ល្បែងចាប់កូនខ្លែង🇰🇭

ល្បែងចាប់កូនខ្លែង🇰🇭
ល្បែងចាប់កូនខ្លែង ជាល្បែងដែលកុមារា កុមារី ជំទង់ៗតែងលេងក្នុងវេលាយប់ ខែភ្លឺ នៅរដូវចូលឆ្នាំ ឬ នៅពេលទំនេរ ។ សកម្មភាពរបស់អ្នកលេងដូចរូបភាពនេះ ៖
ល្បែងនេះពេលលេង គេចាប់ម្នាក់ដែល មានមាឌមាំធំ ឲ្យធ្វើជាមេហ្វូងហៅថាមេ មាន់ , ចាត់ច្រើននាក់ឲ្យធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតឲ្យធ្វើជាខ្លែងចាំ ចាប់កូនមាន់ ។

 ម្នាក់ៗគេយកក្រមា ក្រវាត់ ចង្កេះឲ្យតឹងណែនការពារកុំឲ្យរបូតសំ លៀក ។ គេនាំគ្នាបង្កាត់ភ្លើងឲ្យបានជាភ្នក់ ១ តូចដោយកំទេច ស ហើយម្នាក់ដែលជា មេមាន់បញ្ជាឲ្យកូនរបស់ខ្លួនតោងចង្កេះតៗ គ្នារហូតដល់អស់ ដោយឈរជាជួររួចដើរ ក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង ។ ជាមួយគ្នានេះ មេមាន់ពោលពាក្យចំអក ឡកឡឺយ ឲ្យន័យ ទៅ ខ្លែងថា ៖
ចាប់កូនខ្លែង ប្រឡែង កូន អក
ពពេច ញ៉ែញ៉ កកូន អញ តែមួយ ។
ជីក អន្លុក ដាំ ត្រកួន
ទន្សាយ រត់ពួន ត្រកួន ឡើង លាស់ ។
ទៀន ១ គូ តាំងយូ បាំង ព្រះ
លើកដៃ សំពះ ដូនៗ សុំ ភ្លើង ។
ចំណែកម្នាក់ដែលធ្វើខ្លែងឈរធ្វើ ព្រងើយ , កាលបានឮមេមាន់ និង កូនមាន់ ស្រែកដូច្នេះក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា "ដូនៗ សុំ ភ្លើង !" ។
មាន់ ឆ្លើយថា : រលត់
ខ្លែង សុំថា : សុំមួយ អង្គត់
ម - រលាយ
ខ - សុំ ទឹកបាយ
ម - ឆ្កែ លិទ្ធ
ខ - សុំ កាំបិត
ម - មិនទាន់ ច្រុង
ខ - សុំ ល្ហុង
ម - មិនទាន់ ដាំ
ខ - សុំ ថ្នាំ
ម - មិនទាន់ ហាល
ខ - សុំ ផាល
ម - មិនទាន់ សិត
ហើយខ្លែងក៏អង្គុយនៅបៀតភ្នក់ភ្លើង នោះ ។
ចំណែកមេមាន់ក៏នាំកូនរបស់ខ្លួនដើរ ប្រទក្សិណ ព័ទ្ធជុំវិញខ្លែង និង ភ្នក់ភ្លើង ហើយស្រែកច្រៀង ទាំងមេទាំងកូនថា ៖
១- ម . មេមាន់ ។ ខ . ខ្វែង ។
២- ស្រុកខ្លះ គេអង្គុយទល់មុខគ្នា ឆ្លើយឆ្លង ទៅមក លុះដល់ពាក្យសុំកូនមាន់ ហើយមេមាន់អនុញ្ញាតថា កំបាក់ កំបែក យកមួយ ចុះ ត្រង់នេះ គេក្រោកឈរ ស្រឡើង ។
ចាប់កូនខ្លែង ប្រឡែង កូនមាន់ ( បន្ទរ ) អាឡយ ៗ
បើមេទៅទាន់យកមាន់ទៅលាក់ ( បន្ទរ ) អា ឡយ ៗ
លាក់ទុកឯណា លាក់ក្បាលដំណេក ( បន្ទរ ) អាឡយ ៗ
រលឹកពីដេក ពី ដេកវាយមាន់តូងតាង ។ មាន់ច្រៀងចប់ ក៏ឈប់ឈរតម្រៀបគ្នា ។
ខ្លែងក៏ស្រែកសុំភ្លើងបន្តទៀតថា ដូនៗ សុំ ភ្លើង ។
មាន់ឆ្លើយថា ក្អែក ពាំ ទៅទម្លាក់ក្នុង ទឹកទន្លេ បាត់ទៅហើយ រួចក៏ដើរ ព័ទ្ធជុំវិញ ខ្លែង និង ភ្នក់ភ្លើង ហើយច្រៀងតទៀតថា ៖ ប្អូន ដេញ ខ្សែ សូត្រ បង្ហូត ខ្សែ គោម ( បន្ទរ ) អា ឡយ ៗ
ខ្លែង អើយ កុំ លោម មិន បាន មាន់ ទេ ( បន្ទរ ) អាឡយ ៗ ហើយឈរស្ងៀម ។ ខ្លែងក៏និយាយទទូចសុំកូនថា :
ខ - ដូនៗ ឲ្យ សុំ កូន មុខ
ម - ឪពុក មិនឲ្យ
ខ - សុំ កូន ក្រោយ
ម - កំបាក់ កំបែក យក ចុះ
ខ្លែងកាលបានឮមេមាន់ថាឲ្យកូនណា កំបាក់ កំបែក ដូច្នេះក៏តាំងដេញចាប់បេះយក កូន ណាដែលនៅក្រោយគេ , ឯមេមាន់ខំប្រឹង ការពារកូនរបស់ខ្លួនកុំឲ្យគេបេះយកបាន , ឯកូនមាន់ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់រត់ពេនចុះ ពេនឡើងខ្វាចខ្វែង ចាប់បេះយកខ្លួនម្នាក់ៗបាន ។ ជួនក៏ខ្លែងបេះយកកូនម្ដង ១ ម្ដង ២ ទាល់តែអស់ជួន ក៏បេះបានតែ ១ ។ តែគេមានលក្ខខណ្ឌមួយថា បើកូនណា ខ្ទេចចេញពីមេ ព្រោះប្រឹងគេចខ្លាំងហើយ កូននោះ គេក្រាបទៅនឹងដី នោះមេខ្លែង មិនត្រូវចាប់គេទេ ។ កាលអស់កម្លាំងហត់ រៀងខ្លួនហើយ ក៏ឈប់សម្រាកបន្តិច ហើយផ្លាស់ប្ដូរគ្នាលេង តទៅទៀត គេ លេងតែរបៀបនេះរហូតដល់ពេលឈប់ ។
ប៉ុន្តែល្បែងបែបដូចគ្នានេះ នៅស្រុកខ្លះគេ ហៅតម្រូវន័យ តាមរបៀបលេងថា ល្បែង ខ្លែងចាប់កូនមាន់ ក៏មាន ។
ល្បែងនេះជា ការបង្ហាត់មនុស្សឲ្យចេះប្រុង ស្នៀត ប្រុងស្មារតីឲ្យរហ័សរហួន ចេះការពារខ្លួន និង គ្រួសារផង ៕

Related Posts


EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
:lv