ល្ខោនបាសាក់

ល្ខោនបាសាក់🇰🇭

ទម្រង់សិល្បៈទស្សនីយភាព ខ្មែរ បាន យោងយកឈ្មោះក្នុងលក្ខណៈខុស ៗ ប្លែក គ្នាជាច្រើន។ ទម្រង់ខ្លះបានយក ឈ្មោះ ចេញអំពីឧបករណ៍តន្ត្រី ឫ វង់តន្ត្រីណា មួយ ដូចជាល្ខោនយីកេ ឫ ល្ខោនមហោរីជា ដើម។ ប៉ុន្តែទម្រង់ខ្លះទៀតបានយក ឈ្មោះ ពី សិល្បករដែលមាន ប្រជាប្រិយភាព ខ្លាំង លើសលប់ដូចជាសិល្បៈចម្រៀងអាយ៉ៃ។

 

ចំណែក ល្ខោនបាសាក់វិញក៏មិនខុសពី ទម្រង់ដទៃទៀតប៉ុន្មានដែរ ប៉ុន្តែបានយក ឈ្មោះរបស់ខ្លួនពីទីកន្លែងកំណើតនៃ ទម្រង់សិល្បៈនេះបានរីកចម្រើនទៅវិញ ពោល គឺល្ខោនបាសាក់មានដើមកំណើត នៅ ស្រុក បាសាក់ ខេត្ត ឃ្លាំង ទល់មុខ ព្រះ ត្រពាំង កម្ពុជា ក្រោម ។ ទឹកដីកម្ពុជា ក្រោមនេះ ត្រូវ បានពួកអាណានិគម និយម បារាំងកាត់ទៅឲ្យវៀតណាម ថ្ងៃ ទី ២១ ខែ ឧសភា ឆ្នាំ ១៩៤៩។ ឥឡូវស្ថិតនៅ “ភាគ ខាងត្បូង នៃ សាធារណរដ្ឋ សង្គមនិយម វៀតណាម សព្វ ថ្ងៃ”។ បាសាក់ជា ឈ្មោះ ទន្លេ មួយដែលជាខ្នែង មួយ នៃទន្លេមេគង្គ ទាំងបួនដែល ប្រសព្វគ្នានៅ ភ្នំ ពេញ “ចតុម្មុខ” ។ ទន្លេនេះបានហូរកាត់ទៅទិសខាង ត្បូងចាក់ទៅក្នុងឈូងសមុទ្រចិន ហើយ នៅលើដងទន្លេនេះ ហើយដែលជាទីតាំង នៃ ស្រុក បាសាក់ ខេត្ត ឃ្លាំង ទល់មុខនឹង ខេត្ត ព្រះ ត្រពាំង ដែលល្ខោនបាសាក់ បាន ចាប់កំណើតឡើង ។ តំបន់នេះក៏ដូចជាតំបន់ ដទៃទៀតមាន ប្រជាជន ខ្មែរ រស់នៅ ច្រើនជាតំបន់មានអារ្យធម៌ និង មានកេរ ដំណែលវប្បធម៌ ខ្មែរ ពីបរមបុរាណ ច្រើន ដូចជា ប្រាសាទ ស្រះបុរាណ វត្ត អារាម តន្ត្រី ច្រើន វង់ និង ល្ខោន ច្រើន ប្រភេទ ដូចជា យីកេរ្តិ៍ និង ល្ខោនយក្សរាំជាដើម ។ល។ និង ។ល។
តាមព័ត៌មានដែលទទួលបានល្ខោន បាសាក់ សព្វ ថ្ងៃនេះមាន ប្រភពមកពី ល្ខោន ទ្រើង ឃ្លោង ហើយបានរីក ចម្រើនឡើងដោយស្នាដៃបញ្ញវន្តមួយ ក្រុមដែលមាន ចំណេះ ជ្រៅ ជ្រះ ខាងអក្សរសិល្ប៍ និង សាសនា ក្រោមការដឹកនាំរបស់អតីតចៅ អធិការវត្ត ខ្សាច់កណ្ដាល “បាសាក់ ព្រះ ត្រពាំង” កម្ពុជា ក្រោម ឈ្មោះ លោក គ្រូ សួរ ។ ប្រវត្តិ ជាហូរហែនោះមានដូច តទៅ នេះ៖
ក្រោយពេលសឹកមកគោលបំណងថែ រក្សា ជំរុញលើកតម្លៃវប្បធម៌ជាតិរបស់ខ្លួន លោក គ្រូ “សួរ” ក៏បាន ប្រមែប្រមូលអ្នក សឹក ពី បួស “បណ្ឌិត” ដូចគ្នា ព្រមដោយ កូនសិស្សកូន គណពុទ្ធបរិស័ទ ផ្សេងៗ ទៀតបង្កើតជា ល្ខោន មួយវង់ ។ ប៉ុន្តែ ដោយកាលណោះនៅមានកង្វះខាតខាង ផ្នែកសម្ភារៈ និង ឆាក ល្ខោននេះ ត្រូវគេនាំ គ្នាសម្ដែង ដោយផ្ទាល់ដី ក្នុងរោងដែល សង់ឡើងដោយ ប្រក់ ឫ កាប់មែកឈើ យមក គ្រប ប្រហាក់ ប្រហែល គ្នា នឹង ទ្រើង ដែល គេ ដាំ ឃ្លោក ទើប អ្នក ស្រុក គេ និយម នាំ គ្នា ហៅ ល្ខោន នេះ ថា ល្ខោន ទ្រើង ឃ្លោក ។ ល្ខោន ទ្រើង ឃ្លោក នេះមានវត្តមានរហូតដល់ អំឡុង ឆ្នាំ ១៩៥៣ ឫ ក៏ ក្រោយនោះបន្តិចផងនៅ ជាយ ក្រុង ភ្នំពេញ និងជនបទនានា។

អ្នកខ្លះនិយម ហៅ ល្ខោន ទ្រើង ឃ្លោក នេះថាជា “យូកេរ្តិ៍” វិញ។ ពាក្យ យូរកេរ្តិ៍ នេះជាពាក្យ ដ៏មានតម្លៃសម្រាប់បញ្ជាក់ថា ទម្រង់ សិល្បៈនេះ គឺជាមរតកតាំងពីយូរ លង់មកហើយរបស់ជនជាតិ ខ្មែរ ។ ឈ្មោះ នេះ ត្រូវ បង ប្អូន ខ្មែរ កម្ពុជា ក្រោម ប្រើ ប្រាស់ រហូតមកដល់សព្វ ថ្ងៃ សម្រាប់ សំគាល់ ទម្រង់ ល្ខោន មួយដែល ខ្មែរ នៅ កម្ពុជា យើងសព្វ ថ្ងៃ និយមហៅថា ល្ខោន បាសាក់ នេះឯង ។
ល្ខោន ទ្រើង ឃ្លោក បានពង្រឹង ប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ព្រោះ អ្នកសម្ដែងសុទ្ធតែជាអ្នកពូកែខាង អក្សរសិល្ប៍ពូកែ ប្រើ ពាក្យ សម្ដីជាកំណាព្យកាព្យ ឃ្លោង ពូកែការសម្ដែង ដោយឥត ព្រាងទុកជាហេតុនាំឲ្យ ទស្សនិកជនមានការកោតសរសើរ និង ចូលចិត្ត ក្រៃលែង ។ មិនតែប៉ុណ្ណោះ ល្ខោន នេះបានទៅជាកម្មវត្ថុ នៃការ ប្រឡង ប្រជែងជាមួយ នឹង ល្ខោន “កៃ លឿង វៀតណាម” ហើយ ក៏បានជះឥទ្ធិពលលើ គ្នា ទៅវិញទៅមក ។ ក្រោយមកក្នុងការ ដែលជនជាតិចិនមួយចំនួនធំជាអ្នកភៀស ខ្លួន អំពីសង្គ្រាមនៅ ស្រុកចិនពិសេស ក្នុង រយៈ ពេលនៃការបះបោររបស់ពួក ម៉ាន់ជូ (Manchu) បានហូរ ច្រាលមកតាម សមុទ្រហើយបានចូលមកបោះទីតាំងនៅ តំបន់ កូសាំងស៊ីន នេះរស់នៅលាយ ឡំ ជា មួយ ប្រជាជន ខ្មែរ និង ប្រជាជន វៀតណាម ។
ក្នុងពេលដែលហូរចុះមកជនជាតិចិន ទាំង នោះ បាននាំយកនូវ ទំនៀមទម្លាប់ ប្រពៃ ណី និង សិល្បៈ ផ្សេងៗ ដូចជា “ល្ខោន ហ៊ី” ជាដើមមកជាមួយ ផង ។ ទាំង ល្ខោន ទ្រើង ឃ្លោក ខ្មែរ ទាំង ល្ខោន កៃ លឿង វៀតណាម ទាំង ល្ខោន ហ៊ីចិន បាន ប្រលង ប្រជែង ខំ ប្រឹង បញ្ចេញឥទ្ធិពល រៀងៗ ខ្លួនដណ្ដើមយក ប្រជាប្រិយភាព ស្រូប យកចំណង់ និង ចំណូលចិត្តទស្សនិកជន ក្នុងតំបន់នោះ ។ ទីបំផុត ល្ខោន ហ៊ីចិន បានទទួលជោគជ័យដ៏ធំធេង ។ ឃើញ ហេតុផលយ៉ាងនេះដើម្បីទាមទារ ប្រជាប្រិយភាពក្នុងចំណោមទស្សនិកជន ចម្រុះជាតិសាសន៍នោះ អ្នកដឹកនាំ ល្ខោន ទ្រើង ឃ្លោក បានចម្លងយកចំណុចសំខាន់ៗ ខ្លះ ពី ល្ខោន ហ៊ីចិន ដែល ខ្លួនយល់ថា មានសារសំខាន់ សម្រាប់ ល្ខោន ខ្លួន ។ ចាប់ពីពេលនោះមក ល្ខោន ទ្រើង ឃ្លោក បានទទួល ប្រជាប្រិយ ដ៏ធំធេងក្នុងតំបន់ កូសាំងស៊ីន នេះ ព្រោះ ពេលនោះទាំង អ្នក ដឹកនាំ វង់ ល្ខោន ទាំង សិល្បករអ្នក សម្ដែង មាន ការ ឆ្លាតវាងវៃណាស់នៅទីណា កន្លែងណាដែលមាន ប្រជាជន ខ្មែរ ជាអ្នក មើលភាគ ច្រើន គេតែងនាំគ្នាសម្ដែងជា ភាសា ខ្មែរ សុទ្ធ កន្លែងណាដែលមាន ប្រជាជន វៀតណាម មើល ច្រើនការ សម្ដែងតែង ឆ្លូក គ្នា ជាពីរភាសា គឺ ខ្មែរ ផង វៀតណាម ផងផ្ទុយទៅវិញកន្លែងណា ដែលមាន ប្រជាជនចិនមើល ច្រើន គេ តែងនិយាយ និង ច្រៀងភាសា ខ្មែរ ផង និង ភាសាចិន ផង សម្របសម្រួល ខ្លួនទៅ តាម លក្ខណៈ ភូមិសាស្ត្រ ទឹក ដី និង ប្រជាជន នៅតាមតំបន់។
ចំពោះ ប្រវត្តិដែល ល្ខោន ទ្រើង ឃ្លោក ឫយូរ កេរ្តិ៍ ជា មរតកដែលបានចាប់ កំណើតនៅ កម្ពុជា ក្រោម ហើយបាន ត្រូវ គេប្ដូរឈ្មោះ មក ជា ល្ខោន បាសាក់ នៅ កម្ពុជា យើង សព្វ ថ្ងៃ នេះ នោះ គឺ មាន ដំណើរ រឿង ដូច ត ទៅ នេះ៖
នៅ ក្នុង អំឡុង ឆ្នាំ ១៩២០ មាន បង ប្អូន ពីរ នាក់ បង ឈ្មោះ លី កាញ់ និង ប្អូន ឈ្មោះ លី សួន និង មានដើមកំណើត កើត ជា នៅ ស្រុក បាសាក់ ដែនដីកម្ពុជា ក្រោម ។ លី កាញ់ ជា បង បានចាកចេញពី ស្រុក កំណើតរបស់ខ្លួន ដើម្បីទៅរស់នៅ ប្រទេស បារាំង ។ ក្រោយ មក ដោយ ការ ខំប្រឹង ប្រែង រកទទួលទានមានបាន លី កាញ់ ក៏ក្លាយជាអ្នកមាន ទ្រព្យ សម្បត្តិ ធនធាន បង្គួរ នៅ ប្រទេស បារាំង ។

ថ្ងៃ មួយ លី សួន ជា ប្អូន ផ្ញើ សំបុត្រ ទៅ សួរ សុខ ទុក្ខ លី កាញ់ ជា បង ហើយ ក៏ បាន សុំ ប្រាក់ មួយ ចំនួន ពី បង ដើម្បី ប្រកប របរ ជំនួញ ជួញ ដូរ នៅ ឯ ស្រុក កំណើត របស់ ខ្លួន ។ លីកាញ់ ក្នុង ទឹក ចិត្ត អាណិត ប្អូន ក្នុង ទឹក ចិត្ត ស្រណោះ ស្រណោក ស្រុកកំណើតជាទី រលឹករបស់ ខ្លួន និង ក្នុងស្មារតីចង់ថែរក្សាវប្បធម៌ ពណ៌ សម្បុរ ជាតិ របស់ ខ្លួន ដែល ស្ថិត ក្នុង មជ្ឈដ្ឋាន ចម្រុះ ជាតិ សាសន៍ ឲ្យ គង់ វង្ស ក៏ បាន ផ្ញើ ប្រាក់ មក ឲ្យ លី សួន ជា ប្អូន ហើយ បាន សរសេរ សំបុត្រ ប្រាប់ ថា សូម ប្អូន កុំ ធ្វើ ជំនួញ ដូរ អ្វី ក្រៅ ឲ្យ សោះ លុយ ដែល បង ផ្ញើ ឲ្យ នេះ សូម ប្អូន គិត យ៉ាង ណា ជួយ ពង្រីក និង ថែ រក្សា សិល្បៈ យូរ កេរ្តិ៍ ដែល មាន កំណើត នៅ ឃ្លាំង នៅ ព្រះ ត្រពាំង ហើយ ដែល យើង បាន មើល ទាំង អស់ គ្នា ជា ញឹក ញាប់ កាល នៅ ពី តូច ៗ នោះ ឲ្យ គង់ វង្ស ផង ។
ដោយ សារ បណ្ដាំ និង ជំនួយពី លី កាញ់ ជា បង លី សួន ក៏ ក្លាយ ទៅ ជា ថៅកែ ល្ខោន បាសាក់ ដ៏ ល្បី ល្បាញ ដំបូង គេ បង្អស់ ដែល ទស្សនិកជន និយម ហៅ ឈ្មោះ គាត់ ថា ថៅកែ “ឆា គ្រួន” ។
ក្នុង ឆ្នាំ ១៩៣០ ក្នុង ពេល ដែល ទម្រង់ នេះ រីក ចម្រើន នៅ កម្ពុជា ក្រោម “វៀតណាម ខាង ត្បូង” ថៅ កែ ក្រុម ល្ខោន ឈ្មោះ លោក ឆា គ្រួន នេះ បាន នាំ ក្រុម សិល្បៈ ល្ខោន របស់ ខ្លួន មក សម្ដែង ធ្វើ អាជីវកម្ម នៅ ភ្នំពេញ និង ខេត្ត នានា ក្នុង ប្រទេស កម្ពុជា ។ ដំណើរ បេសកកម្ម ទី១ របស់ ក្រុម ល្ខោន លោក ឆា គ្រួន ដែល បាន មក សម្ដែង នៅ ប្រទេសកម្ពុជា មិន សូវ ទទួល បាន ជោគ ជ័យ ទេ មូលហេតុមកពី ទម្រង់ ល្ខោន នេះ ត្រូវ ប្រឡង ប្រជែង ជា មួយ ទម្រង់ ដទៃ ទៀត ដែលមានយ៉ាងសំបូរ បែប នៅ កម្ពុជា ភាគកណ្ដាល ដូចជា ល្ខោន ប្រាមោជទ័យ “១៩២០-១៩៤០” និង ល្ខោន មហោរី ដែល កើត មាន ជា យូរ លង់ មក ហើយ ។ ពិត មែន តែ លើក ទី១ នេះ ល្ខោន បាសាក់ បាន ទទួល បរាជ័យ ប៉ុន្តែ ពេល នោះ សិល្ប ករ ល្ខោន បាសាក់ បាន ហាត់ រៀន និង ស្រូប យក នូវ ចំណេះ ថ្មីៗ មួយ ចំនួន ពី ទម្រង់ ល្ខោន នៅ ភ្នំពេញ ដូចជា ភ្លេង មហោរី ឫ ចម្រៀង មហោរី ជា ដើម មុន ពេល ត្រឡប់ ទៅ ស្រុក វិញ ។
ក្រោយ ពី ពេល ហាត់ វៀន និង បាន សម្ដែង ច្រើន លើក ច្រើន សារ ដោយ បញ្ចូល បច្ចេកទេស ថ្មីៗ មួយ ចំនួន ផង ល្ខោន នេះ បាន ទទួល ជោគជ័យ កាន់ តែ ធំ ធេង នៅ តំបន់ កូសាំងស៊ីន ។ បន្ទាប់ ពី នោះ មក លោក ឆា គ្រួន ក៏ នាំ ក្រុម របស់ គាត់ តាម ទូក ប៉ុកចាយ ដែល មាន គ្រឿង ប្រដាប់ ដំឡើង ឆាក និង សម្ភារៈ តុបតែង លំអ ផ្សេងៗ គឺ ឆាក ចល័ត ដែល ដំឡើង លើ គោក ក៏ បាន ឫ ដំឡើង លើ ទូក ក៏ បាន ហើយ នាំ ក្រុម សិល្បៈ នេះ មក សម្ដែង នៅ រាជ ធានី ភ្នំពេញ និង ខេត្ត ឯ ទៀត ជា លើក ទី២ ។ លើក នេះ ល្ខោន លោក ឆា គ្រួន បាន ទទួល ជោគជ័យ យ៉ាង ធំធេង ក្នុង ការ ប្រកួត ប្រជែង ជា មួយ ល្ខោន បា្រមោជ្ជទ័យ និង ល្ខោន មហោរី នៅ ភ្នំពេញ និង តំបន់ ដទៃ ទៀត នៅ ប្រទេស កម្ពុជា ពិសេស គឺ ខេត្ត តាម មាត់ ទន្លេ ។ ល្ខោន លោក ឆា គ្រួន នេះ ស្រូប យក ទស្សនិកជន យ៉ាង ច្រើន គគ្រឹក គគ្រេង ហើយ បាន ធ្វើ ឲ្យ ល្ខោន ប្រា មោជទ័យ និង ល្ខោន មហោរី ធ្លាក់ ក្នុង វិបត្តិ ដ៏ ធ្ងន់ធ្ងរ បាត់ បង់ ប្រជាប្រិយភាព ហើយ ចំនួន ទស្សនិកជន ចេះ តែ ថយ ចុះ ជា លំដាប់ ។ ដោយ សារ មធ្យោបាយ សម្ដែង ថ្មី រហ័សរហួន ស្វាហាប់ ការ តុបតែង លំអ ឆាក សំលៀក បំពាក់ ការ លាប មុខ ឫ គូរ មុខ ដ៏ ល្អ (កន្លែង ខ្លះ ទទួល ឥទ្ធិពល ពី ហ៊ី ចិន) ទាំង ល្បិច ហោះ ហើរ ក៏ ប៉ិន ប្រសប់ ពិសេស សំនៀង រដឺន ទាំង សម្ដី និយាយ ទាំង ចម្រៀង របស់ ខ្មែរ បាសាក់ ស្រទន់ ពីរោះ ហើយ ពាក្យ សម្ដី ប្រកប ដោយ អត្ថន័យ ខ្លឹម សារ ល្អ ព្រោះ អ្នក សម្ដែង ភាគ ច្រើន ច្រើន ជា អ្នក មាន ចំណេះ ជ្រៅ ជ្រះ ខាង អក្សរសិល្ប៍ និង សាសនា ផង ធ្វើ ឲ្យ ទស្សនិកជន នៅ កម្ពុជា កណ្ដាល នេះ ជក់ ចិត្ត ដិត អារម្មណ៍ យ៉ាង ខ្លាំង រហូត ដល់ គេ នាំ គ្នា ហៅ ឫ ឲ្យ ឈ្មោះ ទម្រង់ ល្ខោន នេះ ថា ជា “ល្ខោន បាសាក់” ដោយ យក ទី កន្លែង នៃ ទម្រង់ សិល្បៈ នេះ រីក ចម្រើន? មក ដាក់ ឈ្មោះ ឲ្យ ទម្រង់ ល្ខោន នេះ តែ ម្ដង ។ គឺ ចាប់ ពី ពេល នោះ មក ហើយ ដែល ល្ខោន ទ្រើង ឃ្លោក ឫ យូរ កេរ្តិ៍ ប្រែ ឈ្មោះ ជា ល្ខោន បាសាក់ ដែល យើង ស្គាល់ និង បាន ឃើញ រហូត ដល់ សព្វ ថ្ងៃ នេះ ។
ដោយ មូល ហេតុ សេដ្ឋកិច្ច ក្នុង បំណង យក ទម្រង់ សិល្បៈ ធ្វើ ជំនួញ ពួក ថៅកែ ជា ច្រើន នាក់ នៃ វង់ ល្ខោន នៅ ភ្នំពេញ បាន រក វិធី ធ្វើ ឲ្យ វង់ ល្ខោន លោក ឆា គ្រួន ធ្លាក់ ចូល ក្នុង វិបត្តិ រលាយ ក្រុម ហើយ ការ សម្ដែង ចុះ ខ្សោយ ដោយ ប្រើ ទឹក លុយ ទិញ ដោយ លួច លាក់ នូវ សិល្ប ករ ពូកែៗ គ្រូ ល្ខោន ពូកែៗ ដើម្បី ឲ្យ បែក ខ្ចាយ ចេញ ពី វង់ ល្ខោន លោក ថៅកែ ឆា គ្រួន ដើម្បី ចូល មក ផ្ដល់ ចំណេះ និង បម្រើ នៅ ក្នុង ក្រុម សិល្បៈ របស់ ខ្លួន វិញ ។ វង់ សិល្បៈ ល្ខោន បាសាក់ របស់ លោក ឆា គ្រួន បាន ជួប ប្រទះ នឹង វិបត្តិ យ៉ាង ធំ មែន ព្រោះ គ្រូ ធំៗ ដូចជា លោក គ្រូ ខ្មៅ លោក គ្រូ ខ្លា និង មិត្តភ័ក្ដិ ដទៃ ទៀត មួយ ចំនួន បាន ចាក ចេញ ពី ក្រុម លោក ឆា គ្រួន ហើយ ចូល ទៅ បង្ហាត់ ចំណេះ ល្ខោន បាសាក់ ទាំង ផ្នែក តន្ត្រី ទាំង ហួន ទាំង ចម្រៀង ទាំង ការ សម្ដែង ដោយ ឥត ព្រាង ទុក ដល់ ក្រុម ដទៃ ទៀត ។ ប្រហែល ជា ចាប់ ពី ឆ្នាំ ១៩៣៧ នៅ រាជធានី ភ្នំពេញ គេ ឃើញ មាន ក្រុម និង រោង ល្ខោន បាសាក់ ជា ច្រើន ដូចជា រោង មួយ នៅ ផ្សារ កាប់ គោ ។ ខាង លិច រោង នេះ មិន ឆ្ងាយ ប៉ុន្មាន មាន រោង មួយ ទៀត សង់ អំពី ឈើ ដែល គេ និយម ឲ្យ ឈ្មោះ ថា រោង ឈើ ។ ខាង លិច រោង ទី២ មិន ឆ្ងាយ ប៉ុន្មាន មាន រោង ល្ខោន បាសាក់ មួយ ទៀត សង់ អំពី ថ្ម ដែល គេ និយម ឲ្យ ឈ្មោះ ថា រោង ស្ពាន កូន កាត់ ឫ រោង ថ្ម “នៅ កន្លែង វិមាន ឯករាជ្យ សព្វថ្ងៃ” ដឹក នាំ ដោយ អ្នក ស្រី ម្លិះ ឡា ។ រោង មួយ ទៀត នៅ ខាង លិច វាំង ជ្រុង ខាង ត្បូង ដែល គេ និយម ហៅ ថា រោង សយ សង្វៀន ។ មួយ ទៀត រោង ផ្សារ សួន ចាស់ ឫ រោង ល្ខោន ក្លឹង្គ នៅ ចំមុខ វត្ត បទុមវតី ។ រោង ផ្សារ ស៊ី ឡឹប ដែល ដឹក នាំ ដោយ អ្នក ម្នាង ម្នាក់ នៃ ព្រះ រាជា ស៊ីសុវត្ថិ មុនីវង្ស គឺ អ្នក ម្នាង ឃុន ព្រះ ម៉ែ នាង បុប្ផា នរលក្ខណ៍ យិន តាត ។ រោង មួយ ទៀត នៅ តា ខ្មៅ ខេត្ត កណ្ដាល ។ ក្រោយ ពី នោះ មក ទើប គេ ឃើញ មាន រោង ដទៃ ទៀត ជា ច្រើន ដូចជា រោង គីឡូ លេខ ៦ ។ រោង ទួល ទំពូង នៅ ចែង ខាង ជើង វត្ត ទួល ទំពូង សព្វថ្ងៃ រោង ទួល គោក រោង បាក់ ស្រេង និង អ្នក ស្រី អ៊ុន វ៉ាង “នៅ ម្ដុំ រោង ភាពយន្ត ចេនឡា” សព្វថ្ងៃ ។ រោង ផ្សារ ដេប៉ូ និង រោង ដទៃ ទៀត សម្ដែង ល្ខោន បាសាក់ ជា ប្រចាំ ។ ឯ រោង ភាពយន្ត ល្ខោន គឹម សឹង នៅ ខាង លិច ផ្សារ កណ្ដាល និង រោង គឹម ភុង នៅ ខាង ត្បូង ឈាង ខាង លិច ផ្សារ ថ្មី ក៏ មាន សម្ដែង ល្ខោន បាសាក់ ម្ដង ម្កាល ដែរ ។
គឺ ចាប់ ពី ពេល នោះ មក ហើយ ដែល ល្ខោន បាសាក់ ចាប់ សាយ ភាព ខ្លាំង មែន ទែន នៅ ប្រទេស កម្ពុជា តាម រយៈ ការ ធ្វើ សកម្ម ភាព ទៅ មក សម្ដែង ចុះ ឡើងៗ គ្រប់ ទី កន្លែង ហើយ មាន ក្រុម ខ្លះ បាន ទៅ បោះ ទី តាំង នៅ ខេត្ត និង ស្រុក នានា បាន ទៅ បង្រៀន និង កសាង ក្រុម ជា ច្រើន តាម មូលដ្ឋាន ផ្សេងៗ គ្នា ។
ខាង លើ នេះ ជា ប្រវត្តិ របស់ ល្ខោន បាសាក់ ដែល យើង ទទួល ពី គ្រូ ចាស់ៗ និង មិត្តភ័ក្ដិ ខ្មែរ មួយ ចំនួន ដែល ស្ថិត នៅ ភាគ ខាង ត្បូង នៃ សាធារណៈ រដ្ឋ សង្គម និយម វៀតណាម សព្វថ្ងៃ អម ដោយ ឯកសារ សរសេរ បន្តិចបន្តួច ដែល សេស សល់ ពី មុន មក ។ យើង ជឿជាក់ ថា ប្រវត្តិ នេះ ប្រាកដ ជា មិន ទាន់ បាន សុក្រឹត និង លំអិត នៅ ឡើយ ទេ ប៉ុន្តែ ទោះ ជា យ៉ាង ណា ក៏ វា អាច ជា មូលដ្ឋាន សម្រាប់ ពិចារណា ខ្លះៗ របស់ បណ្ដា អ្នក ស្រាវជ្រាវ អ្នក សិក្សា ល្ខោន អ្នក ស្រឡាញ់ អក្សរសិល្ប៍ ហើយ នឹង ប្រជាជន មហាជន ដែល ស្រឡាញ់ សិល្បៈ វប្បធម៌ របស់ ប្រជាជន កម្ពុជា យើង ដើម្បី ទុក ជា ទុន មូលដ្ឋាន ក្នុង ការ ស្វែង យល់ តម្លៃ ពិត រូប ពិត ខ្លឹមសារ ពិត ទម្រង់ ពិត និង លក្ខណៈ បែប ពិត ទាំង ឡាយ នៃ ទម្រង់ ល្ខោន ខ្មែរ។
ម្យ៉ាង ទៀត ខ្ញុំ បាទ ក៏ សុំ ជម្រាប ផង ដែរ ថា ក្រោយ ពី សាកលវិទ្យាល័យ ភូមិន្ទ វិចិត្រ សិល្បៈ ត្រូវ បាន បង្កើត ឡើង ឆ្នាំ ១៩៦៥ ទម្រង់ ល្ខោន បាសាក់ ក៏ ដូចជា ទម្រង់ សិល្បៈ ឯ ទៀត ជា ច្រើន ដែរ ត្រូវ បាន សាកល វិទ្យាល័យ ចាត់ ឲ្យ មាន ក្រុម ចុះ ធ្វើ ការ សិក្សា ស្រាវ ជ្រាវ រៀន សូត្រ ពី លោក គ្រូ អ្នកគ្រូ សិល្ប ករ អ្នក ជំនាញ ធំៗ ដូច ជា លោកតា សាំង សារុន អ្នកស្រី ចេច ម៉ាច លោក គ្រូ ពៅ លោកគ្រូ ណន លោកគ្រូ សាមិត ជាដើម ។ល។ មិន ត្រឹម តែ ប៉ុណ្ណោះ ទេ សាកល វិទ្យាល័យ បាន អញ្ជើញ លោក គ្រូ ទក ខ្មៅ ដែល មាន ទេពកោសល្យ អាច សម្ដែង ជា តួឯក ជា តួយក្ស ឫ ជា ត្លុក ក៏ បាន មក បង្រៀន ជា គ្រូ ប្រចាំ នៅ មហា វិទ្យាល័យ សិល្បៈ នាដ្យ សាស្ត្រ ថែម ទៀត ផង ។
ក្រោយ ពី បាន សិក្សា រៀន សូត្រ ភ្លេង… ចម្រៀង ក្បាច់ ហួន បាសាក់ និង របៀប សម្ដែង បាន ត្រឹម ត្រូវ ហើយ ក្រុម និស្សិត ផ្នែក ល្ខោន បាន សាក់… ក្នុង ស្មារតី រក្សា ទម្រង់ មិន ឲ្យ ព្នាយ ប្រាស ចាក ភាព ដើម និង ដោយ មាន ជំនួយ ពី គ្រូ ចាស់ៗ ក៏ សាកល្បង ដំឡើង រឿង មួយ ចំនួន ដោយ រឿង ដែល ត្រូវ សម្ដែង ត្រូវ សរសេរ ជា រឿង ល្ខោន ដែល មាន ពាក្យ សម្ដី ត្រឹមត្រូវ ហើយ ដែល ត្រូវ ឲ្យ សិល្ប ករ អ្នក សម្ដែង ទន្ទេញ ចាំ យ៉ាង ស្ទាត់ ជា មុន ព្រម ដោយ មាន ការ ដឹកនាំ រឿង ត្រឹម ត្រូវ ផង ពោល គឺ ធ្វើ ឲ្យ មាន លក្ខណៈ “រៀបរយ” នៅ ក្នុង ការ សម្ដែង ដោយ រក្សា អន្លើ បរិយាកាស សប្បាយ រីករាយ ឫ កម្សត់ ព្រាត់ ប្រាស ឫ ក៏ អន្លើ កំប្លុក កំប្លែង ទៅ តាម ដំណើរ នៃ សាច់ រឿង មិន ឲ្យ រំខាន គ្នា ឡើយ ។
ក្នុង ការ សាក ល្បង ធ្វើ ឲ្យ មាន លក្ខណៈ “រៀបរយ” សម្រាប់ ទម្រង់ ល្ខោន បាសាក់ នេះ ក្រោយ ពី បាន សម្ដែង នៅ ទូទាំង ប្រទេស ជា ញឹក ញាប់ ឃើញ ថា បាន លទ្ធផល គួរ ជា ទី ពេញ ចិត្ត ដ្បិត យើង អាច ទាក់ ទាញ បាន ឫ តម្រូវ បាន នូវ ទឹក ចិត្ត របស់ ទស្សនិកជន គ្រប់ មជ្ឈដ្ឋាន គឺ អ្នក ស្រែចម្ការ អ្នក ផ្សារ សិស្ស និស្សិត បញ្ញវន្ត ជា ច្រើន ផង ។
ចំណែក ឯ ក្រុម សិល្បៈ ល្ខោន បាសាក់ នៅ តាម រោង នានា ក្នុង ទូ ទាំង ប្រទេស គឺ នៅ រក្សា របៀប សម្ដែង បែប បុរាណ ដូច មុន ពោល គឺ របៀប សម្ដែង ដោយ ឥត ព្រាង ទុក ដដែល ៕


EmoticonEmoticon