ស្រះទឹកបុរាណដែលល្បីថាសក្កិសិទ្ធនៅប្រាសាទព្រះវិហារ

ស្រះទឹកបុរាណដែលល្បីថាសក្កិសិទ្ធនៅប្រាសាទព្រះវិហារ

វាជារឿងអស្ចារ្យណាស់ដែលបុព្វបុរសខ្មែរយើងអាចជីកស្រះនៅលើកខ្នងភ្នំ ដើម្បីផ្ទុកទឹកសម្រាប់ប្រើប្រាស់បានរហូតមកដល់សព្វថ្ងៃនេះ។
ហើយស្រះទឹក ដែលយើងបានឃើញនៅខាងឆ្វេងដៃ នៅពេល​ដែល​យើង​ឡើង​ទៅ​ដល់ខ្លោងទ្វារទី២ នៃប្រាសាទព្រះវិហារនេះ គឺល្បីថា​ជា​ស្រះ​នៃទឹកមន្តដ៏ពូកែសក្ដិសិទ្ធមួយ ដែលមាន​ឫទ្ធិមន្ត​អាគមន៍​អស្ចារ្យ​សម្រាប់យកទៅប្រើប្រាសពិធីសក្ការៈផ្សេងៗ។
ជាពិសេសសូម្បីតែកាលពីពេលដែលអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើងគ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃក៏បានមកយកទឹកពីស្រះនេះទៅ ដើម្បីបំពេញពិធីអភិសេក​ព្រះ​មហា​ក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃផងដែរ។


EmoticonEmoticon