ចម្លាក់បាយ័ន៖ ផ្ទាំងមួយនៃសោកនាដកម្មទ័ពខ្មែរបរាជ័យក្រោមស្នាដៃចាម

ចម្លាក់បាយ័ន៖ ផ្ទាំងមួយនៃសោកនាដកម្មទ័ពខ្មែរបរាជ័យក្រោមស្នាដៃចាម

អ្នកស្រាវជ្រាវ និងទេសចរគ្រប់ជាតិសាសន៍ ដែលបានទៅដល់ប្រាសាទបាយ័ន តែងស្ញើចសរសើរនឹងចម្លាក់យ៉ាងរស់រវើក ដែលបង្ហាញពីជីវភាពរស់នៅ និងព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងក្នុងសម័យអង្គរ។
សម្រាប់ទេសចរទូទៅ ចម្លាក់ទាំងនោះមានភាពស្អេកស្កះ ដែលមើលមិនសូវយល់ថាជារឿងរ៉ាវអ្វីឲ្យប្រាកដ។ សម្រាប់ក្រសែភ្នែកអ្នកស្រាវជ្រាវវិញ ចម្លាក់ទាំងនោះ គឺជាទិន្នន័យដ៏សំខាន់បំផុត ដែលធ្វើឲ្យគេយល់បាននូវដំណើរដើមទង និងជាសាច់រឿងដ៏ជក់ចិត្តទៀតផង។
អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិវស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានពន្យល់នូវខ្លឹមសារនៃចម្លាក់មួយផ្ទាំងធំ ដែលស្ថិតនៅថែវខាងក្រៅ ភាគខាងជើងឆៀងខាងកើត។ ចម្លាក់ដ៏ធំនេះ គឺរៀបរាប់អំពីដំណើរដែលទ័ពខ្មែរបានបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមស្នាដៃការលុកលុយរបស់ទ័ពចាមក្នុងឆ្នាំ១១៧៧ រហូតគ្រប់គ្រងរាជធានីអង្គរទាំងមូល។
ដោយមើលពីលិចទៅកើត គេនឹងឃើញការសម្រុកចូលរបស់កងទ័ពចាម គំនរសាកសពខ្មែរចាមគរលើគ្នា ការសែងអ្នករបួស អ្នកស្រុកស្ពាយបង្វេចរត់ មេទ័ពខ្មែររងរបួសហើយត្រូវលើកដាក់លើដំរី កងទ័ពខ្មែររត់ចែកផ្លូវគ្នាប្រសេចប្រសាច។ល។
សូមទស្សនាចម្លាក់ទាំងនេះដូចខាងក្រោម ៖
-----------
អាជ្ញាធរជាតិ​អប្សរា

 


EmoticonEmoticon