មហាសង្ក្រាន្ត​ឆ្នាំថ្មី​

មហាសង្ក្រាន្ត​ឆ្នាំថ្មី​

មហាសង្ក្រាន្ត​ឆ្នាំ​នេះ ជា​ឆ្នាំរកា​ នព្វ​ស័ក ពុទ្ធសករាជ​២៥៦០ មហាសករាជ១៩៣៩ ចុ​ល្លសករាជ ១៣៧៩ គ្រឹ​ស្ក​សករាជ​ ២០១៧ ។ ឆ្នាំរកា​នព្វ​ស័ក សង្ក្រាន្ត​​​នឹងចូល​មក​ដល់​នៅ​ថ្ងៃ​សុក្រ ​៣​រោ​ជ ខែ​ចែ​ត្រ វេលា​ម៉ោង​០៣ និង​១២​នាទីព្រឹក​​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០១៧ ។


ទេវតា​ឆ្នាំ​ថ្មី ឆ្នាំរកា ព្រះ​នាម «កិ​មិ​រា​ទេវី» គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ព​រល​ពណ៌​សេត (ពណ៌.​ស) សៀតផ្កា ចង្កុលណី អា​ភ​រណៈ​​កែវ ​បុស្ស​រាគ​ម័ ភក្សាហា​ចេ​ត​ណាំវ៉ា​-​ចេកទឹក ។ ព្រះ​ហត្ថស្តាំ​ទ្រង់​ព្រះ​ខ័ន ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ពិណ គង់​លើ​ម​ហិ​ង្ស​រាជ (ស្តេច​​​​ក្របី ) ជា​ពាហនៈ ។
តាម​មហាសង្ក្រាន្ត​បុណ្យចូលឆ្នាំ​ប្រពៃណី​ឆ្នាំ​នេះ មាន​រយៈ​ពេល​៣​ថ្ងៃ គឺ​ថ្ងៃ​សុក្រ​៣​រោច​ ខែ​ចែ​ត្រ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៣ និង១២​នាទីរំលង​អ​ធ្រា​ត្រ​ ។​ ថ្ងៃ​សៅរ៍​៤​រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃ​១៥ ​មេសា ឆ្នាំ​២០១៧ ជា​វារៈ​វ័ន​បត ។ថ្ងៃ​អាទិត្យ​៥​រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៧ ជា​វរៈ​ឡើង​ស​ក័ ។ គម្រប់​ជា​សង្ក្រាន្ត​៣​ថ្ងៃ​ស្រេច​បរិបូ​ណ៍​ចូល​ជាស​កល​ឆ្នាំរកា​នព្វ​ស័កត​រៀង​ទៅ ។


EmoticonEmoticon