ព្រះនាងភូទេវី ៖ ព្រះអាទិទេពល្អភេទស្រី

ព្រះនាងភូទេវី ៖ ព្រះអាទិទេពល្អភេទស្រី
តាមការពិនិត្យចម្លាក់បុរាណទាំងឡាយ នាសម័យវប្បធម៌បាយ័នដែលមាននៅសារមន្ទីរជាតិភ្នំពេញ យើងបាន កត់សម្គាល់ឃើញនូវវត្តមានដ៏កម្រនៃ ព្រះ នាង ភូទេវី ដែលជា ព្រះជាយារបស់ ព្រះ វិស្ណុ ឆ្លាក់នៅលើបង្គោលថ្ម មួយ ។ ពាក្យ ថា ភូទេវី មានន័យថាអាទិទេពថែរក្សា ទឹកដី ។ 
 

បង្គោល ថ្មនេះ ត្រូវបានយកមកពី ប្រាសាទគោកពោធិ៍ ខេត្តសៀមរាប មាន រាង ៤ ជ្រុងស្មើចែកជា ៣ សណ្ឋាន ហើយ លំអ ដោយ ចម្លាក់ដូចៗ គ្នា ។ នៅ ផ្នែក ខាងក្រោម បង្អស់ យើងឃើញមានចម្លាក់ តំណាង ព្រះ នាងលក្ស្មី និង ព្រះ នាងភូ ទេវី ដែលកាន់ ដៃ គ្នា ម្ខាង ហើយម្ខាង ទៀត កាន់ ផ្កាឈូក មួយទង ។ នៅផ្នែក ខាងលើយើងឃើញមានចម្លាក់ ព្រះ វិស្ណុ ដែលជា ព្រះ ស្វាមី ។ ព្រះអង្គ ស្ថិតក្នុង ឥរិយាបថឈរមាន ព្រះ ហស្ថ៤ ព្រះហស្ថឆ្វេងកាន់ដំបងយ៉ាងសមសួនអស្ចារ្យ ។ 
ទោះយ៉ាងណាក៏ដោយ ប្រសិនបើ យើងវិភាគឲ្យស៊ីជម្រៅអំពីនិមិត្តរូបរបស់ព្រះ នាងលក្ស្មី និង ព្រះ នាងភូទេវី យើងឃើញថាតាមពិតទៅ ព្រះមហេសី ឬព្រះជាយារបស់ ព្រះ វិស្ណុ មានឈ្មោះ ដល់ទៅពី ដូចមានខាងលើដែល ឆ្លុះបញ្ចាំង នូវទស្សនៈរបស់ ខ្មែរបុរាណ ។ 
យោងតាមការសិក្សាបានឲ្យដឹងថា ជាទូទៅរូបសំណាករបស់ ព្រះ នាងភូទេវី និង ព្រះ នាងលក្ស្មី ត្រូវបានជនជាតិខ្មែរ គោរពបូជានោះគឺក៏ ដើម្បីសេចក្តីសិរី មង្គលចម្រុងចម្រើនរបស់ខ្លួនដែរ ។ គោលបំណងចម្បង គឺ ដើម្បីភាពសម្បូរ សប្បាយ ។ 
សូម ជម្រាប ផងដែរ ថា ចំណុច ជា វិជ្ជមានដែល យើង ត្រូវតែ ដឹង នោះ គឺថា ថ្វីត្បិតតែ នៅ សម័យ វប្បធម៌ បាយ័ន ព្រះពុទ្ធសាសនា និកាយ មហាយាន ជា សាសនា របស់ រដ្ឋ ក្តី ក៏ប៉ុន្តែ លទ្ធិ សាសនា នេះបាន ស្ថិតនៅក្រោម ឥទ្ធិពល នៃ ព្រហ្មញ្ញសាសនា យ៉ាង ប្រាកដ ។ 
គឺ ក្នុង បរិបទ នេះហើយ ដែល ព្រះ នាង ភូ ទេវី និងព្រះ នាង លក្ស្មី នៃ ព្រហ្មញ្ញសាសនា ត្រូវបាន បញ្ចូល ក្នុង ទេវ កថា វិទ្យា បែប មហាយាន ក្នុង រជ្ជកាល របស់ ព្រះបាទ ជយវរ្ម័ន ទី ៧ ក្រោមរូបភាព នៃ ព្រះ នាងប្រាជ្ញា បារ មិ តា ឬ តារា ពោលគឺ ត្រូវបាន គោរពបូជា បន្ត ។ ចំពោះ អតីតភាពនៃ ការបូជា ព្រះ នាងភូ ទេវី និង ព្រះ នាង លក្ស្មី នា សម័យ វប្បធម៌ បែប ព្រាហ្មណ៍ និយម ជា ឧទាហរណ៍ចម្លាក់ ផ្តែរ មួយ មកពី ប្រាសាទ មួយ នៅ ជីក្រែង ដែល សព្វថ្ងៃនេះ ត្រូវបាន រក្សាទុក ក្នុង សារមន្ទីរ ជាតិ ភ្នំពេញជា សក្ខីភាព ៕

ត្រា ណេ


EmoticonEmoticon