តេជោយ៉ត តេជោមាស

តេជោយ៉ត តេជោមាស ៖
ពេលដែលយើងធ្វើដំណើរតាមមាត់ទន្លេ មកដល់មុខវត្តឧណ្ណាលោម យើងនិងឃើញរូបចម្លាក់មេទព័ពីរនាក់កំពុងជិះសេះយ៉ាងអង់អាចក្លាហាន នោះគឺជារូបសំណាក តេជោយ៉ត និងតេជោមាស អ្នកខ្លះក៏ដឹងរឿងគាត់ ខ្លះទៀតក៏មិនដឹង ខាងក្រោមនេះជាសាច់រឿងសង្ខេបរបស់គាត់ ៖
តេជោមាសគឺជាមេទព័ដ៏ពូកែម្នាក់ក្នុងរាជស្តេចព្រះជ័យចេស្តា លោកមានសិស្សម្នាក់ឈ្មោះថាយ៉ត ដែលជាសិស្សពូកែឆ្លាតវៃឧស្សាហ៏ចេញច្បាំងជាមួយលោក។ 



នាកាលមួយនោះស្តេចសំរ៉ែដែលបោះបន្ទាយនៅកំពង់ធំក៏ប៉ះបោរប្រឆាំងនិងព្រះជ័យចេស្តា ស្តេចក៏បញ្ជាអោយតេជោមាសនាំទព័ទៅបង្ក្រាបតែច្បាំងមិនចាញ់ឈ្នះគ្នាសោះ ក្រោយមកជំទាវសែនដែលជាភរិយាតេជោមាសក៏បានប្រើល្បិចលួងលោមស្តេចសំរ៉ែ និងមេទព័ផឹកស៊ីរហូតស្រវឹងទន់ខ្លួន ទើបតេជោមាសនិងយ៉តលើកទព័ទៅវាយហើយចាប់យកមកថ្វាយស្តេចកាត់ទោស។ ក្រោយមកតេជោមាសក៏ទទួលអនិច្ចកម្មទៅ ហើយតេជោយ៉តក៏បន្តតំណែងមេទព័នេះពីគ្រូខ្លួន ដោយថែមទាំងទទួលបានដាវអាជ្ញាសឹកពីស្តេចថែមទៀតសំរាប់បង្រ្កាបជនប៉ះបោរ ។ ដោយមានការដកពិសោធន៏ក្នុងសង្រ្គាមច្រើនដង តេជោយ៉តយល់ថាធ្វើសង្រ្គាមចាញ់គឺដោយសារតែមានខ្មាំងបង្កប់ ដើម្បីរកមុខជនបង្កប់លោកបានបញ្ជាអោយកេណ្ឌទព័ទាំងអស់ទៅលង្វែក ដោយអោយអូសប្ញស្សីបញ្ច្រាស់ចុងទៅកសាងបន្ទាយ តែបក្សពួកម៊ីនចៃចុងរ៉ាក់មិនបានធ្វើតាមទេ ដោយអាងលើបងស្រីខ្លួនឈ្មោះនូដែលជាអ្នកម្នាងស្តេច ធ្លាប់ទទួលសំណូកកាងអោយរួចពីកំណែនទព័។ រកឃើញដូច្នេះតេជោយ៉តក៏អោយគេចាប់ម៊ីនចៃចុងរ៉ាក់និងបក្សពួកទៅសម្លាប់ចោល ។ក្រោយបានដំណឹងថាតេជោយ៉តសម្លាប់ប្អូនខ្លួន អ្នកម្នាងនូក៏ទូលថ្វាយស្តេចអោយចាប់តេជោយ៉តមកកាត់ទោសសម្លាប់ចោល តែតេជោយ៉តមិនបានមកតាមបញ្ជាស្តេចនោះទេដោយលោកសំអាងថាកំពុងជាប់ដៃបង្ក្រាបសត្រូវ ។ តែដោយស្តេចចេះតែបង្ខំពេកលោកក៏ចូលមកតាមរាជបញ្ជា ក្នុងពេលកំពុងសួរដេញដោលគ្នានោះ តេជោយ៉តក៏ចោលកូនកាំបិតសម្លាប់អ្នកម្នាងនូនោះតែម្តងដោយចោទថាគឺអ្នកម្នាងនូនេះឯង ជារណុកក្នុងខ្មាំងទទួលសំណូកការពារបក្សពួកខ្លួនធ្វើអោយរំខានដល់ការងារសឹក ហើយលោកថានិងចូលខ្លួនមកទទួលទោសសារជាថ្មីក្រោយបង្ក្រាបសត្រូវចប់ ។
លុះបង្ក្រាឈ្លើយសៀមប៉ះបោរចប់ លោកក៏ចូលខ្លួនមកទទួលទោសពីព្រះរាជាតាមការសន្យា តែព្រះរាជាមិនបានយកទោសអ្វីឡើយហើយក៏អោយលោកទៅត្រួតត្រានៅខេត្តកំពង់ស្វាយរហូតទៅ ។


EmoticonEmoticon