ប្រភពនិងអត្ថន័យរបស់ពាក្យ វរ្ម័ន

ប្រភព និងអត្ថន័យរបស់ពាក្យ“ វរ្ម័ន”

ក្នុងសង្គមខ្មែរបច្ចុប្បន្ន គេរមែងតែឮពាក្យ “វរ្ម័ន” ដូចជា ជ័យវរ្ម័នទី៧, សីហនុវរ្ម័ន។ តើពាក្យនេះមានប្រភពចេញពីណា ឬមានន័យ​យ៉ាង​ដូច​ម្តេច​ដែរ?

 
សូមជម្រាបថា ពាក្យ“ វរ្ម័ន” នេះជាពាក្យកម្ចីពីឥណ្ឌា ហើយពាក់ព័ន្ធទៅ​នឹងរបបរាជាធិបតេយ្យ ដោយហេតុថា ជាពាក្យដែលគេសរសេរ​នៅខាង​ចុង​នៃព្រះនាមរបស់ព្រះមហាក្សត្រ ដែលបានគ្រប់គ្រង​ប្រទេស​ឥណ្ឌា​បុរាណ។
នៅក្នុងសិលាចារឹក​ខ្មែរ គេពុំដែលជួបពាក្យ“ វរ្ម័ន” នោះទេ តែជាពាក្យ“ វម៌្ម” ទៅវិញ ដែលតាមពិតទៅ គឺជាពាក្យសរសេរយ៉ាង​ត្រឹមត្រូវ​តាមក្បួន​វេយ្យាករណ៍ដ៏ជាក់ច្បាស់។ ម្យ៉ាងវិញទៀត ពាក្យ វម៌្ម ឬ វម៌ សម័យ​បុរេ​អង្គរនេះ បានក្លាយទៅជាពាក្យពណ៌នាសម័យក្រោយអង្គរ ដូចករណី​ព្រះបាទសុរិយាពណ៌ជាដើម។ គេគួរចាប់អារម្មណ៍​លើពាក្យ ព៌ា ឬពាណ៌ ដែលស្តេចខ្មែរ​ប្រើនាសម័យ​ក្រោយអង្គរ ព្រោះថា វាជាសញ្ញា​បង្ហាញ​នូវ​និរន្តភាពនៃប្រពៃណីមួយ ដែលមានអាយុជិត ២០០០ឆ្នាំ។ ទោះជា​ពាក្យ​ពណ៌នេះត្រូវ​បាន​សរសេរ​ខុស ហើយបានផ្លាស់ប្តូរក្តី។ យើងជឿថា ការ​ដែល​គេសរសេរបែបបារាំង វរ្ម័ន នាសម័យទំនើបនេះ គឺជាការខុស​ឆ្គង​មួយប្រាសចាកពីបរិបទវប្បធម៌ខ្មែរ។
ទោះជាព្រះមហាក្សត្រខ្មែរ ដែលបានកាន់​អំណាច​គ្រប់គ្រង​ប្រទេស​កម្ពុជា តាំងតែ​ដើមសម័យប្រវត្តិសាស្ត្ររហូតដល់ដើមសតវត្សទី ១៧ និងបានប្រើពាក្យ វម៌្ម ឯកសារណាជាក់ច្បាស់បញ្ជាក់អំពីបញ្ហានេះដែរ។ ទិន្នន័យខាងបុរាណវិទ្យា ដែលចាស់ជាងគេ ដែលយើងអាច​យកជា​ការ​ដោយឥតប្រកែកបាន គឺកំណត់ហេតុចិន និងសិលាចារឹកខ្មែរ។
ក្នុងបញ្ជី​ព្រះនាមស្តេចខ្មែរនាសម័យនគរភ្នំ យើងឃើញ​មាន​ព្រះបាទ​ស្រីន្ទ្រវម៌ (៤៣៨ គ.ស) និងព្រះបាទកៅណ្ឌិន្យជ័យវម៌ (៤៧០-៥១៤) ព្រះបាទគុណវម៌ និងព្រះបាទមហេន្ទ្រវម៌ ជាដើម។
ចំណែកភស្តុតាងនាសម័យចេនឡា និងអង្គរវិញ តាមរយៈសិលាចារឹក យើងក៏មានព័ត៌មានជាច្រើនឆ្លុះបញ្ចាំងនូវនិរន្តភាពប្រពៃណីខាងលើនេះដែរ។
ទាក់ទិនទៅនឹងអត្ថន័យនៃពាក្យ វរ្ម័ន ដែលក្នុងសិលាចារឹកសរសេរថា វម៌្ម ឬ វម៌ ត្រូវកត់សម្គាល់ថា ពាក្យនេះមានន័យថា គ្រឿងការពារ ដូចជា​ក្បាំង, អាវក្រោះ ការពារដើមទ្រូង។ ម្យ៉ាងវិញទៀត ដូចនៅប្រទេស​ឥណ្ឌា ពាក្យនេះស្ថិតនៅចុង​ឈ្មោះអ្នក​ដែលមាន​ខ្សែស្រឡាយជាស្តេច ឬជាក្សត្រិយ៍។
សូមរំឭកថា ពាក្យ វរ្ម័ន នេះ គឺជាពាក្យសំស្ក្រឹត វម៌ន យើងមិនដឹងថា ភូមិភាគឥសាននៃប្រទេសថៃបច្ចុប្បន្ន តាំងពីការកកើត​ឡើងនូវ​ព្រះរាជា​ណាចក្រកម្ពុជា ដែលក្រោយពីសម័យក្រោយអង្គរមក បានក្លាយជា​ទឹក​ដី​របស់ថៃ ខ្មែរនៅក្នុងភូមិភាគយ៉ាងដូចម្តេចទេ។
ឈ្មោះម័ន (សំនៀងខ្មែរសុរិន្ទ្រ-បុរីរម្យ) ត្រូវបានអ្នកខ្លះសន្មតថា ជា​មេទ័ព ឬជាស្តេចនាសម័យដើម។ ទោះជាយើងពុំដឹង​ប្រភពច្បាស់​នៃ​ពាក្យខាងលើនេះក៏ដោយ ព្រោះថា អ្វីទើបលើកនៅខាង​លើគ្រាន់តែ​ជា​ការស្មានតែប៉ុណ្ណោះ ដែលប្រហែលជាមិនខុសពីការពិតប៉ុន្មាននោះទេ៕
------------------------------
Chap PinmonySihak


EmoticonEmoticon