ល្បែងឈូង

ល្បែងឈូង 
ល្បែងឈូងជា ល្បែងមួយម្យ៉ាងរបស់ មនុស្សកំលោះ ក្រមុំ ឬ មនុស្សចំណាស់ៗ ប្រុស - ស្រី ទូទាំងកម្ពុជរដ្ឋគេតែងលេង នៅវេលាយប់ខែភ្លឺក្នុងរដូវចូលឆ្នាំថ្មី ( ខែ ចេត្រ - ពិសាខ ) ។ គេចែកគ្នាជា ២ ពួក ប្រុសមួយពួក , ស្រី មួយពួក ។ 

ក្នុងមួយពួកៗ មានគ្នាចំនួន ពី ១០ នាក់ ឬ ២០ នាក់ ឡើងទៅឈរត្រៀមជាពីរជួរទល់មុខគ្នាឃ្លាត ពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ។ គេយក ក្រមា ឬ កន្សែងមកឆ្មូលឲ្យមូលចងរឹតឲ្យ តឹងណែនល្អទុកឲ្យមានកន្ទុយបន្តិចហៅថា ឈូងសម្រាប់កាន់បោះ ឬ ចោលទៅមក រកគ្នា ។ សកម្មភាពរបស់អ្នកលេងដូច រូបភាពនេះ ៖
ឈូងមានពីរបែប ៖ 
 ១. ឈូង ច្រៀងរាំ 
២. ឈូង លោះខ្ញុំ
១. ឈូងច្រៀងរាំមុនដំបូងពួកខាង ប្រុស បោះឈូងទៅឲ្យពួកខាង ស្រី ពួកខាង ស្រី ប្រុងចាប់កុំឲ្យធ្លាក់ដល់ដីបើធ្លាក់ដល់ដីគេចាត់ជាស្អុយហើយគេចាប់ផ្ដើមបោះទៅឲ្យខាងប្រុសវិញ ពួកខាងប្រុសប្រុងចាប់កុំឲ្យធ្លាក់ដល់ដី ។ ការចាប់បានហើយចោលសំដៅទៅពួកខាង ស្រី គឺសំដៅនាងណា ដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ជាស្អុយរួច គេចាប់ផ្ដើមបោះជាថ្មីទៀត បើ ចោលត្រូវស្រីណាហើយ ស្រីនោះ ច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថាច្រៀងរាំជូនឈូង ។ របៀបច្រៀងរាំនោះម្នាក់កាន់ឈូងនាំមុខម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា <ប្អូនចាប់ឈូងបានឈូងបែកជាបួន ព្រលឹង ប្រុសស្ងួនទទួលឈូងទៅ > ។ ពួក ស្រីៗ ក្រៅពីនោះ គ្រប់គ្នាទទួលថា <ឲ្យណាកែវ កែវពី អា ឱណាកែវអឺយអឺ អឺង អឺយ !> រួច ហើយហុចឈូងនោះទៅឲ្យ ប្រុសៗទទួលយកហើយក៏ផ្ដើមបោះឈូងនោះ ទៅឲ្យពួកខាង ស្រីចាប់វិញ ។
បើពួក ស្រី ចាប់ឈូងបានក៏ចោល សំដៅទៅពួកប្រុស បើចោលត្រូវ ប្រុសណា ប្រុសនោះត្រូវរាំនាំឈូង ទៅជូនខាង ស្រី ដោយច្រៀងជាទំនុក ថា � បង ចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបងទទួលឈូងទៅ � ។ ពួក ប្រុសៗ គ្រប់គ្នាទទួលបន្ទរថាឲ្យណា កែវ កែវ ពី អា ឱ ណា កែវ អឺយ អឺ អឺ ង អឺយ ! ហើយក៏ហុចឈូងនោះទៅឲ្យ ពួក ស្រីៗទទួលយកទើបផ្ដើម បោះ តទៅទៀត ។
២. ឈូងលោះ ខ្ញុំ ដើមដំបូងខាង ប្រុសគេ ផ្ដើមច្រៀង ១ ទំនុកជាមុន ។ ឯទំនុកច្រៀង ឈូងមានច្រើនបែបប្លែកៗទៅតាម ប្រាជ្ញា របស់អ្នកនាំច្រៀងនៅតាម ស្រុក ។ ទីនេះ ស្រង់យកតែទំនុកធម្មតា ដែលអ្នកលេង ឈូងគ្រប់ស្រុក គេតែងច្រៀងគ្រប់គ្នាថា ៖ បងបោះឈូងទៅ អូនអើយកំពស់ចុងដូង ( ស្ទួន ) ក្រមុំ ឈរច្រូងអូនអើយទទួល ឈូងបង � ឬថា � បង បោះឈូងទៅ ឈូងបែកជាបួន ស្រី ណាមានខ្លួនទទួ លឈូងបង ៘ ច្រៀងហើយគេ ស្រែក ប្រាប់ថាឈូងអើយឈូង ! ហើយអ្នកផ្ដើម ទំនុកក៏បោះឈូងទៅលើពួកស្រីៗឲ្យពួក ស្រីៗចាប់ ។ ខាង ស្រី ចាប់ឈូងបានគេ ចោលសំដៅទៅរក ប្រុសណាដែល ត្រូវចិត្តបើចោលទៅត្រូវ ប្រុសណាគេទៅ ចាប់យក ប្រុស នោះមកទុកខាងពួកគេ ។ បើចោលមិនត្រូវទេ ខាង ប្រុសគេចាប់ ឈូងនោះចោលសំដៅមករក ស្រីណា ដែលគេស្ម័គ្រ បើខាងប្រុសចោលមក ត្រូវ ខាង ស្រី ហើយប្រុសម្នាក់ដែល ស្រីចាប់ យកទៅទុកមុននោះ ត្រូវបានរួចខ្លួន បើ ប្រុសចោលមិនត្រូវស្រីវិញទេ ប្រុសម្នាក់ នោះត្រូវនៅខាង ស្រីដដែល ។ បើខាង ណាប៉ុនប្រសប់ គេចោលយកខាងម្ខាង ទាល់តែអស់ ។ កាលណាអស់គ្នាហើយ គេ ផ្ដើមលេងសារជាថ្មី ដោយឲ្យខាង ស្រី បោះឈូងទៅឲ្យខាង ប្រុសមុនវិញ ។ មុន នឹង ស្រីៗ ចោលឈូងទៅឲ្យ ប្រុសគេ ស្រែកច្រៀង ថាអូនបោះឈូងទៅបង អើយកំពស់ចុងស្លា ប្រុស ឈរត្រៀបត្រា បងអើយទទួលឈូងអូន ៘ ច្រៀង ហើយគេ ស្រែកថា ឈូងអើយឈូង !ហើយគេបោះឈូងទៅលើពួកប្រុសៗ ។ 
ឯខាង ប្រុស បើគេចាប់ឈូងខាង ស្រីបាន ហើយគេចោលឈូងនោះសំដៅទៅ ស្រីៗ កាលបើត្រូវ ស្រីណាម្នាក់គេចាប់យក ស្រីនោះមកទុកខាងគេ ។ បើខាងណាអស់មនុស្សគេចែកគ្នាលេងសារជាថ្មី ។ 
មនុស្សដែលគេចាប់បាននោះជួនកាលគេ ចងមុខឲ្យជិតលែងឲ្យរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្តសប្បាយ ។
របៀបលេងបែប ទី ២ នេះជួនកាល អ្នកលេងគេ ច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្ដងក៏មាន ។
ល្បែងនេះ រាប់ចូលក្នុងពួកការហាត់ភ្នែកឲ្យ វ៉ៃហាត់ដៃឲ្យ ត្រង់ផងជាការកំសាន្ត សប្បាយដោយមានការ រាំច្រៀងលាយ ជាមួយផង ៕


EmoticonEmoticon