និមិត្តរូបរបស់ព្រះឥន្ទ្រធិរាជនៅប្រាសាទបន្ទាយស្រី

និមិត្តរូបរបស់ព្រះឥន្ទ្រធិរាជនៅប្រាសាទបន្ទាយស្រី

ជាការពិតណាស់ដែលគេទទួលស្គាល់ថាចម្លាក់ ខ្មែរ នាសម័យបុរាណមានសោភណ្ឌភាព ឬ មានលក្ខណៈល្អវិចិត្រលើសពីចម្លាក់នៅ ប្រទេសឥណ្ឌាតែប៉ុណ្ណោះទេ ប៉ុន្តែបង្កប់នូវអត្តន័យស៊ីជម្រៅថែមទៀតផង ។ ដោយហេតុថាសិល្បៈ ខ្មែរ គឺកើតចេញពីមូលដ្ឋានសាសនាដោយ សម្រាប់បម្រើសាសនា ។

 
នៅលើក្បាច់ហោជាង និង ផ្តែរមួយចំនួនធំនាវប្បធម៌ ខ្មែរសម័យកោះ កេរ និង បន្ទាយស្រី ដែលបានប្រសូត ឡើងនៅក្នុងសតវត្ស ទី ១០ នៃ គ .ស ដូចជា នៅ ក្រុម ប្រាសាទ កោះកេរ ក្នុង រជ្ជកាល នៃ ព្រះបាទ ជ័យវរ្ម័ន ទី ៤ និង នៅ ប្រាសាទបន្ទាយស្រី ក្នុងរជ្ជកាល នៃ ព្រះបាទរាជហេន្ទ្រ វរ្ម័ន គេកត់សម្គាល់ឃើញមានរូបចម្លាក់ទេវតាមួយ ព្រះអង្គ គឺ តំណាង ព្រះឥន្ទ្រ ឈរលើដំរីឥរវ័ន មួយដែលមានក្បាល ១ ឬ ក្បាល ៣ យ៉ាងអង់អាចក្លាហាន ។ 
តើ ព្រះ ឥន្ទ្រធិរាជ ជាទេវតាតំណាង នូវ អ្វី ? ចំពោះសំណួរនេះ យើងអាចធ្វើការបកស្រាយដូចតទៅ :
លទ្ធិ ព្រហ្មញ្ញសាសនា ដែលបានទទួលកេរ្តិ៍ដំណែល វប្បធម៌ ពីលទ្ធិវេទនិយមដែលបានចាក់ឫសគល់យ៉ាងជ្រៅក្នុង មូលដ្ឋានរួមនៃជនជាតិ ឥណ្ឌូ - អឺរ៉ុប ( ប៉េអាំង ) ព្រះឥន្ទ្រ ក៏ដូចហ្សពីតែន ឬ ហ្សឹស គឺជាឪពុករបស់ទេវតាទាំងពួង ពីព្រោះ ព្រះអង្គបានយកជ័យជំនះលើពពួកទេវតាទាំងពួង ។ ព្រះឥន្ទ្រ គឺជាអាទិទេពថែរក្សាមេឃ និង ដី ហើយតំណាងនូវពន្លឺ ថ្ងៃ ជា អ្នកបង្កើតផ្លេកបន្ទរ និង ផ្គរ ។ ដូចនេះហើយ បានជា ព្រះអង្គកាន់នៅអាវុធជាផ្លេកបន្ទ ដែលជានិមិត្តរូបនៃ ឥទ្ធិពលធម្មជាតិ ។ ដូចនេះ ព្រះអង្គរ គឺជាទេវតា តំណាងទិសខាងកើត ។ 
លើសពីនេះទៀតក្នុង ក្រសែភ្នែករបស់ ខ្មែរ បុរាណ ព្រះឥន្ទ្រ ក៏ជាទេវតាដែលមិន គ្រាន់តែសង្គ្រោះមនុស្សតែប៉ុណ្ណោះទេ ទ្រង់អាចនាំមកនូវទឹកភ្លៀងដែលជា ប្រភពនៃជីវិតសម្រាប់មនុស្សលោកតាមរយៈសត្វដំរី ក្បាល ៣ ប្រោះព្រំទឹកភ្លៀង ៕ 
ត្រា ណេ

 


EmoticonEmoticon