«ស្រីសន្ធរ​​​»មិនមែន​​​មក​​​ពី​​«​ស្រីសឈរ»​​​ទេ​​​ ​​​គឺ​​​មក​​​ពី​ ​ស្រីយសោធរ

«ស្រីសន្ធរ​​​»មិនមែន​​​មក​​​ពី​​«​ស្រីសឈរ»​​​ទេ​​​ ​​​គឺ​​​មក​​​ពី​«​​ស្រីយសោធរ» ដែល​​​ជាឈ្មោះរាជធានី​​​អង្គរ​​​ដ៏​​​ល្បីល្បាញ​​​ និង​​​ជា​​​ប្រពៃណី​​​របស់​​​ចក្រភព​​​កម្ពុជទេស​​​​​​។ អ្នកគ្រូ​​​ពៅសោវរស​​​ពន្យល់​​​រឿង​​​នេះ​​​ថា​​​ ​​​មក​​​ពី​​​ខ្មែរ​​​មិន​​​ចេះ​​​ហៅ​​​ពាក្យ បី​​​បួន​​​ព្យាង្គ​​​ ​​​ទេីប​​​ហៅសង្កត់​​​យក​​​តែ​​​ព្យាង្គដេីម​ «ស្រី»​​ និង​​​ចុង​​​«ធរ»​​​ទុក​​​។ ​





ឈ្មោះនេះក្រោយមក​​​បន្សល់​​​ទុក​​​នៅ​​​បួន​​​ទីតាំង​​​ទី១​​​ ស្រុក​​​ស្រីសន្ធរ, ​​​ទី​​​២​​​ ស្រុក​​​សុីធរ​​​ពារាំង​​​ ដែល​​​នៅសល់ត្រឹម​​​ឃុំសុីធរ​​​ វត្ត​​​សុីធរ, ​​​ទី៣ ស្រុក​​​សុីធរ​​​កណ្តាល  និង​​​ទី៤​​​ នៅ​​​ខេត្ត​​​ស្រីយសោធរ​​​ នា​​​ភាគ​​​ឥសាន​​​ប្រទេស​​​ថៃ​​​សព្វ​​​ថ្ងៃ​​​។ ​តាម​​​ភស្តុតាង​​​ទាំង​​​នេះ​​​ ​​​រាជធានី​​​ស្រី​​​យសោធរ(បុរៈ)​​​នៅ​​​អង្គរ​​​ ​​មាន​​​ជេីង​​​ដេីរតាម​​​មនុស្ស​​​ទៅ​​​ប្រតិស្ថាន​​​នៅ​​​ទីតាំង​​​ថ្មី​​​ពីរ​​​កន្លែង​​​ផ្សេងគ្នា​​​ ​​​គឺនៅ​​​ខាងត្បូង​​​និង​​​ខាង​​​កេីត​​​ទន្លេមេគង្គ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​សព្វថ្ងៃ​​​ និង​​​នៅ​​​ខាង​​​ជេីង​​​ជួរ​​​ភ្នំ​​​ដងរែក​​​​​​ក្នុង​​​ភាគ​​​ឥសាន​​​ថៃ​​​សព្វថ្ងៃ​​​។ ​អ្នក​​​ខ្លះ​​​យល់​​​ថា​​​ រាជធានីទួលបា​​​សាន​​​ស្រីសន្ធរ​​​​​​នៅ​​​វត្ត​​​ព្រះធាតុបារាយណ៍​​​ ​​​តែ​​​ខ្ញុំ​​​ពិបាក​​​ជឿ​​​បាន​​​ ​​​ដោយសារ​​​ទីនោះ​​​គ្មានស្ថាននាម​​​​​​«ទួលបាសាន»​​​ ​​​ឬ​​​ «ប៉ាសាន»​​​ដែល​​​ចិន​​​បាន​​​កត់ត្រា​​​នៅ​​​ទសវត្សរ៍​​​១៣៧០​​​។ ​​​ផ្ទុយ​​​ទៅ​​​វិញ​​​ ​​​នៅ​​​តំបន់​​​វត្ត​​​សុីធរ​​​ ​​​ទេីប​​​មាន​​​ទួល​​​បាសាន​​​ ​​​ព្រម​​​ទាំង​​​អនុវិទ្យាល័យ​​​ទួលបាសាន​​​ផង​​​។ ​​​ហេតុនេះ​​​រាជធានី​​​ស្រីសន្ធរ​​​​​​ទួលប៉ាសាន​​​  គួរ​​​តែ​​​តាំង​​​នៅ​​​តំបន់​​​វត្តសុីធរ ​​​ក្នុង​​​ឃុំសុីធរ​​​ស្រុក​​​ខ្សាច់កណ្តាល​​​ខេត្ត​​​កណ្តាល​​​សព្វ​​​ថ្ងៃ​​​នេះ​​​។​​​
Latest


EmoticonEmoticon