តួអង្គ ព្រះរាម ដែលអ្នកមិនធ្លាប់បានដឹង

តួអង្គ “ព្រះរាម” ដែលអ្នកមិនធ្លាប់បានដឹង
ព្រះរាម​ ចាប់បដិសន្ធិនៅក្នុងត្រកូលក្សត្រជាបុត្ររបស់ព្រះបាទទសរថ ។ ព្រះរាមរៀនចេះចប់គម្ពីរវេទមានឫទ្ធិអំណាចខ្លាំង ពូកែអស្ចារ្យគ្មានគូប្រដូចឡើយ និងមានលក្ខណៈសម្បត្តិជាអាទិពទេព ។ 


 
ព្រះរាមជាបុត្រល្អដោះស្រាយទំនាស់វិបត្តិនៅក្នុងរាជវង្សដោយសន្តវិធី សុខចិត្តចាកចោលនគរ ដោយពាក្យសត្យៈរបស់ព្រះបាទទសរថ ក្នុងន័យលើកតំកើងតម្លៃការពារកិត្តិយសកេរ្តិ៍ឈ្មោះព្រះមហាក្សត្រ ។ ព្រះអង្គរក្សាពាក្យសត្យៈ មិនឱយព្រះរាជាអង្គព្រះមហាក្សត្រ អាប់យស ឫទទួលនូវពាក្យនិន្ទាពេប ជ្រាយពីសំណាក់រាស្ត្រ និងមជ្ឈដ្ឋានជុំវិញឡើយ គឺសុខចិត្តលះបង់រាជ្យសម្បត្តិ ទៅរស់នៅក្នុងព្រៃរយៈពេល ដប់បួនឆ្នាំបួសជា តាបសឥសីដើម្បីសន្តិភាពគ្រួសារក៏ដូចជាសង្គមទាំងមូល ។ ព្រះរាមមានភក្តីភាព ស្មោះត្រង់ ចំពោះស្នេហាមិនដែលមានល្អៀង ពេលក្រុងរាពណ៌ឆក់នាងសីតាទៅបាត់ ព្រះអង្គនឹកស្តាយអាឡោះអាល័យជាពន់ពេក ព្រោះតែសេចក្តីស្រលាញ់មានភក្តីភាព ចំពោះនាងសីតា ។
 


EmoticonEmoticon