្ចូលជាអវតារព្រះវិស្ណុ ដើម្បីអូសទាញពុទ្ធបរិស័ទ។
•កល្ហិន ជាមនុស្សក្បាលសេះ ដែលនឹងមកដល់ក្នុងអនាគត ដើម្បីរៀបចំច្បាប់ទម្លាប់ឡើងវិញ។
 


EmoticonEmoticon