ចម្លាក់សត្វរមាសតាមសម័យកាលនីមួយនៃប្រវត្តិសាស្ត្រកម្ពុជា

ចម្លាក់សត្វរមាសតាមសម័យកាលនីមួយនៃប្រវត្តិសាស្ត្រកម្ពុជា🇰🇭

 
បន្ទាប់ពីមានការផ្លាស់ប្តូរសាសនា នាចុង សតវត្សរ៍ ទី ១៣-១៤ នៃ គ្រិស្តសករាជ មក ការបូជាសត្វរមាសដែល ត្រូវបានគេ ចាត់ទុកថាជា ព្រះអាទិទេពរងតំណាងឲ្យ ព្រះអគ្គី ឬ ព្រះ ភ្លើង ត្រូវបានរលត់ ។ ដោយសារតែ ប្រការនេះហើយទើបតួនាទី របស់សត្វរមាស ត្រូវបានគេបំភ្លេច ឬ មើលរំលងក្នុងអត្ថបទសិក្សាស្រាវជ្រាវ ។ ប៉ុន្តែ ដោយសារ សារសំខាន់នៃសត្វនេះទើប យើងមិនអាចមើលរំលងបាន ។ 
 
 
នៅក្នុងអត្ថបទដខ្លីនេះដែលជាសម្រង់ ឯកសារ រូបភាព យើងមិនផ្តោតការយកចិត្តទុកដាក់លើជំនឿ ឬ អត្ថិភាព ផ្នែកនិមិត្ត រូបភាព នៃ សត្វរមាសទេ ។ ដើម្បីរំឮក តួនាទី នៃសត្វនេះក្នុងសតិអារម្មណ៍របស់ មនុស្ស ខ្មែរ បុរាណយើង គ្រាន់តែសូម បង្ហាញនូវរូបភាពឯកសារពាក់ព័ន្ធមួយចំនួនប៉ុណ្ណោះ តាមសម័យកាលនីមួយៗ នៃ ប្រវត្តិសាស្ត្រកម្ពុជាដោយមិន ធ្វើ ការវិភាគស៊ីជម្រៅ ។ 
ជាបឋមសូមជម្រាបថាពាក្យ រមាស ដែលមានក្នុងសិលាចារឹក ខ្មែរ នាសម័យបុរាណគឺជាពាក្យ មន - ខ្មែរ ហើយពាក្យ នេះនៅតែមានក្នុងភាសា ខ្មែរទំនើបរហូតដល់សព្វថ្ងៃ ។ ម្យ៉ាងវិញទៀតពាក្យ ខ្មែរ បុរាណនេះក៏នៅតែ ប្រើប្រាស់ក្នុង សហគមន៍ ខ្មែរ នៅ ប្រទេសថៃសព្វថ្ងៃ ដែរ ។ 
បើសំអាងលើចម្លាក់មួយចំនួន ធ្វើអំពី សំរិទ្ធិ ដែលគេបានជួបប្រទះនៅស្ថានីយ៍ ភូមិស្នាយ ក្នុងខេត្តបន្ទាយមានជ័យបច្ចុប្បន្ន យើងអាចនិយាយបានថាជនជាតិខ្មែរ ពី ដើម នាសម័យ បុរេប្រវត្តិសាស្ត្រ បាន គោរពបូជាសត្វរមាសរួចទៅហើយ ។ គួរឲ្យសោកស្តាយណាស់ ព្រោះ ចម្លាក់សិល្បៈបុរាណទាំងនោះ ដែលយើងមានតែ រូបភាពមិនត្រូវបានរក្សាទុកក្នុងសារមន្ទីរ ជាតិដោយការជួញដូរ ។
ដោយឡែកតាមការស្រាវជ្រាវរបស់ យើងៗក៏បានដឹងទៀតថានៅស្ថានីយ៍ភូមិ បានឈៀង ឯណោះវិញក៏មានការសូន រូបសត្វរមាសអំពីដីដុតផងដែរ ។ ទាំងនេះមានន័យថាមុនឥណ្ឌូរូបនីយកម្ម ដែលសត្វរមាសដែលបានក្លាយទៅជា យានជំនិះរបស់ ព្រះ ភ្លើង ឬ ព្រះអគ្គី ដូច ករណីចម្លាក់បន្តប់ លើសសរ ក្លោងទ្វារ នៃ ទីក្រុង អង្គរបុរី ជាភ័ស្តុតាង ហើយ ដោយសារតែដោយមូលហេតុនេះហើយ ទើបនាំឲ្យកើតពាក្យរមាស ភ្លើង នៅ សម័យ ក្រោយអង្គរ ។ 
វត្តមានរបស់សត្វរមាសនៅអង្គរបុរី អតីត ព្រះរាជាណាចក្រកម្ពុជានាសម័យ នគរ ភ្នំ ឬ ហ្វូ - ណន មិនមែនជារឿង ផ្លែ ក នោះទេ ពីព្រោះចំពោះមនុស្ស ខ្មែរ បុរាណ នា សម័យ ប្រវត្តិសាស្ត្រ សត្វ រមាស គឺជាសត្វអច្ឆរិយៈ ប្រកបដោយ បុណ្យ បារមី គួរ ឲ្យខ្លបខ្លាច ។ ម្យ៉ាងវិញទៀត ខ្មែរ នា ជំនាន់ នេះ គេ ជឿ ទាំងអស់គ្នាថាសត្វនេះតំណាង ឲ្យ ធាតុភ្លើង ផងដែរ អ្វីដែលមិនផ្ទុយ និង មនោគមន៍វិទ្យា សាសនា ឥណ្ឌា ដែល ព្រះ ភ្លើង ត្រូវបានគេតំណាងដោយ ព្រះ អគ្គី ឬ អគ្នី ។ 
បើ និយាយមួយបែប ទៀត ខ្មែរបុរាណ មាន ជំនឿលើសត្វរមាសក៏ដូចទៅលើ សត្វ ផ្សេងៗ ឯទៀតដែរ អ្វីមួយ ដែលមិន ផ្ទុយ និង មនោគមន៍វិទ្យា សាសនា ឥណ្ឌា ដែល ព្រះ ភ្លើង ត្រូវបាន គេ តំណាង ដោយ ព្រះ អគ្គី ឬ អគ្នី ។ បើនិយាយមួយបែបទៀត ខ្មែរបុរាណមានជំនឿ ទៅលើសត្វរមាស ក៏ដូចទៅលើសត្វ ផ្សេងៗ ឯទៀតដែរ ហើយមូលហេតុជំនឿ សាសនា ។ កុំភ្លេចថាក្នុងឋានៈជាយានជំនិះ របស់ ព្រះ អគ្គីសត្វរមាស ត្រូវបានគេ ឆ្លាក់ លើ ក្បាច់ ផ្តែរ ដែលតំណាងទេវតារក្សា ទិសទាំង ៩ នព្វគ្រោះ នាសម័យអង្គរគួរឲ្យ គយគន់ជាអនេក ។ 
ចំពោះ ខ្មែរ នាសម័យវប្បធម៌បាយ័ន យើង បានឃើញមានរូបចម្លាក់សត្វរមាស មួយចំនួនធ្លាក់នៅលើជញ្ជាំង ប្រាសាទបន្ទាយឆ្មារ និង បាយ័ន ដែលពាក់ព័ន្ធទៅនឹង រឿងព្រេង និទាន ដែលមានទេវកថាវិទ្យា ។ ក្រៅពីនេះគេក៏ បានឃើញមានចម្លាក់សត្វរមាសខ្លះទៀត ដែលជា គ្រឿងតុបតែលំអតែទោះជាយ៉ាងនេះក្តីក៏វាបង្ហាញឲ្យឃើញនូវបរិស្ថាន ឬក៏ភាពផូរផង់ នៃធម្មជាតិ ខ្មែរ នាជំនាន់នោះ ។
 
ដោយសារតែមានគំនិតបែបនេះហើយ ទើបគេសូនភាជន៍ នាសម័យអង្គរ បានយកសត្វនេះទៅតុបតែងលំអកុលាលភាជន៍ មួយចំនួន ។ វត្តមានរបស់ចម្លាក់សត្វរមាស នៅលើ ប្រាសាទ ឬ លើកុលាលភាជន៍ ធ្វើឲ្យយើងមានអារម្មណ៍ថា ខ្មែរ នាសម័យបុរាណហាក់បីដូចជាមិនបានចែកអច្ឆរិយ ភាព និង ភាពធម្មតា គឺ ភាពមិនស័ក្តិសិទ្ធិ ឲ្យដាច់ស្រឡះពីគ្នា ឡើយ ។ ហើយ ទំនៀមទម្លាប់នេះបានស្ថិតស្ថេរ រហូតដល់ សព្វ ថ្ងៃ ។ ឧទាហរណ៍ មួយជាក់ស្តែង ដើម្បី ព្យាបាលជម្ងឺ ឬ រោគា ក្បួន ថ្នាំបុរាណ បានចែងថាគេ ត្រូវលាយ ជាមួយឈាមសត្វរមាស ទើបស័ក្តិសិទ្ធិ ។ ការរកឃើញមួយ ថ្មីៗ ទៀត ដែលអាចបញ្ជាក់អំពីភាពត្រឹមត្រូវ នៃទស្សនៈនេះ គឺ ចម្លាក់ ថ្មកិនថ្នាំមួយនៅអង្គរបុរីដែលមាន រាងទៅជាសត្វរមាស ។ សត្វរមាសបុរេអង្គរ នេះ មាន មុខងារ ថែរក្សារោគ ។ ទង្វើនេះ ប្រហែលមកពីគេគិតថាឈាម រមាស ពិតជា មាន គុណសម្បត្តិ ដ៏វិសេសវិសាលពិតៗ ។ 
ខាងលើនេះស ឲ្យឃើញថា វិចិត្រករ ខ្មែរ នា សម័យអង្គរ បានបញ្ចូលទស្សនៈ ខាងលើនេះដែល ប្រកបដោយភាពអាថ៌កំបាំង ក្នុង សម្មិតកម្មរមាសយ៉ាង ប្រាកដ ។ 
សូមរំ ឮកថាគម្ពីសាសនាឥណ្ឌា ពុំដែល បាននិយាយដល់សត្វរមាសនៅ តំបន់ ព្រៃភ្នំ ហេមពាន្ត ឡើយដែលជាសត្វ សក្ការៈ ។ ទោះបីជាសត្វរមាសបានផុតរលត់ ពូជនៅលើទឹកដី ខ្មែរ បច្ចុប្បន្នហើយក្តី លើកលែងតែ នៅក្នុង អតីតដែនដីសណ្ត កម្ពុជា ក្រោម ដូចជានៅ ម្តុំ ដូនណៃ ជាដើម ដែលបណ្តាលពីការសម្លាប់ រង្គាល ដើម្បី យកស្នែង ធ្វើថ្នាំ ប៉ូវ ក៏ នៅមាន ស្ថាននាមជាច្រើន ទាក់ទិន នឹង សត្វ នេះ នៅខ្ពង់រាបនគររាជសីមា និង នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា នៅឡើយ ។ ដូច្នេះ ស្ថាននាមក៏ដូចជាវត្ថុសិល្បៈ បុរាណ គ្រប់ សម័យកាល នៅតែមានតម្លៃ វប្បធម៌ សម្រាប់យើងដដែលដែលចង់ ស្វែងយល់ អំពី ខ្មែរ ។ 
ជាពត៌មានបន្ថែមសូមរំឭកថា នាសម័យអង្គរ ជាពិសេស សម័យចតុមុខ សត្វ រមាស ត្រូវបានគេ ប ញ្ខូ ល ក្នុង ក្បួន ហែ ព្រះ សព ព្រះមហាក្សត្រ ខ្មែរ ទាំងឡាយ - លើកលែងតែករណី ព្រះបាទនរោត្តម សីហនុ តែប៉ុណ្ណោះ - ក្នុងឋានៈជាសត្វ ហេមពាន្ធ ទ្រ កោដ្ឋ ដាក់ ព្រះ អដ្ធិធាតុ លើ ខ្នងរបស់ខ្លួន ។ 
សង្ខេបសេចក្តីមកការបូជាសត្វរមាស ថ្វីត្បិតតែ មានភាពចុះ សម្រុងគ្នា ជាមួយ និមិត្តរូប នៃ ព្រះ អគ្គី ដែលមាន ប្រភពពី ឥណ្ឌា ក៏ប៉ុន្តែពុំមែនស្ថិតក្នុងបញ្ញាត្តិកម្ម ស្តីពី ពិភពលោក ឬ ចក្រវា ឡ នៃ គំនិតរបស់ ជនជាតិឥណ្ឌា ឡើយ ។ វាគឺជា កេរ្តិ៍ដំណែល វប្បធម៌ មន ខ្មែរ របស់ ជនជាតិខ្មែរ ៕ 
ត្រា ណេ


EmoticonEmoticon